ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុ​វ​ជន​ស្ទាវ​ឡើង​ក​ចាប់​​កុ​មា​រី​រំ​លោភ​បាន​សម្រេច

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ យុវ​ជន​​​ឡើង​ក​ម្នាក់​​អាយុ​១៦​ឆ្នាំ ត្រូវ​បាន​កម្លាំង​​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​រៀប​ចំ​សំណុំរឿង​ បញ្ជូន​ទៅ​កាន់សាលា​ដំបូង​​ខេត្ត​​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ សី​ហា ​ដោយ​ជាប់​ចោទ​ពី​បទ​ចាប់​រំ​លោភ​កុមារី​អាយុ​៥​ឆ្នាំ បាន​សម្រេច​​។​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ យុវ​ជន​​​ឡើង​ក​ម្នាក់​​អាយុ​១៦​ឆ្នាំ ត្រូវ​បាន​កម្លាំង​​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​រៀប​ចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់សាលា​ដំបូង​​ខេត្ត​​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ សី​ហា ​ដោយ​ជាប់​ចោទ​ពី​បទ​ចាប់​រំ​លោភ​កុមារី​អាយុ​៥​ឆ្នាំ បាន​សម្រេច​​។

លោក​វរ​សេ​នីយ៍​ត្រី​អ៊ុន សំ​អន នាយកា​រិយា​ល័យ​នគ​រ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ប្រាប់​ថា ​កាល​ពី​​វេ​លា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ សី​ហា ​ឆ្នាំ​២០១១​ នៅសង្កាត់​កំពង់​ស្វាយ ​ក្រុង​សិរី​សោ​ភ័ណ មាន​ករណី​ចាប់​​កុមារី​អាយុ​៥​ឆ្នាំរំ​លោភ​សេព​សន្ថ​វៈរហូត​បាន​សម្រេច​​បង្ក​ឡើង​ដោយ​យុវ​ជន​ឡើង​ក​ម្នាក់​ឈ្មោះ​វ៉ន បូរ៉ា ​​អាយុ​១៦​ឆ្នាំ។ ក្រោយ​ពី​ទទួលបាន​បណ្តឹង​ពី​អាណា​ព្យា​បាលកុមារី​រង​គ្រោះ​ កម្លាំង​នគរ​បាល​ក្រុង​សិរី​សោភ័ណបាន​ចុះ​ទៅឃាត់​ខ្លួនយុវ​ជន​​ជាប់​ចោទ​​ឈ្មោះ​វ៉ន បូរ៉ា ​មក​សាក​សួរ​ចម្លើយ​ និង​រៀប​ចំ​​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​ដើម្បី​ចាត់​ការ​បន្ត​។

លោក​នាយ​ការិ​យា​ល័យ​រូប​នោះ​បាន​បន្ត​ថា ​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​​យុវជន​ស្ទាវ​ឡើង​ករូប​នេះ​បាន​សារ​ភាព​ថា ខ្លួន​ពិត​ជា​បាន​ហៅ​កុមារី​រង​គ្រោះ​ឱ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ ខណៈ​ពេល​ឃើញ​នាង​ដើ​រ​លេង​​ម្នាក់​ឯង​ក្នុង​គោល​បំណងចាប់​នាង​​រំ​លោភ​សេព​សន្ថ​វៈ។ ប៉ុន្តែពេល​ដែល​ខ្លួន​ចាប់​នាង​រំ​លោភ​ស្រាប់​តែ​នាងស្រែក​យំ​ពេល​នោះខ្លួន​ក៏​​លែង​នាង​ឱ្យ​មក​ផ្ទះ​វិញ​ ទើប​​​បំណង​របស់​ខ្លួន​មិន​បាន​សម្រេច​។

លោក​វរ​សេនីយ៍​ត្រី​អ៊ុន សំ​អន បញ្ជាក់​ថា ​ចម្លើយ​យុវ​ជន​សង្ស័យ​ឈ្មោះ​វ៉ន បូរ៉ា​នេះ​នៅ​មាន​ការ​លាក់​លៀម​ពី​ការ​ពិត​មួយ​ចំនួន​ ប៉ុន្តែ​ជន​សង្ស័យ​ក៏​បាន​សារ​ភាព​លើ​ចំណុច​មួយ​ចំនួន​ទាក់​ទង​នឹង​ទង្វើ​របស់​ខ្លួន​ដែល​បាន​ប្រ​ព្រឹត្ត​ទៅ​លើ​កុមារី​នោះ​៕