ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករប្រដាល់​អា​មេរិក​​មេ​វេដ​ឌ័រ​​អះ​អាង​​ថា​ទង្វើ​​ដែល​គួរ​ឲ្យ​​ស្អប់​ខ្ពើម​​របស់​ខ្លួន​​កន្លង​មក​​គ្រាន់​តែ​ជា​​សកម្ម​ភាព​​ធម្មតា​​មួយ​ប៉ុណ្ណោះ​

13 ឆ្នាំ មុន

កីឡាករ​ប្រ​ដាល់​មុខ​លុយ​ហ្វ្លយ មេវេដឌ័រ​(ធ្លាប់​ប្រកួត​ឈ្នះ​៤១លើក​ មិន​ដែល​ចាញ់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​២៥លើក​)​បាន​អះ​អាង​ថា​ទង្វើ​​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ជាច្រើន​ខែ​កន្លង​មក​វា​គ្រាន់​តែ​ជា​សកម្ម​ភាព​ធម្មតា​មួយ​របស់​មនុស្ស​តែ​ប៉ុណ្ណោះ​។ នៅ​ក្នុង​ឯក​សារ​ដែល​ទទួល​បាន​ដោយ​ទស្ស​នា​វដ្តី​ TMZ កីឡាករ​មេវេដឌ័រ​ដែល​គ្រោង​នឹង

កីឡាករ​ប្រ​ដាល់​មុខ​លុយ​ហ្វ្លយ មេវេដឌ័រ​(ធ្លាប់​ប្រកួត​ឈ្នះ​៤១លើក​ មិន​ដែល​ចាញ់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​២៥លើក​)​បាន​អះ​អាង​ថា​ទង្វើ​​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ជាច្រើន​ខែ​កន្លង​មក​វា​គ្រាន់​តែ​ជា​សកម្ម​ភាព​ធម្មតា​មួយ​របស់​មនុស្ស​តែ​ប៉ុណ្ណោះ​។

នៅ​ក្នុង​ឯក​សារ​ដែល​ទទួល​បាន​ដោយ​ទស្ស​នា​វដ្តី​ TMZ កីឡាករ​មេវេដឌ័រ​ដែល​គ្រោង​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាករ​វិចទ័រ អូ​ទីស​ថ្ងៃទី​១៧​កញ្ញា​នៅ​សង្វៀន​ MGM Grandក្រុង​ឡាស​វេហ្គាស​សហរដ្ឋ​អាមេរិក​បាន​អះ​អាង​ថា ទង្វើ​របស់​គេ​ដែល​ក្នុង​នោះ​រួម​មាន​បោក​ដប​ស្រា​ ផឹក​ស៊ី​ក្នុង​ក្លឹប​រាត្រី​ និង​ការ​ដុត​លុយ​ចោល​ជា​ដើម​គឺ​ធ្វើ​ឡើង​ដើម្បី​ទាក់​ទាញ​អ្នក​គាំ​ទ្រ​និង​ប្រកាស​ឲ្យ​សាធារណជន​ដឹង​ថា​រូប​គេ​មក​ហើយ​។

​កីឡាករ​មេវេដឌ័រ​ខ្លួន​ឯង​ផ្ទាល់​បាន​ទទួល​ស្គាល់​ថា មាន​មនុស្ស​ជាច្រើន​ស្អប់​រូប​គេ​ ប៉ុន្តែ​គេ​ថា​រឿង​នោះ​មិន​មែន​បាន​ន័យ​ថា​ ជា​រឿង​អា​ក្រក់​នោះ​ទេ​​។ កីឡាកររូបនេះ​គិត​ថា រូប​គេ​នៅ​តែ​ស្ថិត​នៅ​ជួ​រមុខ​គេ​ក្នុង​វិ​ស័យ​កីឡា​ប្រដាល់​។ អ្វី​ដែល​ជាទម្ងន់​ចំពោះ​ការ​អះ​អាង​របស់​មេវេដឌ័រ​គឺ​ថា​ ទង្វើ​កន្លង​មក​របស់​គេ​គ្រាន់​តែ​ជា​សកម្ម​ភាព​មួយ​​ដែល​បញ្ជាក់​ថា ខ្លួន​គេ​មិន​មែន​ជា​មនុស្ស​ផឹក​ស្រា​ ជក់​បារី​ឬក៏​ប្រើ​ប្រាស់​ថ្នាំ​ញឿន​នោះ​​។

​ទោះ​ជា​មាន​ការអះ​អាង​យ៉ាង​នេះ​ក្តី ប៉ុន្តែ​អតី​ត​ស្តេច​ប្រដាល់​ពិភពលោក​មូ​ហាម​ម៉ាត់​ អាលី​ពិត​ជា​ពុំ​យល់​ស្រប​ដូច្នេះ​ទេ​។ លោក​ថា​ សកម្ម​ភាព​របស់​វេដឌ័រ​ទាំង​​ប៉ុន្មាន​មិន​ប្រាកដ​ថា​ធ្វើ​ឲ្យ​សាធារណជន​ស្គាល់​រូប​គេ​កាន់​តែ​ច្រើន​នោះ​ឡើយ​។

គួរ​កត់​សម្គាល់​ថា ស្ថិត​នៅ​ក្រៅ​សង្វៀន​ប្រកួត​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ មេវេដឌ័រ​បាន​ពាក់​ព័ន្ធ​ក្នុង​ពាក្យ​បណ្តឹង​ជា​ច្រើន​ករណី​ដែលក្នុង​នោះ​ក៏​មាន​ពាក្យ​បណ្តឹង​រដ្ឋ​ប្បវេណី​និង​ឧក្រិដ្ឋ​ផង​ដែរ​។ ក្នុង​ពេល​ថ្មីៗ​បំ​ផុត​នេះ​ គេ​បាន​ពាក់​ព័ន្ធ​ជា​មួយ​ពាក្យ​បណ្តឹង​បង្ខូច​កេរ្តិ៍​ឈ្មោះ​មួយ​ដែល​ប្តឹង​ដោយ​កីឡាករ​ហ្វ៊ីលីពីន​ម៉ានី ប៉ាក់គីអាវ​។ យ៉ាង​នេះ​ហើយ​ក៏​ដោយ ក៏​គេ​មិន​បាន​បង្ហាញ​មុខ​ក្នុង​តុ​លាការ​ដែល​​កោះ​ហៅ​ជា​លើក​ទី​១កាល​ពី​ថ្ងៃទី​១៧​ខែ​មិថុនា​នោះទេ​។ មេធា​វី​ការពារ​​ក្តី​ប៉ាក់​គីអាវ​បាន​ដាក់​កំណត់​ឲ្យ​គេ​២៤ថ្ងៃ​ដើម្បី​បង្ហាញ​មុខ​ឆ្លើយ​ការ​ពារ​ខ្លួន​ក្នុង​តុលាការ​។ អ​វត្ត​មាន​​នេះ​ត្រូវ​បាន​មេវេដឌ័រ​អះ​អាង​ថា​ ជាប់​រវល់​ហ្វឹក​ហាត់​ត្រៀម​ប្រកួត​ជា​មួយ​កីឡាករ​វិច​ទ័រ​ អូ​ទីស​ ​នៅពេលខាងមុខ​៕