ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើត​ជំងឺ​​​សរសៃ​ប្រសាទ​ខឹងប្រពន្ធ​​​រលូត​កូន​ចង.ក​ស្លា.ប់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​បុរសម្នាក់​បានសម្រេច​ចិត្ត​​​​ចង.ក​​ធ្វើ​អត្តឃា.ត​ដោយ​យក​​​​ខ្សែ​នី​ឡុង ពណ៌ស ​​​ចង​ភ្ជាប់​​ជាមួយ​នឹង​​​ធ្នឹម​​​​បន្ទប់​ផ្ទះបាយ ​បណ្តាល​ឱ្យ​​ស្លា.ប់​​​តែម្នាក់​ឯង ​ហើយ​ត្រូវ​ក្រុម​គ្រួសារ​ប្រទះឃើញ​​​​កាលពីវេលាទៀប​​​​ភ្លឺ​​ព្រឹក​ថ្ងៃ​ទី ​​​២៥ សីហា ​​​២០១១​។​ បុរស​ដែល​គិតខ្លី​​​ខាង​លើ​នេះ​​ឈ្មោះ​​​​គួច ​ឆាយ អាយុ​​​​៤០​ឆ្នាំ ​មានមុខរបរ​ទិញ​

រាជធានីភ្នំពេញ​​ ៖ ​​បុរសម្នាក់​បានសម្រេច​ចិត្ត​​​​ចង.ក​​ធ្វើ​អត្តឃាត​ដោយ​យក​​​​ខ្សែ​នី​ឡុង ពណ៌ស ​​​ចង​ភ្ជាប់​​ជាមួយ​នឹង​​​ធ្នឹម​​​​បន្ទប់​ផ្ទះបាយ ​បណ្តាល​ឱ្យ​​ស្លាប់​​​តែម្នាក់​ឯង ​ហើយ​ត្រូវ​ក្រុម​គ្រួសារ​ប្រទះឃើញ​​​​កាលពីវេលាទៀប​​​​ភ្លឺ​​ព្រឹក​ថ្ងៃ​ទី​​​២៥ សីហា ​​​២០១១​។​ បុរស​ដែល​គិតខ្លី​​​ខាង​លើ​នេះ​​ឈ្មោះ​​​​គួច ​ឆាយ អាយុ​​​​៤០​ឆ្នាំ ​មានមុខរបរ​ទិញ​-លក់ម៉ូតូ​ ស្នាក់​នៅ​ផ្ទះកើតហេតុ លេខ​​១១៥ ផ្លូវ​លេខ​​៤៤០ ​​សង្កាត់​​​ទួលទំពូង​ទី​​២ ខណ្ឌ​​ចំការ​មន ​​។

ជុំវិញ​​​ការស្លាប់​​​របស់​ឈ្មោះ​​​​គួច ​​ឆាយ សមត្ថ​កិច្ច​​​មូលដ្ឋាន​​សហ​ការ​ជាមួយ​​​នគរបាល​នៃការិ​យាល័យ​​​​ជំនាញ​​​​ចុះ​​​ពិនិត្យ​​ធ្វើកោសល្យ​វិច័យ​​​ឃើញថា ​ឈ្មោះគួច ឆាយ ​​ពិត​ជា​ស្លាប់​​ដោយ​សារ​​ចង​.ក​ធ្វើអត្តឃាត​​​​ខ្លួន​ឯង ​ប្រាកដ​មែន​។ ​សមត្ថកិច្ច​​​និយាយ​ថា មូល​ហេតុ​​​​​គឺបណ្តាល​មក​ពីគាត់​មានជំង​ឺ​សរសៃ​ប្រសាទ​​​។ លើសពី​នេះ​ទៅ​ទៀត​ ​​កាលពីពេលថ្មីៗ​ កន្លង​មក​នេះ ​​​ភរិយា​របស់​​លោក​គួច ឆាយ ​ជួប​ឧប្បត្តិ​ហេតុ​​​បណ្តាល​​ឱ្យ​​រលូត​កូន​ក្នុងផ្ទៃ ទើប​​ឈ្មោះ​គួច ឆាយ​ ចេះ​តែ​គិត​ខ្លី​​​​រហូតចង​.ក​​សម្លាប់ខ្លួន​​ឯង​តែ​ម្តង​​ទៅ​។

សព​បុរស​រងគ្រោះ​​​​ខាង​លើត្រូវ​​បានសមត្ថ​កិច្ច​នគរបាល​​​​​អនុវញ្ញាត​​​ក្រុមគ្រួសារ​​​ដឹក​យក​ទៅធ្វើបុណ្យ​​​នៅវត្ត​ចំពុះក្អែក​​​​នាព្រឹកថ្ងៃ​ដដែល​ខាងលើនេះ ៕