ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​កង់​6ដឹក​មនុស្ស​7នាក់​កិនមីនតោន​​ផ្ទុះ​កក្រើក​ព្រៃ​របួស​ធ្ងន់ និង​ស្រាល​

13 ឆ្នាំ មុន

​ខេត្ត​បន្ទាយមានជ័យ​​​ ៖ ​រថ​យន្ត​កិន​​មីនតោនផ្ទុះ​ បណ្តាល​ឱ្យ​​អ្នកជិះ​​ប្រុស­-ស្រីជា​កម្មករ​​​ចំនួន​​៧​នាក់​​​រង​របួស​​ ធ្ងន់ និងស្រាល​។ ​ហេតុ​ការណ៍​នេះ​​កើតឡើង​​នៅវេលាម៉ោង​​​​២​រសៀល​ថ្ងៃទី​​​២៣ សីហា នៅ​ចំណុចព្រៃ​​​ទ័ព​សៀម ​​ក្នុងភូមិ​​ដំណាក់​កកោះ ​ឃុំស្វាយ​ចេក ​ស្រុក​ស្វាយ​ចេក​។​

ខេត្ត​បន្ទាយមានជ័យ​​​ ៖ ​រថ​យន្ត​កិន​​មីនតោនផ្ទុះ​ បណ្តាល​ឱ្យ​​អ្នកជិះ​​ប្រុស­-ស្រីជា​កម្មករ​​​ចំនួន​​៧​នាក់​​​រង​របួស​​ធ្ងន់ និងស្រាល​។ ​ហេតុ​ការណ៍​នេះ​​កើតឡើង​​នៅវេលាម៉ោង​​​​២​រសៀល​ថ្ងៃទី​​​២៣ សីហា នៅ​ចំណុចព្រៃ​​​ទ័ព​សៀម ​​ក្នុងភូមិ​​ដំណាក់​កកោះ ​ឃុំស្វាយ​ចេក ​ស្រុក​ស្វាយ​ចេក​។

លោកសាក ​អាយុ​៤១​ឆ្នាំ ​​ជា​ម្ចាស់​​ចំការ​កៅ​ស៊ូ​និយាយ​ថា ​​អ្នករង​​គ្រោះ​ ​១-​​ឈ្មោះ​​​ភា ភក្តី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ​របួសស្រាល ២-ឈ្មោះ​រ៉េត ​ស្រីរឺន ភេទស្រី អាយុ​​​១៨​ឆ្នាំ ​​​របួស​ស្រាល ​​​៣-ឈ្មោះ​​ធា ផូ ​ភេទប្រុស អាយុ​​១៦​ឆ្នាំ ​​របួស​ធ្ងន់​ ​និង​៤-ឈ្មោះ​សុវ៉ាន់ ប៊ុនធឿន ​ភេទប្រុស អាយុ​​២២​ឆ្នាំ ​របួសធ្ងន់ ​មុត​ក្រោម​ចង្កា និង​​ខ្ទាំ​ជាំ​ខ្លួន​។ អ្នកទាំង​​៤​​នោះ​​​ មាន​លំនៅ​ក្នុង​ភូមិ​​អន្លង់​ស្វាយ ​ឃុំ​​សិង្ហ ​ស្រុក​អូរជ្រៅ ​​​៥-​ឈ្មោះ​​​ស្រីលីន ភេទស្រី អាយុ​​១៨​ឆ្នាំ ​របួសស្រាល​ ​មានទីលំនៅ​​​​ក្នុង​ភូមិថ្មី ​ស្រុក​អូរ​ជ្រៅ ៦-ឈ្មោះ​ឆាំ សុនី ភេទ​ប្រុស អាយុ​​​​១៧​ឆ្នាំ ​របួសធ្ងន់​​បាក់​ដើម​ដៃ​ស្តាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រហូត សង្កាត់អូរ​អំបិល ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មានជ័យ និង​៧-ឈ្មោះ​​យឹម សុឡេង ភេទប្រុស អាយុ​​២៧​ឆ្នាំ ​រស់​នៅ​ខេត្ត​កំពង់​ចាម ជា​​​អ្នកបើកបរ​​រថ​យន្ត​​របួសស្រាល​។

ប្រភពព័ត៌មាន​ដដែល​បញ្ជាក់​ថា ​​ជា​រៀង​រាល់​​ថ្ងៃកម្មករ​ទាំង​នោះ​តែង​តែ​ជិះ​រថយន្ត​​ទៅ​ចំការ​ពុំដែលមានបញ្ហា​អ្វីទេ ​ប៉ុន្តែ​​នៅថ្ងៃ​កើត​ហេតុ វេលាម៉ោង​​​២​​រសៀលថ្ងៃទី​​​២៣ សីហា កម្ម​ករ​ទាំង​នោះ​​ជិះ​រថយន្ត​​​ទៅចំការ​​ដាំ​ដំណាំ​កៅ​ស៊ូ​នៅ​ភូមិ​ដំណាក់​កកោះ ឃុំ​ស្វាយ​ចេក​ ​ស្រាប់តែ​ជាន់មីន​តោនត្រង់​​កង់​​​ខាង​ក្រោយ​​ផ្ទុះឡើង បណ្តាល​​ឱ្យ​​​អ្នក​ជិះ​របួស​។​ ​ចំពោះ​រថ​យន្ត​ខូច​​ខាត​​ផងដែរ។ អ្នក​របួស​ពេលនេះ​កំពុង​​សម្រាកព្យា​បាល ​នៅ​មន្ទីរពេទ្យ​​បង្អែក​មិត្តភាព​កម្ពុជា​​-ជប៉ុន​​​មង្គល​បុរី។

បើ​តាមការ​​សន្និដ្ឋាន​​គ្រាប់​មីន​នោះ​នៅ​សេស​សល់​ពី​សម័យ​សង្គ្រាម​ ហើយ​ពីមុន​មក​​មិន​ទាន់​ផ្ទុះ​​ ព្រោះ​​នៅកប់​ដី​ក្រាស់ លុះ​ពេលត្រូវទឹក​ភ្លៀង​​​ច្រើនឆ្នាំ​ដីស្តើង ​ស្របពេល​រថយន្ត​ដឹកធ្ងន់​​​កិន​ក៏​ផ្ទុះតែ​ម្តង ៕