ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ដឹកនាំ​​រុស្ស៊ី​​និង​​កូរ៉េ​ខាង​​ជើង​​ឈាន​​ដល់​​​កិច្ច​ព្រមព្រៀង​​​​ស្តីពី​​បញ្ហា​​នុយក្លេអ៊ែរ​ ​និងឧស្ម័ន

13 ឆ្នាំ មុន

ប្រធានាធិបតី​រុស្ស៊ី​​​លោក​ឌីមីទ្រី ម៉េដ​វេដេវ ​​និង​លោកគីម ជុងអ៊ីល ​មេដឹកនាំ​​​កូរ៉េ​ខាង​ជើង កាលពីថ្ងៃទី២៤ ​សីហា បានព្រមព្រៀង​​គ្នា​លើ​ការ​បើក​ធ្វើឡើង​វិញ​​ដោយឆាប់រហ័ស​​​ដែល​អាច​​ធ្វើ​ទៅ​បាន​នូវការ​ចរចា​៦ភាគី​​ដែលធ្លាក់ក្នុង​ភាព​ទាល់ច្រក ។ ​ក្នុង​ឱកាស​នៃ​ការ​ជួបពិភាក្សាគ្នា​​នៅជិត​ទី​ក្រុង​អ៊ូឡាន​ អ៊ូដ តំបន់​ស៊ីបេរី​រុស្ស៊ី​ មេដឹកនាំ​ទាំង២

ប្រធានាធិបតី​រុស្ស៊ី​​​លោក​ឌីមីទ្រី ម៉េដ​វេដេវ ​​និង​លោកគីម ជុងអ៊ីល ​មេដឹកនាំ​​​កូរ៉េ​ខាង​ជើង កាលពីថ្ងៃទី២៤ ​សីហា បានព្រមព្រៀង​​គ្នា​លើ​ការ​បើក​ធ្វើឡើង​វិញ​​ដោយឆាប់រហ័ស​​​ដែល​អាច​​ធ្វើ​ទៅ​បាន​នូវការ​ចរចា​៦ភាគី​​ដែលធ្លាក់ក្នុង​ភាព​ទាល់ច្រក ។

​ក្នុង​ឱកាស​នៃ​ការ​ជួបពិភាក្សាគ្នា​​នៅជិត​ទី​ក្រុង​អ៊ូឡាន​ អ៊ូដ តំបន់​ស៊ីបេរី​រុស្ស៊ី​ មេដឹកនាំ​ទាំង២ ក៏​សម្រេច​​បានផង​​ដែរ នូវកុង​​សង់​​ស៊ុស​មួយ​លើ​គម្រោង​​​ថាម​ពល​​ដែលផ្តោត​លើការ​កសាង​បំពង់​​បង្ហូរឧស្ម័ន​​មួយ​ដែលភ្ជាប់​ពីរុស្ស៊ី​​​ទៅ​កូរ៉េ ខាង​ត្បូង​​កាត់តាម​​កូរ៉េ​ខាងជើង​​ ព្រមទាំង​​លើ​បំណុលដែល​នៅពុំ​ទាន់​​បានសង​របស់កូរ៉េ​​​ខាង​ជើង​​ដល់រុស្ស៊ី ។
ការ​ជួបគ្នាកំពូល​រុស្ស៊ី​​-កូរ៉េ​ខាងត្បូង​​ធ្វើ​ឡើង​​​នៅ​ឯមូលដ្ឋានយោធា​​មួយកន្លែង​ក្នុងភូមិ​សូស្នូវី ​បូរ​ចម្ងាយ​៥០គ.ម ​ពីទីក្រុង​អ៊ូឡាន អ៊ូដ ​រដ្ឋធានី​របស់​រដ្ឋ BOURIATIE រុស្ស៊ី ។
លោកស្រី​ណាតាលីយ៉ា ​ទីម៉ាកូវ៉ា ​អ្នកនាំ​ពាក្យ​របស់​វិមាន​ក្រឹមឡាំង ​ក្រោយការ​ជួបគ្នា ​នេះគូសបញ្ជាក់​ថា កូរ៉េ​ខាងជើង​​​ត្រៀមបើក​ធ្វើ​ឡើង​វិញ​នូវ​ការចរចា​​៦ភាគី​ស្តីពី​​ការរំសាយ​​​នុយ​ក្លេអ៊ែរ​​នៅឧបទ្វីប​កូរ៉េ​​ដោយគ្មាន​​លក្ខខណ្ឌ​​ជាមុន។

​ក្រោយពី​​ការចរចា​​៦ភាគី​​ធ្លាក់ក្នុង​ភាពទាល់​ច្រក​​ពីឆ្នាំ​២០០៨ មក ​សហរដ្ឋអាមេរិក​ និងកូរ៉េ​​​ខាងត្បូង​បានទទូច​​លើ​ប្រការ​ដែលថា ​ក្រុងព្យុង​យ៉ាង​​ត្រូវផ្អាក​​សកម្ម​ភាព​នុយក្លេអ៊ែរ​​​មុន​ពេល​បើក​​ធ្វើឡើង​​វិញ​នូវការចរចា​នោះ​ដែល​ចិន និង​ជប៉ុនចូលរួមដែរ ។ ​ក៏ប៉ុន្តែ​​យោងតាម​​អ្នកនាំពាក្យ​រូបនេះ​ថា ​លោក​គីម​បាន​ប្រាប់​ដល់​សមភាគី​រុស្ស៊ី​​ថា កូរ៉េ​​ខាងជើង​​​ត្រៀម​​ដោះ​ស្រាយ​​បញ្ហា​នៃ​ការ​​ពន្យារ​ពេលលើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ និងលើការ​ផលិត​​មីស៊ីល​ទាំងឡាយ​​ និងអាវុធ​​នុយក្លេអ៊ែរ​​​ តែ​ក្នុង​ក្របខណ្ឌ​​នៃការចរចា​ប៉ុណ្ណោះ  ៕