ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មេ​ដាយ​មាស​3​​ជំនាន់​​រប​ស់​​កូរ៉េ​ខាង​ត្បូង​សុំ​ចូល​​សញ្ជាតិ​​រុស្ស៊ី

13 ឆ្នាំ មុន

អាន ហ៊ុន​ស៊ូ ម្ចាស់​មេដាយ​មាសអូឡាំពិក​រត់​ប្រ​ណាំង​លើ​ទឹកក​ក​៣ជំ​នាន់​របស់​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង​ដែល​បច្ចុប្បន្ន​កំពុងហ្វឹក​ហាត់​នៅ​ទី​ក្រុង​មូ​ស្គូ​កំពុង​តែ​ស្វះ​ស្វែង​ដាក់​ពាក្យ​សុំ​ចូ​ល​សញ្ជាតិ​រុស្ស៊ី​ដើម្បី​បាន​ចូល​ក្នុង​ក្រុម​អូឡាំពិក​របស់​ប្រទេស​រុស្ស៊ី​។ ​យោង​តាម​សហព័ន្ធ​កីឡារត់​ប្រណាំង​លើ​ស្គី​របស់​ប្រទេស​រុស្ស៊ី​ឲ្យ​ដឹង​ថា ប្រ​សិន​ជា​កីឡាករ​ហ៊ុន​ស៊ូ​

អាន ហ៊ុន​ស៊ូ ម្ចាស់​មេដាយ​មាសអូឡាំពិក​រត់​ប្រ​ណាំង​លើ​ទឹកក​ក​៣ជំ​នាន់​របស់​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង​ដែល​បច្ចុប្បន្ន​កំពុងហ្វឹក​ហាត់​នៅ​ទី​ក្រុង​មូ​ស្គូ​កំពុង​តែ​ស្វះ​ស្វែង​ដាក់​ពាក្យ​សុំ​ចូ​ល​សញ្ជាតិ​រុស្ស៊ី​ដើម្បី​បាន​ចូល​ក្នុង​ក្រុម​អូឡាំពិក​របស់​ប្រទេស​រុស្ស៊ី​។ ​យោង​តាម​សហព័ន្ធ​កីឡារត់​ប្រណាំង​លើ​ស្គី​របស់​ប្រទេស​រុស្ស៊ី​ឲ្យ​ដឹង​ថា ប្រ​សិន​ជា​កីឡាករ​ហ៊ុន​ស៊ូ​មាន​សញ្ជាតិ​រុស្ស៊ី​រូប​គេ​អាច​នឹង​ត្រូវ​បាន​គេ​ជ្រើស​រើស​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​រងា​ឆ្នាំ​២០១៤​នៅ​ក្រុង​សូ​ជី​នាពេល​ខាង​មុខ​។

តាម​លោក​អាឡេសី​ ក្រាវ​សូវ​ប្រធាន​សហ​ព័ន្ធ​​​​​កីឡារត់​ប្រណាំង​លើ​ស្គី​របស់​ប្រទេស​រុស្ស៊ី​ឲ្យ​ដឹង​ថា កី​ឡាករ​ហ៊ុនស៊ូ​នឹង​ទទួល​បាន​កិច្ច​សន្យា​ផ្លូវ​ការ​មួយ​ពី​សហព័ន្ធ​ក្នុង​ខណៈ​ដែល​គេ​ទទួល​បាន​លិខិតឆ្លង​ដែល​ជាជន​ជាតិ​រុស្ស៊ី​។ កីឡាករ​រូបនេះត្រូវ​តែ​លា​សញ្ជាតិ​កូ​រ៉េ​ខាង​ត្បូង​របស់​ខ្លួន​ និង​រស់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​បើ​ទោះ​ជា​ព្រឹត្តិ​ការណ៍​ប្រកួត​អូឡាំពិក​ឆ្នាំ​២០១៤ ​បញ្ចប់​​ហើយ​ក៏​ដោយ ។ បន្ថែម​ពី​លើ​នេះ​ទៀត​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​ត្រូវ​តែ​រៀន​ភាសា​រុស្ស៊ី​និង​អាច​ប្រកប​មុខ​របរ​អាជីព​របស់​ខ្លួន​ដូច​អ្នក​ធម្មតា​នៅ​រុស្ស៊ី​។

​កីឡាករ​អាន ហ៊ុន​ស៊ូ​កើត​នៅ​ទី​ក្រុង​សេអ៊ូល​ប្រទេស​កូ​រ៉េ​ខាង​ត្បូង​នា​ឆ្នាំ​១៩៨៥​។ គេ​ធ្លាប់​​ឈ្នះ​បានមេដាយ​មាស​អូ​ឡាំពិក​រដូវ​រងា​ឆ្នាំ​២០០៦​នៅទី​ក្រុង​ទូ​រីនប្រទេស​អ៊ីតាលី​ចំនួន​៣គ្រឿង​។ ពី​ឆ្នាំ​២០០៣ដល់ឆ្នាំ២០០៧​ គេ​បាន​ក្លាយ​ជា​ជើង​ឯក​ពិភពលោក ​និង​បាន​គ្រប់​គ្រង​តំណែង​នេះ​៥​សម័យ​កាល​ ប៉ុន្តែដោយ​សារ​របួស​ក្បាល​ជង្គង់​កាល​ពី​​ឆ្នាំ​២០០៨ រូប​គេ​​បង្ខំ​ចិត្ត​ដក​ខ្លួន​មិន​​ទៅ​ចូល​រួម​​ក្នុង​ការ​​​ប្រកួត​អូឡាំពិក​ក្រុង​វែន​ខូ​វើរ​ប្រទេស​កា​ណា​ដាក្នុង​ឆ្នាំ​២០១០​ ។ កីឡាករ​ហ៊ុន​ស៊ូ​បាន​មក​កាន់​ប្រទេស​រុស្ស៊ី​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១១នេះ ៕