ការប្រកួតបាល់ទាត់យូហ្វាស៊ុបពើរខាប់សម្រាប់ក្រុមជើងឯកយូហ្វាខាប់ និងក្រុមជើងឯកឆេមពានលីកនៅរាត្រីថ្ងៃសុក្រនេះមាន 1 ប្រកួត ។ ការប្រកួតនេះនឹងធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន Louis II ទីក្រុងម៉ូណាកូប្រទេសបារាំង។ តើក្រុមអ្នកមានបុណ្យ Barcelona ឬក្រុមនាគខៀវ Porto ជាអ្នកមានសំណាងលើកពានយូហ្វាស៊ុបពើរខាប់ឆ្នាំ2011 នេះ ? តាមការព្យាករណ៍ក្រុម Barcelona ប្រហែលជាមានឱកាសលើកពាននេះច្រើនជាង Porto។
Barcelona V Porto
Barcelona (អេស្ប៉ាញ) គឺជាក្រុមជើងឯកយូហ្វាឆេមពានលីកឆ្នាំ 2010-2011 ហើយក៏ជាក្រុមជើងឯកអេស្ប៉ាញព្រីមេរ៉ាលីហ្គាបន្ថែមជាមួយនឹងជើងឯកអេស្ប៉ាញស៊ុបពើរខាប់ កាលពីសបា្តហ៍មុននេះក្រោយពីយកឈ្នះ Real M ដោយគ្រាប់បាល់សរុបទាំងពីរជើង 5-4 ។ ប្រវត្តិប្រកួតនៅក្នុងក្របខណ្ឌយូហ្វាស៊ុបពើរខាប់ ក្រុមអេស្ប៉ាញធ្លាប់ទទួលបានពានរង្វាន់ចំនួន៣លើកគឺក្នុងឆ្នាំ1992, 1997 និង 2009 ចំណែកឯចំណាត់ថ្នាក់លេខ 2 ធ្លាប់ទទួលបាន 4លើកផងដែរ គឺឆ្នាំ 1979 , 1982, 1989
និង 2006។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 4-1-0 ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Real M 2-2 ក្រៅផ្ទះ, ឈ្នះ Real M 3-2 ក្នុងផ្ទះ និងបន្តឈ្នះ Napoli 5-0 ក្នុងផ្ទះមិត្តភាព ។
Porto (ព័រទុយហ្គាល់) គឺជាក្រុមជើងឯកយូហ្វាខាប់ បន្ទាប់ពីផ្តួលក្រុមក្នុងលីកតែមួយ Braga ដោយលទ្ធផល 1-0 ។ Porto ក៏ដូចជាក្រុម Barcelona ដែរ គឺជាក្រុមគ្រងជើងឯកព័រទុយហ្គាល់ព្រីមេរ៉ាលីហ្គារដូវកាលឆ្នាំ 2010-2011 ។ ចំណែកឯប្រវត្តិនៅក្នុងការប្រកួតយូហ្វាស៊ុបពើរខាប់ គឺធ្លាប់ទទួលបានជើងឯកម្តងក្នុងឆ្នាំ1987 ក្រោយពីយកឈ្នះ Ajax 2-0 គ្រាប់បាល់សរុប ទាំងពីរជើង និងធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ 2 ពីរចំនួន2 ដងដែរ ក្នុងឆ្នាំ 2003 និង 2004 ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 4-0-1 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Guimaraes 2-1 ក្នុងផ្ទះឈ្នះ Guimaraes 1-0 ក្រៅផ្ទះ និង ឈ្នះ Vicete 3-1 ក្នុងផ្ទះ ។
(ពុំមានប្រវត្តិជួបគ្នា)
ចែករំលែកព័តមាននេះ