ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករលំដាប់ទី​១​​ពិភពលោក​​យ៉ូកូ​វិច​នឹង​​ជួប​ជា​មួយ​​កីឡាករ​លេខ​​៣ពិភព​លោក​រ៉ូ​ជើ​ហ្វេដឺរ័រ​​ប្រកួតតឺន្នីស​ក្រប​ខណ្ឌ ​US Open ​វគ្គ​​​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​

13 ឆ្នាំ មុន

កីឡាកស៊ែរប៊ី​ណូ​វ៉ាក់ យ៉ូ​កូ​វិច​ អាច​ជួប​ប្រកួត​ជា​មួយ​កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​នៅក្នុង​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រកួតតឺន្នីស​ក្រប​ខណ្ឌធំ​ US Open បន្ទាប់​ពីលទ្ធផល​នៃ​ការ​បែង​ចែក​ក្រុម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។​ សូម​បញ្ជាក់​ថា នៅ​ក្នុង​ការ​ចាប់​គូ​ប្រកួត ​យ៉ូ​កូ​វិច​ត្រូវ​បាន​ដាក់​ក្នុង​ក្រុម​ជា​មួយ​កីឡាករ​ហ្វេដឺរ័រ​។

កីឡាកស៊ែរប៊ី​ណូ​វ៉ាក់ យ៉ូ​កូ​វិច​ អាច​ជួប​ប្រកួត​ជា​មួយ​កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​នៅក្នុង​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រកួតតឺន្នីស​ក្រប​ខណ្ឌធំ​ US Open បន្ទាប់​ពីលទ្ធផល​នៃ​ការ​បែង​ចែក​ក្រុម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។​ សូម​បញ្ជាក់​ថា នៅ​ក្នុង​ការ​ចាប់​គូ​ប្រកួត ​យ៉ូ​កូ​វិច​ត្រូវ​បាន​ដាក់​ក្នុង​ក្រុម​ជា​មួយ​កីឡាករ​ហ្វេដឺរ័រ​។

យ៉ូ​កូ​វិច​ដែល​ជា​កីឡាករ​ស្ថិត​នៅ​លំ​ដាប់​កំពូល​គេ​សម្រាប់​ការ​ប្រកួត​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី​២៩​ ខែសីហា​​នេះ​ ធ្លាប់​ទទួល​បរាជ័យ​តែ​២លើក​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​ប្រកួត​ឆ្នាំ​២០១១​នេះ​។ នៅ​ឆ្នាំ​នេះ​យ៉ូ​កូ​វិច​ដណ្តើម​បាន​ពាន​ជើង​ឯក​ក្រប​ខណ្ឌ​ធំ​ចំនួន​២រួច​មក​ហើយ​ គឺ​ក្រប​ខណ្ឌ Australian Open និង​ក្រប​ខណ្ឌWimbledon។

ចំណែក​ហ្វេដឺរ័រ​ដែល​ធ្លាប់​ដណ្តើម​បាន​ភាព​ល្បី​ល្បាញ​នៅ​ទី​លាន​ប្រកួត​Flushing Meadows​៥លើក​កន្លង​មក​នេះ​ នឹង​ចាប់​ផ្តើម​យុទ្ធ​នា​ការ​របស់​ខ្លួន​ដោយ​ជួប​ប្រកួត​ជា​មួយ​កីឡាករ​កូឡុំ​ប៊ី​សានទី​យ៉ាហ្គោ ហ្ស៊ី​រ៉ាល់​ដូ​។ កីឡាករ​ការ​ពារ​ជើង​ឯក​សញ្ជាតិ​អេស្ប៉ាញ​រ៉ា​ហ្វាអែល ណា​ដាល់​ នឹង​ជួប​ប្រកួត​បើក​ឆាក​ជា​មួយ​កីឡាករ​កា​ហ្សាក់​ស្ថាន​អ៊ែន​ឌ្រី ហ្គោ​លូ​បេវ​។ តាម​រយៈ​គេ​ហទំព័រ​របស់​ US Open ណា​ដាល់​បាន​ថ្លែង​ថា​៖«ខ្ញុំ​មាន​អារម្មណ៍​រំភើប​ខ្លាំង​ណាស់​ខ្ញុំ​នឹង​ប្រឹង​ប្រែង​ប្រកួត​ឱ្យ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ។ ឆ្នាំ​ទៅ​មិញ​គឺ​ពិត​ជា​ឆ្នាំ​ដ៏​រំជួល​ចិត្ត​បំ​ផុត​សម្រាប់​​ខ្ញុំ​។ កាល​ពី​ឆ្នាំ​ទៅ​មិញ​ខ្ញុំ​បាន​ប្រកួត​យ៉ាង​អស់​ពី​សមត្ថភាព​ ហើយទី​បំ​ផុត​ខ្ញុំ​ក៏​ឈ្នះ​ជើងឯក​»។

កីឡាករ​លំ​ដាប់​ទី​១របស់​អង់​គ្លេស​អ៊ែន​ឌី មូ​រ៉េ​ នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាករ​ឥណ្ឌា​សំ​ដេវ ដេវ​វ៉ារ៉ា​ម៉ាន់​ ខណៈ​កីឡាករ​អាមេរិក​ម៉ាឌី ហ្វ៊ីស​​ ជួប​ប្រកួត​ជា​មួយ​កីឡាករ​អាល្លឺម៉ង់​តូ​ប៊ី​អាសកាំ​កេ។ ម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌ US Open ឆ្នាំ​២០០៩​ចូ​អាន​ម៉ាទីន ឌែល​ប៉ូ​ត្រូ​ ជួប​ប្រកួត​ជា​មួយ​កីឡាករ​អ៊ីតាលី​ហ្វ៊ីលីពប៉ូ​ វ៉ូ​ឡាន​ឌ្រី​។

ចំណែក​ការ​ចាប់​គូ​ផ្នែក​នារី​វិញ​ កីឡាការិនី​លំ​ដាប់​ទី​១ពិភពលោក​សញ្ជាតិ​ដា​ណឺម៉ាក​ការ៉ូលីន វ៉ូ​នី​អាកគី​ នឹងជួប​ប្រកួត​ជា​មួយ​កីឡាការិនី​អេស្ប៉ាញ​នូរី​យ៉ា ឡាហ្គោស្តេរ៉ា វី​វ៉េស​។ សម្រាប់​នាង​វ៉ូ​នី​អាកគី​ នេះ​គឺ​ជា​ឱកាស​ចុង​ក្រោយ​របស់​នាង​ក្នុង​យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​ឆ្នាំ​២០១១នេះ​។ នាង​ម៉ារី​យ៉ា​ សា​រ៉ា​ប៉ូ​វ៉ា​ដែល​ជាជើងឯក​ក្រប​ខណ្ឌនេះ​កាល​ពី​ឆ្នាំ​២០០៦​ត្រូវ​ជួប​ប្រកួត​ជា​លើក​ដំបូង​ជាមួយ​កីឡាការិនី​អង់​គ្លេស​ហេតឌ័រ វ៉តសុន ​ខណៈ​នាង​ស៊េរីណា វីលៀម​ជួប​ជា​មួយ​កីឡាការិនី​ស៊ែរប៊ី​បូ​យ៉ាណា ហ្សូ​វ៉ា​ណូវ​ស្គី ៕