ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​កញ្ចក់​​ឃើញ​ចាបទំលើ​ខ្សែកាប​ស្រាត​អត់ឆក់​យកប៊ិច​ភ្លើង​សាក​ឆក់​ឆេះ​ខ្លួន

13 ឆ្នាំ មុន

ខេត្តតាកែវ ៖ ​​​យុវជន​ជា​ជាង​កញ្ចក់​ម្នាក់​បាន​​​ជួប​គ្រោះ​​​អកុសល​ ខណៈ​​ទៅដាក់​កញ្ចក់​ផ្ទះ​ល្វែង​​មួយនៅ​ជាន់​ទី​មួយ​ ឃើញ​សត្វ​ចាប​ជា​ច្រើន​ទំលើ​ខ្សែកាប​អត់​ឆក់ ក៏​យក​ប៊ិច​ភ្លើង​ទៅ​​សាក​ស្រាប់តែ​ឆក់​ធ្លាក់​​ ហើយត្រូវបាន​​អ្នក​​រួ​ម​​ការ​ងារ​​ចាប់​ជាប់​​ត្រឹម​ចង្កេះ​ តែក្បាល​ដល់ដី ។ ហេតុ​ការណ៍​​នេះបាន​កើត​ឡើងកាលពី​វេលា​ម៉ោង​២​ និង​៣០​

ខេត្តតាកែវ ៖ ​​​យុវជន​ជា​ជាង​កញ្ចក់​ម្នាក់​បាន​​​ជួប​គ្រោះ​​​អកុសល​ ខណៈ​​ទៅដាក់​កញ្ចក់​ផ្ទះ​ល្វែង​​មួយនៅ​ជាន់​ទី​មួយ​ ឃើញ​សត្វ​ចាប​ជា​ច្រើន​ទំលើ​ខ្សែកាប​អត់​ឆក់ ក៏​យក​ប៊ិច​ភ្លើង​ទៅ​​សាក​ស្រាប់តែ​ឆក់​ធ្លាក់​​ ហើយត្រូវបាន​​អ្នក​​រួ​ម​​ការ​ងារ​​ចាប់​ជាប់​​ត្រឹម​ចង្កេះ​ តែក្បាល​ដល់ដី ។  ហេតុ​ការណ៍​​នេះបាន​កើត​ឡើងកាលពី​វេលា​ម៉ោង​២​ និង​៣០​នាទី​រសៀលថ្ងៃ​ទី​២៣ សីហា នៅ​ផ្សារ​កំពង់​ជ្រៃ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ២ ក្នុង​ឃុំ​ស្មោង ស្រុក​ទ្រាំង ។

ប្រភព​ព័ត៌មាន​ពី​មិត្ដភក្ដិ​បានឱ្យ​ដឹង​ថា យុវ​ជន​រង​គ្រោះ​ឈ្មោះនុង ចិន អាយុ​២០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រោះ ឃុំ​ក្រាំង​ចេក ស្រុក​ឧដុង្គ ខេត្ដកំពង់ស្ពឺ ស្នាក់​នៅ​កន្លែង​សិប្បកម្ម​ធ្វើ​ទ្វារ​ប​ង្អូ​ច​កញ្ចក់​នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៣ សីហា នេះ​ ពួក​គេ​បាន​ទៅ​ដាក់​កញ្ចក់​បង្អួច​ឱ្យ​គេ​នៅ​ផ្សារកំពង់​ជ្រៃ ដោយហេតុ​ថា សិប្បកម្ម​នៅ​ខេត្ដតាកែវ​ជា​ដៃគូ​សហការ​ពេល​​ណា​គេ​មាន​ម៉ូយ​ធ្វើ​ច្រើនតែងតែ​ហៅ​ក្រុម​​ខ្លួន​ទៅ​ជួ​ួ​យ​ធ្វើ ហើយ​នៅ​ថ្ងៃ​នោះ គឺអ្នកម៉ៅការ​នៅ​ខេត្ដតាកែវ​បាន​ហៅ​ឱ្យទៅ​ដាក់​កញ្ចក់​បង្អួច​ផ្ទះល្វែង​សង់​ថ្មី។ ពេល​ពួក​គេ​​ទៅ​ដល់​ម្ចាស់​ផ្ទះប្រាប់​ថា មាន​ខ្សែ​កាប​ស្រាត​បី​ខ្សែ​នៅ​ជិត​​រានហាល​ជាន់​ទី​មួយ​​​ដែលមានច​រន្ត​អគ្គិសនី ហើយ​អាចឆក់ ដូច្នេះ​ពេល​​លើក​របស់របរ​ផ្សេង​ៗ​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំឱ្យ​ប៉ះ​ឱ្យ​សោះ ។

ប្រភព​ព័​ត៌​​មាន​ដដែលបន្ដ​ទៀត​ថា បន្ទាប់​ពី​គេ​ប្រាប់​ហើយ​ក៏​​ទៅបាត់​ទៅ​នៅ​សល់​តែ​ក្រុម​ជាង​របស់​ពួក​​ខ្លួន​មាន​គ្នា​៣​នាក់ គឺ១-ឈ្មោះនុង ចិន​, ២-​ឈ្មោះវណ្ណ ភក្ដី អាយុ​៣០​ឆ្នាំ និង​៣-​ឈ្មោះយិ​ន តឿ អាយុ​២២​ឆ្នាំទាំង​អស់គ្នាស្នាក់​នៅផ្ទះ​លេខ​៩៧​E4 សង្កាត់​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មក​រា ។ ក្នុង​ចំណោម​គ្នា​ទាំង​៣​នាក់ មាន​២​នាក់​ដាក់​រន្ទា​ឡើង​ទៅ​ជាន់​ទី​មួយ​ដើម្បី​ដាក់​កញ្ចក់ បង្អួច ចំណែក​ឈ្មោះយិ​ន តឿ នៅ​ខាងក្រោម ប៉ុន្ដែ​ឈ្មោះនុង ចិន ពេល​ដែល​ឡើង​តាម​រន្ទា​ទៅ​ជាន់​ទី​មួយ​ជិត​ដល់​ខ្សែកាបដែល​នៅ​ពីលើ​ក្បាល​ចេះ​តែ​និយាយ​ថា មិន​ជឿ​ថា​ ខ្សែកាប​នោះ​មាន​ភ្លើង​ទេ បើ​មាន​ភ្លើង​ហេតុ​អី​ក៏​ចាប​ទំមិន​ឆក់ ។​លុះនិយាយ​ហើយ​យុវជន​នោះ​ក៏​យកប៊ិច​ភ្លើង​សម្រាប់​មើលឱ្យ​ច្បាស់​ថា​ មាន​ភ្លើង​ឬ​អត់​ទៅ​ប៉ះ​នឹង​ខ្សែកាប​ស្រាត​ដែលនៅ​ពីលើ​ក្បាល​នោះ​ ស្រាប់តែ​ឆក់​បែក​ផ្កា​ភ្លើង​ឆេះ​រលាក​ត្រឹម​ចង្កេះ​ឡើង​លើ ​និង​ដៃ​ទាំង​សង​ខាង រលាក​រលាត់​ស្បែក​ ហើយ​ធ្លាក់​មក​ដី ប៉ុន្ដែ​ត្រូវ​ឈ្មោះយិ​ន តឿ ជួយ​ទ្រ​ចាប់​ជាប់ត្រង់​ចង្កេះឯ​ក្បាល​បោក​ទៅ​នឹងថ្ម។

បន្ទាប់​ពីរ​ងរ​បួស​ភ្លាម​ៗ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ដតាកែវ រួច​បញ្ជូន​បន្ដ​មក​ព្យាបាល​នៅមន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា ការ​រលាក​ត្រឹម​កម្រិត​២០​ភាគរយមិនអីទេ ប៉ុន្ដែ​ស្ថានភាពដែល​ធ្ងន់ធ្ងរនោះ គឺ​ជន​រង​គ្រោះ​ធ្លាក់​មក​បោក​ក្បាល​ប​ណ្តាលឱ្យកកឈាម​ក្នុង​ខួរ​ក្បាល​ និង​មិន​អាចវះ​កាត់​បាន​មាន​តែ​ប្រើ​ថ្នាំ​ឱ្យ​រលាយឈាម ៕