ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួតជ្រើស​រើសជើង​ឯកកីឡា​អត្តពលកម្ម​ពិភពលោក​ចុងខែនេះ ​កូរ៉េខាងត្បូង​ដែល​ជាម្ចាស់ផ្ទះ​សង្ឃឹមថានឹង​ដណ្តើមបាន​មេដាយ​ច្រើនជាងគេ

13 ឆ្នាំ មុន

កូ​រ៉េ​ ចិន​និង​ជប៉ុន​កាល​ពី​ប្រកួត​កីឡា​អូឡាំ​ពិក​​​ពេល​កន្លង​មក​គឺ​ជា​អ្នក​ដែលប្រមូល​បាន​មេដាយ​ច្រើន​ជាង​គេ​ដល់​ទៅ​៦,៦ភាគ​រយ​នៃ​ចំនួន​មេដាយ​សរុប​។ ប៉ុន្តែ​នៅ​ក្នុង​ការ​ប្រកួត​​​ជ្រើស​រើស​ជើង​ឯក​កីឡា​អត្ត​ពលកម្ម​ពិភព​​លោក​គឺ​​​ជា​រឿង​ផ្សេង​។ ​សម្រាប់​ប្រទេស​កូ​រ៉េ​ខាង​ត្បូង​​វិញ​គឺ​ពុំ​ទាន់​បាន​យក​ឈ្នះ​មេដាយ​មាសនៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដែល​រៀប​ចំ​

កូ​រ៉េ​ ចិន​និង​ជប៉ុន​កាល​ពី​ប្រកួត​កីឡា​អូឡាំ​ពិក​​​ពេល​កន្លង​មក​គឺ​ជា​អ្នក​ដែលប្រមូល​បាន​មេដាយ​ច្រើន​ជាង​គេ​ដល់​ទៅ​៦,៦ភាគ​រយ​នៃ​ចំនួន​មេដាយ​សរុប​។ ប៉ុន្តែ​នៅ​ក្នុង​ការ​ប្រកួត​​​ជ្រើស​រើស​ជើង​ឯក​កីឡា​អត្ត​ពលកម្ម​ពិភព​​លោក​គឺ​​​ជា​រឿង​ផ្សេង​។ ​សម្រាប់​ប្រទេស​កូ​រ៉េ​ខាង​ត្បូង​​វិញ​គឺ​ពុំ​ទាន់​បាន​យក​ឈ្នះ​មេដាយ​មាសនៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដែល​រៀប​ចំ​ឡើង​២ឆ្នាំ​ម្តង​​នៅ​ឡើយ​ទេ ។ នៅ​ក្នុង​ឱកាស​ដែល​ខ្លួន​ជា​អ្នក​រៀប​ចំសម្រាប់​ឆ្នាំ​២០១១​​​ ប្រទេស​នេះ​សង្ឃឹម​ថា​ ខ្លួន​ពិត​ជា​អាច​ដណ្តើម​បាន​មេដាយ​ច្រើន​គ្រឿង​។

អំឡុង​ការ​ប្រកួត​កីឡាអូឡាំពិក​រដូវ​ក្តៅ​និង​រដូវ​រងា​ ប្រទេស​ទាំង​៣​ខាង​លើ​​ប្រមូល​បាន​មេដាយ​១.០៨៧គ្រឿង​។​ កាល​ពី​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០០៨​នៅ​ប្រទេស​ចិន ជាតិ​សាសន៍​ទាំង​៣នេះ​ដណ្តើម​បាន​មេដាយ​១៥៦គ្រឿង​គិត​ជា​ភាគ​រយ​ស្មើ​១៦%​នៃចំនួន​មេដាយ​សរុប​។ ​ចំពោះ​កីឡាអត្ត​ពលកម្ម​វិញ​ ប្រទេស​ទាំង​៣ខាង​លើ​មិន​ទាន់​ឈាន​ដល់​ចំណុច​ខ្លាំង​នៅ​ឡើយ​ទេ។ គិត​ចាប់​តាំង​ពី​ការ​ប្រកួត​កីឡាអត្ត​ពលកម្ម​ពិភពលោក​លើក​ដំបូង​នៅ​ទី​ក្រុង​ហ៊ែល​ស៊ីន​គី​ ប្រទេស​ហ្វាំង​ឡង់​ឆ្នាំ​១៩៨៣​មកដល់​ការ​ប្រ​កួត​ចុង​ក្រោយ​បំ​ផុត​នៅ​ទី​ក្រុង​ប៊ែរឡាំង​ប្រទេស​អា​ល្លឺម៉ង់​ឆ្នាំ​២០០៩ ប្រទេស​កូ​រ៉េ​ចិន​និង​ជប៉ុន​យក​ឈ្នះ​មេដាយ​បាន​តែ​៤៧​គ្រឿង​ប៉ុណ្ណោះ​។ នេះ​បញ្ជាក់​ថា ស្រមោល​ខ្មៅ​នៅ​គ្រប​ដណ្តប់​លើ​ជាតិ​សាសន៍​ទាំង​នេះ​នៅ​ឡើយ​។

បណ្តា​អត្ត​ពលិក​មក​ពី​ប្រទេស​ទាំង​៣បើ​ប្រៀ​ប​ធៀប​ជា​មួយ​អត្ត​ពលិក​មក​ពី​អាមេរិក ហ្សាម៉ាអ៊ីក​ កេន​យ៉ា​ អេត្យូ​ពីនិង​អឺរ៉ុប​​​ហាក់​ដូច​ជា​កូន​ក្មេង​ទើប​រៀន​ដើរ​។ នៅ​ក្នុង​វិញ្ញាសា​រត់​ប្រណាំង​ចម្ងា​យ​មធ្យម​និង​ចម្ងា​យ​ឆ្ងាយ​គឺ​មាន​តែ​អត្ត​ពលិក​មក​ពី​កេន​យ៉ា​និង​អេត្យូ​ពី​ប៉ុណ្ណោះ​ដែល​ដណ្តើម​បាន​មេដាយ​។ ចំណែក​វិញ្ញា​សា​លោត​ចម្ងាយ​ លោត​កំពស់​ ចោល​លំពែង​ ចោល​ដុំ​ដែក​គឺ​ជា​ជំ​នាញ​របស់​បណ្តា​អត្ត​ពលិក​មក​ពី​ទ្វីប​អឺរ៉ុប​ខណៈ​វិញ្ញា​សា​រត់​យក​ល្បឿន​(​រត់​ចម្ងាយ​ជិតៗ)​ជា​ជំនាញ​របស់​បណ្តា​អត្ត​ពល​ិក​​មក​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ហ្សា​ម៉ាអ៊ីក​ ។​

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាអត្ត​ពល​​កម្ម​ឆ្នាំ​២០១១ដែល​នឹង​ចាប់​ផ្តើម​នា​ចុង​ខែ​នេះ​ ប្រទេស​ចិន​មាន​បំណង​ស្តា​រ​មុខ​មាត់​ខ្លួន​មក​វិញ​ដូច​កាល​ឆ្នាំ​១៩៩៣​ដែល​ពេល​នោះ​ចិន​ដណ្តើម​បាន​មេដាយ​មាស​រត់​ចម្ងាយ ​រត់​ចម្ងាយ​ ១.៥០០ម៉ែត្រ​ផ្នែក​នារី ៣.០០០ម៉ែត្រ​និង​១០.០០០ម៉ែត្រ​។ ប្រកួត​នា​ពេល​នោះ​ចិន​ស្ថិត​នៅ​លំ​ដាប់​ទី​២នៃ​ប្រទេស​ដែល​ដណ្តើម​បាន​មេដាយ​ច្រើន​ជាង​គេ​។

ចំពោះ​ប្រទេស​ជប៉ុន​មាន​បំណង​ដណ្តើម​ឲ្យ​បាន​មេដាយ​មាស​វិញ្ញា​សា​រត់​បណ្តាក់​ចម្ងាយ​៤០០ម៉ែត្រ​ផ្នែក​បុរស​។ ឯកូ​រ៉េ​ខាង​ត្បូង​បំណង​របស់​គេ​គឺ​ធ្វើ​យ៉ាង​ណា​ឈាន​ចូលឲ្យ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​វិញ្ញាសា​នីមួយៗ​។​ កីឡាករ​ដែល​ជា​ក្តី​សង្ឃឹម​របស់​ខ្លួន​មាន​ប៉ាក់ ទែយុង​ អាយុ​៣១ឆ្នាំ​ផ្នែក​វិញ្ញាសារត់​ផ្លោះ​របង​​។ កាល​ពី​ប្រកួត​កីឡា Asian Gamesនៅ​ក្វាង​ចូវ​ប្រទេស​ចិន​ឆ្នាំ​២០១០​កន្លង​មក​ ប៉ាក់ ទែយុង​ដណ្តើម​បាន​មេដាយ​សំ​រឹទ្ធិ​រត់​ផ្លោះ​របង​ចម្ងាយ​១១០​ម៉ែត្រ​៕