ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស33​នាក់​ស្លា.ប់​​ដោយ​សារ​ទឹកជំនន់​​​នៅភាគ​ខាងជើង​​​ប៉ាគីស្ថាន

13 ឆ្នាំ មុន

ទូរទស្សន៍​​​ក្នុង​ស្រុក​​ DUNIYA ​រាយ​ការណ៍​​​កាលពីថ្ងៃទី២៥ សីហា ថា មនុស្សយ៉ាង​​តិច​៣៣​នាក់ ​បានត្រូវ​ស្លា.ប់ និងជា​ច្រើន​សិប​នាក់​ទៀត​បាត់​​ខ្លួន​ដោយ​សារ​ទឹកជំនន់​ដែល​កើត​​មាន​ក្នុងតំបន់​ដាច់ស្រយាល​​​​មួយនាភាគ​​ខាង​ជើង​​​ប៉ា​គីស្ថាន ។

ទូរទស្សន៍​​​ក្នុង​ស្រុក​​ DUNIYA ​រាយ​ការណ៍​​​កាលពីថ្ងៃទី២៥ សីហា ថា មនុស្សយ៉ាង​​តិច​៣៣​នាក់ ​បានត្រូវ​ស្លាប់ និងជា​ច្រើន​សិប​នាក់​ទៀត​បាត់​​ខ្លួន​ដោយ​សារ​ទឹកជំនន់​ដែល​កើត​​មាន​ក្នុងតំបន់​ដាច់ស្រយាល​​​​មួយនាភាគ​​ខាង​ជើង​​​ប៉ា​គីស្ថាន ។

យោងតាម​​ទូរទស្សន៍​​ DUNIYA ថា ទឹកជំនន់​​បង្កឡើង​​​​ដោយយ​ភ្លៀង​ធ្លាក់​​​ខ្លាំង​នា​​ពេល​យប់​​​បាន​នាំ​យក​គេហដ្ឋាន​​ជាច្រើនសិបខ្នង ​​​នៅ​តាមបណ្តោយ​ជ្រលង​ភ្នំ​​​ KUNDIAN ក្នុង​ស្រុក​កូហ៊ីស្ថាន តំបន់​ភ្នំ​ស្ថិតនៅចម្ងាយ​​​ប្រមាណ​ជា​១៦០គ.ម ​​ខាង​ជើង​​ក្រុង​អ៊ីស្លាម៉ាបាដ ។ កាលពីព្រឹកថ្ងៃទី២៥ សីហា គេបាន​រៀបរាប់​ពី​ការរក​ឃើញ​​សាកសព​​មនុស្ស​៣៣​នាក់ ហើយ​មនុស្ស​ជាច្រើន​សិបនាក់ទៀតបាត់ខ្លួន ។ ពួកអ្នក​ជួយសង្គ្រោះ​​​ត្រូវបានដាក់ពង្រាយ​ក្នុងតំបន់នា​នា ដែល​មានទឹកជំនន់​ ក៏ប៉ុន្តែ​ដោយសារ​តំបន់ខ្លះ​ពុំ​អាច​​ចូលទៅ​បាន​បណ្តា​ឧទ្ធម្ភាគចក្ររបស់កង​​ទ័ព​​​បានបញ្ជូន​​​ទៅ ដើម្បី​ជម្លៀស​​​ប្រជាជន​​ទាំង​ឡាយ​ដែល​​​ត្រូវ​​ទឹក​ហ៊ុមព័ទ្ធ​​ជាប់ ។

ស្រុកកូហ៊ីស្ថាន ​ជាតំបន់​មួយក្នុង​ចំណោម​​តំបន់​ទាំងឡាយ​​របស់ប៉ាគីស្ថាន​​ដែលធ្លាប់​រង​ការប៉ះពាល់​ខ្លាំងបំផុត​​ដោយទឹកជំនន់យ៉ាង​សាហាវ​​កាលពី​ឆ្នាំ​២០១០ ​​ដែលបណ្តាល​ឱ្យ​មនុស្សស្លាប់​ប្រមាណ​ជា​២០០០នាក់ ​ហើយ​ប៉ះ​ពាល់ដល់ប្រជាជន​​ជាង​២០​លាន​​នាក់រួច​បង្ក​​ការ​ខូចខាត​លើ​ផ្ទៃ​​​ដី​ជិត១ភាគ៥ នៃដែនដី​ជាតិ ៕