ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​មួយ​ចង់នាំ​យកការ​ប្រណាំង​រថយន្ត​ហ្វមមូឡាវ័នទៅ​ម៉ិកស៊ិកវិញ

13 ឆ្នាំ មុន

ក្រុម​ហ៊ុន​សិល្បៈ​មួយ​របស់​ម៉ិក​ស៊ិក​សង្ឃឹម​ថា​ខ្លួន​នឹង​អាច​នាំ​យក​ព្រឹត្តិ​ការ​ណ៍​ប្រណាំង​រថយន្ត​ហ្វមមូឡាវ័ន​ត្រឡប់​ទៅ​ប្រទេស​ម៉ិក​ស៊ិក​វិញ​បន្ទាប់​ពី​បាន​អវត្ត​មាន​អស់​ពី​ទសវត្ស​មក​ហើយ​នោះ​។ ការ​ចាយ​អស់​ប្រាក់​ច្រើន​ក្នុង​ការរៀប​ចំ​ការ​ប្រណាំង​ម្តងៗ​បាន​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ប្រភេទ​ហ្វមមូឡាវ័ន​បាត់​មុខ​ពី​ប្រទេស​ម៉ិក​ស៊ិក​អស់​២០​ឆ្នាំ​ ។

ក្រុម​ហ៊ុន​សិល្បៈ​មួយ​របស់​ម៉ិក​ស៊ិក​សង្ឃឹម​ថា​ខ្លួន​នឹង​អាច​នាំ​យក​ព្រឹត្តិ​ការ​ណ៍​ប្រណាំង​រថយន្ត​ហ្វមមូឡាវ័ន​ត្រឡប់​ទៅ​ប្រទេស​ម៉ិក​ស៊ិក​វិញ​បន្ទាប់​ពី​បាន​អវត្ត​មាន​អស់​ពី​ទសវត្ស​មក​ហើយ​នោះ​។ ការ​ចាយ​អស់​ប្រាក់​ច្រើន​ក្នុង​ការរៀប​ចំ​ការ​ប្រណាំង​ម្តងៗ​បាន​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ប្រភេទ​ហ្វមមូឡាវ័ន​បាត់​មុខ​ពី​ប្រទេស​ម៉ិក​ស៊ិក​អស់​២០​ឆ្នាំ​ ។

លោក​កាឡូ​ស ស្ល៊ឹម​ដូ​មីត​ដែល​ជា​កំពូល​អ្នក​មាន​ប្រាក់​នៅ​ម៉ិក​ស៊ិក​​​កំពុង​តែ​សហ​ការ​គ្នា​ជា​មួយ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​មួយ​ឈ្មោះ​CIEដើម្បីពិ​និត្យ​មើល​លទ្ធភាព​នាំ​យក​ការ​ប្រណាំង​មក​វិញ​។ ​លោក​បាន​និយាយ​ថា ទី​លាន​ប្រណាំង​Herma-nos Rodriguezដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​ទី​ក្រុង​​ម៉ិក​ស៊ីកី​គឺ​ជា​កន្លែង​ដ៏​ស័ក្តិ​សម​បំ​ផុត​សម្រាប់​ទទួល​ហ្វមមូឡាវ័ន​ក្នុង​ថ្ងៃ​ខាង​មុខ​។ បច្ចុប្បន​Hermanos Rodriguezត្រូវ​បាន​ប្រើ​ជា​កន្លែង​ប្រគំតន្ត្រី​ឬ​ក៏​ប្រកួត​កីឡាបេសបល​។ ដើម្បី​កែ​ប្រែ​Hermanos Rodriguezឱ្យ​​ត្រូវ​នឹង​ស្តង់​ដា​របស់​ហ្វមមូឡាវ័ន​គេ​ត្រូវ​ការ​វិនិ​យោគ​ទុន​យ៉ាង​ធំ​មួយ ។

ប្រទេស​ម៉ិក​ស៊ិក​ពី​អតី​តកាល​ធ្លាប់​បាន​រៀប​ចំ​ការ​ប្រណាំង​ហ្វមមូឡាវ័ន​ចំនួន​១៥លើក​។ លើកទី​១គឺ​ចាប់​ពី​ឆ្នាំ ១៩៦៣ដល់​ឆ្នាំ​១៩៧០​និង​លើក​ទី​២ចាប់​ពី​ឆ្នាំ​១៩៨៦​ដល់​ឆ្នាំ​១៩៩២ ។ ការ​ប្រណាំង​នា​ពេល​នោះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​Hermanos Rodriguez។

ការ​ប្រណាំង​រថយន្ត​ប្រភេទ​ហ្វមមូឡាវ័ន​គឺ​ជាកីឡា​មួយ​ប្រភេទ​ក្នុង​ចំណោម​កីឡា​ដ​ទៃ​ដែល​មាន​មនុស្ស​មើល​ច្រើន​បំ​ផុត​ក្នុង​ពិភពលោក​។​ ការ​ប្រណាំង​នេះមាន​ការ​ចាយ​លុយ​រាប់លាន​​​ដុល្លារ​លើ​កុង​ត្រា​ផ្សាយ​ពាណិជ្ជកម្ម​និង​ការ​ជួយ​ឧបត្ថម្ភ​។​ នៅ​អាមេរិក​ឡាទីន គឺ​មាន​តែ​ប្រទេស​ប្រេស៊ីល​តែ​មួយ​ប៉ុណ្ណោះ​ដែល​មាន​ការប្រណាំង​ហ្វមមូឡាវ័ន​។
ចំណែក​លោក​ហ្សង់​ តូដ​ប្រធាន​សហព័ន្ធ​កីឡាប្រណាំង​រថយន្ត​អន្តរជាតិ​ FIAបាន​ព្រលយ ​ពាក្យ​ថា ហ្វមមូឡាវ័ន​អាច​នឹង​ត្រឡប់​ទៅ​ប្រទេស​ម៉ិក​ស៊ិក​វិញ​ ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌​មាន​ពិ​ស្តារ​ឡើយ ។ ថ្លែង​​ក្នុង​សន្ន​ិសីទ​កាសែត​មួយ​កាល​ពី​សប្តាហ៍​មុន​នៅ​ទី​ក្រុង​ម៉ិកស៊ីកូ​ លោក​តូដ​បាន​បញ្ជាក់​ថា​៖«សព្វ​ថ្ងៃ​នេះ​ម៉ិក​ស៊ិក​មាន​សេដ្ឋ​កិច្ច​រឹង​មាំ​ ហើយ​ខ្ញុំ​ជឿ​ថា ទៅ​ថ្ងៃ​អនាគត​រឿង​នេះ​ពិត​ជា​អាច​ធ្វើ​ទៅ​បាន​។ យើង​ដឹង​ថា រាល់​ការ​ប្រណាំង​គឺ​សុទ្ធ​តែ​​ប្រើ​ប្រាស់​​អស់​ប្រាក់​ច្រើន​ »៕