ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ហាង​​ម៉ាស្សា​​យីហោ​​ស្រី​មួយ​​​ត្រូវថ្នាំ​សណ្តំ​អស់​លុយ​ពី​ខ្លួន​

13 ឆ្នាំ មុន

ក្រុងប៉ោយ​ប៉ែត ៖ ​ម្ចាស់​ហាង​ម៉ាស្សា​​កោស​ជប់​​​យីហោ «ស្រី​មួយ» ស្ថិត​ក្នុង​ភូមិ​បាលិ​លេយ្យ ​សង្កាត់​ប៉ោយ​ប៉ែត ​ត្រូវ​បាន​គេ​ដាក់​ថ្នាំ​សណ្តំ​​យក​លុយ​ និង​គ្រឿង​​អលង្ការ​​អស់​ពី​ខ្លួន​​​កាល​ពី​យប់​ថ្ងៃ​ទី​២៤ សីហា ។

ក្រុងប៉ោយ​ប៉ែត ៖ ​ម្ចាស់​ហាង​ម៉ាស្សា​​កោស​ជប់​​​យីហោ «ស្រី​មួយ» ស្ថិត​ក្នុង​ភូមិ​បាលិ​លេយ្យ ​សង្កាត់​ប៉ោយ​ប៉ែត ​ត្រូវ​បាន​គេ​ដាក់​ថ្នាំ​សណ្តំ​​យក​លុយ​ និង​គ្រឿង​​អលង្ការ​​អស់​ពី​ខ្លួន​​​កាល​ពី​យប់​ថ្ងៃ​ទី​២៤ សីហា ។

បើ​តាម​​ការ​ឱ្យ​ដឹង​ពី​​​ម្ចាស់​ហាង​ខាង​លើ​ឈ្មោះ​ស្រី​មួយ ​អាយុ​៤១​ឆ្នាំ ថា ​ខ្លួន​ត្រូវ​ចោរ​​ដាក់​ថ្នាំ​សណ្តំ​យក​លុយ និង​គ្រឿង​អលង្ការ​​រួម​មាន​ប្រាក់​ខ្មែរ​ចំនួន​​១​លាន​រៀល​​ ប្រាក់​អាមេ​រិក​ជិត​​២​ពាន់​ដុល្លារ ​មាស​១តម្លឹង​​ និង​ប្លា​ទីន​​២​តម្លឹង​ ព្រម​ទាំង​​ទូរស័ព្ទ​​ដៃ​២​គ្រឿង ។ មុន​​ពេល​កើត​​ហេតុ​ ខ្លួន​​​និង​កូន​​ចៅ​​បាន​ផឹក​ស៊ីជា​មួយ​​បុរស​​​ម្នាក់​ដែល​ទើប​​តែ​ស្គាល់​​គ្នា​​៣​ថ្ងៃ​មុន ​ដោយ​​បុរស​នោះ​បាន​ទិញ​ស្រា​​បៀរ​១​​កេស​មក​ផឹក​ជុំ​គ្នា​។ ការ​ផឹក​សីុ​​ចាប់​ផ្តើម​តាំង​ពី​ព្រលប់​រហូត​ដល់​​ម៉ោង​ប្រហែល​១០​យប់​ ក៏​ស្រវឹង​​រៀង​ខ្លួន​​និង​បាត់​​បង់​ស្មារតី​ដោយ​ពុំ​ដឹង​ថា បុរស​​នោះ​ដាក់​ថ្នាំ​ទេ។ លុះដល់​​​ម៉ោង​ជិត​៥​​ទៀប​ភ្លឺទើប​​ដឹង​ខ្លួន​​ក៏​បាន​ឃើញ​​ទ្វារ​​ហាង​ម៉ាស្សា​​​​ចំហ និង​បាត់​បុរស​នោះ​​មិន​ដឹង​ទៅ​ណា​ដោយ​មាន​ការ​សង្ស័យ​ខ្លួន​ក៏​ចូល​មើល​ក្នុង​​បន្ទប់​ស្រាប់​តែ​​បាត់​លុយ និង​គ្រឿង​​អលង្ការ​​អស់​​រលីង​​តែ​ម្តង។

ម្ចាស់​ហាង​ម៉ាស្សា​​រូប​​នេះ​និយាយថា ​ខ្លួន​និង​បុរស​​​នោះ​ ទើប​តែ​ស្គាល់​គ្នា​៣​​ថ្ងៃ​​​តែប៉ុណ្ណោះ ​ហើយ​​​បុរស​នោះ​ធ្វើ​ឫ​ក​ពា​ហាក់​ដូច​ជា​​ស្រឡាញ់​​​​ខ្លួន​ខ្លាំង​ណាស់ ហើយ​​មក​ដល់​ពេល​នេះ​​ខ្លួន​កំពុង​ទទួល​ការ​សង្គ្រោះ​ពី​គ្រូពេទ្យ​ដោយ​​ដាក់​​សេរ៉ូម​​​នៅ​ឡើយ​​ទេ។ ឯ​អ្នក​ផ្សេង​ក៏​បាន​អះ​អាង​ថា ​ពួកខ្លួន​ក៏​បាត់​បង់​ស្មារតី​​ដែរ ​ទំនង​ជា​បុរស​នោះ​ដាក់​ថ្នាំ​​សណ្តំក្នុងស្រា​បៀរ។

បើ​​តាម​ការ​ឱ្យ​ដឹង​ពី​លោក​អនុសេនីយ៍​ទោ គង់ គួន នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​នគរបាល​​សង្កាត់​ប៉ោយ​ប៉ែត ​​បាន​ប្រាប់​តាម​ទូរស័ព្ទ​​ថា បញ្ហា​នេះ ​​លោក​កំពុង​ស្រាវជ្រាវ​នៅឡើយ ។ លោក​នាយ​ប៉ុស្តិ៍​​បន្តថា ​ការ​​ដឹង​បាត់​​ទ្រព្យ​សម្បត្តិ​​នោះ​ គឺ​នៅ​វេលា​ម៉ោង​​ប្រហែល​​១​​រំលង​អធ្រាត្រ​​ចូល​ថ្ងៃទី​២៥ សីហា ​ខណៈ​ស្ត្រី​បម្រើ​​នៅ​ហាង​ខាង​លើ​​ឈ្មោះ​​វ័ន្ត បាន​ដឹង​ខ្លួន​​មុន​គេ​តាម​រយៈ​ការ​រោទ៍​ទូរស័ព្ទ​​រ​បស់​ស្ត្រី​​ម្នាក់​ទៀត។​ ពេល​ឮ​សំឡេង​រោទ៍​​ដោយ​គ្មាន​អ្នក​ទទួល​​ក៏ក្រោក​​មើល ស្រាប់តែ​ឃើញ​ទ្វារ​ហាង​​ចំហ និង​​បាត់​ម៉ូតូ  C125 ​ស៊េរី​ឆ្នាំ​២០១១ ​រប​ស់​បុរស​​នោះ​​ស្ត្រី​នោះ​ក៏​ស្ទុះ​ទៅ​មើល​ក្នុង​បន្ទប់​​ម្ចាស់​ហាង​ ទើប​ដឹងថា គេ​ដាក់​ថ្នាំ​យក​លុយ និង​គ្រឿង​​អលង្ការ​​អស់​។ ទោះ​បីជា​បែប​ណា​ លោក​នាយ​​ប៉ុស្តិ៍​​ប្រាប់​ថា ខាង​លោក​ក៏​ពុំ​ទាន់​ជឿ​ទាំង​ស្រុង​នៅ​​ឡើយ​ទេ ចំពោះ​លុយ​និង​គ្រឿង​​អលង្ការ​​ដែល​ម្ចាស់​​ហាង​អះអាង​ថា ​​បាត់​​អស់​ច្រើន​នោះ។ លោក​មេ​ប៉ុស្តិ៍​​ប្រាប់ថា ​ក្នុង​​ហាង​នោះ​គេ​​ផឹក​ស៊ីច្រៀង​ខារ៉ាអូខេ​​​​​ និង​​រាំរែក​​រហូតដល់ម៉ោង​ជិត១២​យប់​ទើប​​សម្រាក៕