ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សិស្ស​មេធាវី​​ដាច់ដាប ​រួមភេទ​ជា​មួយ​ក្មេងស្រី កំពុង​​រត់គេច ខណៈ​​​ចៅក្រម​ចេញ​ដីកា​​​ឱ្យ​​ចូលខ្លួន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូង​រាជ​ធានី គឺលោកសួស សំអាត កាលពី​ថ្ងៃទី​២៤ សីហា ត្រូវបាន​គេដឹងថា បានចេញ​ដីកា​កោះ​ហៅ​ដើមបណ្តឹង និងចុងចម្លើយ លើ​សំណុំ​រឿង​រួម​ភេទអនីតិជន​ក្រោមអាយុ​១៥ឆ្នាំ។ ប្រភព​ព័ត៌​មានបានឲ្យដឹងថា ចៅក្រមសាលា​ដំបូងរាជ​ធានី​ បានចេញដីកាកោះហៅអ្នក​ស្រីឈន ដានី អាយុ​

រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូង​រាជ​ធានី គឺលោកសួស សំអាត កាលពី​ថ្ងៃទី​២៤ សីហា ត្រូវបាន​គេដឹងថា បានចេញ​ដីកា​កោះ​ហៅ​ដើមបណ្តឹង និងចុងចម្លើយ លើ​សំណុំ​រឿង​រួម​ភេទអនីតិជន​ក្រោមអាយុ​១៥ឆ្នាំ។ ប្រភព​ព័ត៌​មានបានឲ្យដឹងថា ចៅក្រមសាលា​ដំបូងរាជ​ធានី​ បានចេញដីកាកោះហៅអ្នក​ស្រីឈន ដានី អាយុ​៤២ឆ្នាំ ជាដើមបណ្តឹងឲ្យ​ចូល​ខ្លួនដើម្បីសាកសួរ​នៅថ្ងៃទី១២ កញ្ញា រីឯ​ចុង​ចម្លើយដែលមាន​ឈ្មោះ​ជីប ធី ភេទ​ប្រុស អាយុ​៤៣ឆ្នាំ ជា​សិស្ស​​មេធាវី រៀន​នៅ​សាលាបណ្ឌិតច្បាប់​មេ​ធាវី​ ត្រូវ​​ចៅ​ក្រម​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូលខ្លួននៅថ្ងៃទី​១៥ កញ្ញា ដែល​ខុស​គ្នា​តែ​២​ថ្ងែទេ។

លោកចៅក្រមចេញដីកាកោះហៅគូ​ភាគី​ទាំង២នេះ យោងទៅលើការចោទ​ប្រកាន់ជាផ្លូវ​ការ​ពីសំណាក់ស្ថាប័នអយ្យ​ការតាម​បណ្តឹង​របស់​អ្នក​ស្រីឈន ដានីទៅលើឈ្មោះជីប ធី​ ចោទ​ប្រកាន់​​ថា បានរំលោភសេពសន្ទវៈលើកូន​ស្រី​គាត់ និងគំរាមសម្លាប់​។ ក្រៅពីនេះទៀត​ឈ្មោះ​ជីប​ ធី បានប្រើល្បិចធ្វើអន្ទាក់ជាមួយសមត្ថ​កិច្ច​ចាប់​ប្តីអ្នកស្រី និងមិត្តភក្តិដាក់គុកដោយ​ចោទថា ជំរិត​ទារប្រាក់។ ពាក្យបណ្តឹងរបស់អ្នកស្រីឈន ដានី បានត្រូវលោកមាស ចន្ទ័ពិសិដ្ឋ ព្រះរាជ​អាជ្ញា​រងចេញដីការកោះហៅលោកជីប ធី ជា​លើក​ទី​​២​ ប៉ុន្តែជីប ធី មិនបានចូលខ្លួនតាម​ដីកា​កោះ​នោះ​ទេ ថែមទាំងបានទៅពឹងមេធាវីម្នាក់ឲ្យ​ចូល​ឆ្លើយជំនួសតែតំណាងអយ្យការមិន​ទទួល​យក ដោយខុសនិតិវិធីច្បាប់បទល្មើសព្រហ្មទណ្ឌ​មិន​​អនុញ្ញាតឱ្យ​អវត្តមានជនដែល​ត្រូវ​ចោទ​ប្រកាន់​នោះ​ឡើយ។