ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​​ចូល​ចាប់​អ្នក​ចែក​ចាយ​​​និង​ទីតាំង​​​សេពគ្រឿងញៀ.ន

13 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ ​​​សមត្ថ​កិច្ច​​​បាន​​ឆ្មក់​ចូល​​​លំនៅ​ឋាន​មួយ​​​​នៅ​ភូមិទី៣ ក្នុង​​ឃុំ​ត្រែង​​ទ្រយឹង ​ស្រុកភ្នំស្រួច ​កាលពី​​ព្រឹក​ថ្ងៃទី​២៣ សីហា និង​បាន​​​​ឃាត់​ខ្លួន​ជនសង្ស័យ​៣​នាក់​​​ក្នុង​នោះ​​​ស្ត្រី​ម្នាក់​ត្រូវ​ ជា​ម្តាយ ។ សមត្ថ​កិច្ច​​ក្នុង​ការ​បង្ក្រាប​​នោះគឺ​សមត្ថកិច្ច​​នៃ​​ស្នង​ការ​ដ្ឋាន​ នគរ​បាល​​ខេត្ត​​ដឹកនាំ​​ដោយ​​ស្នង​ការរង លោកវ​រសេនីយ៍​ឯក​​អ៊ុក

ខេត្ត​កំពង់ស្ពឺ ៖ ​​​សមត្ថ​កិច្ច​​​បាន​​ឆ្មក់​ចូល​​​លំនៅ​ឋាន​មួយ​​​​នៅ​ភូមិទី៣ ក្នុង​​ឃុំ​ត្រែង​​ទ្រយឹង ​ស្រុកភ្នំស្រួច ​កាលពី​​ព្រឹក​ថ្ងៃទី​២៣ សីហា និង​បាន​​​​ឃាត់​ខ្លួន​ជនសង្ស័យ​៣​នាក់​​​ក្នុង​នោះ​​​ស្ត្រី​ម្នាក់​ត្រូវ​ជា​ម្តាយ ។ សមត្ថ​កិច្ច​​ក្នុង​ការ​បង្ក្រាប​​នោះគឺ​សមត្ថកិច្ច​​នៃ​​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​​ដឹកនាំ​​ដោយ​​ស្នង​ការរង លោកវ​រសេនីយ៍​ឯក​​អ៊ុក សុផល ​​ទទួល​បន្ទុក​ផែន​​ប្រឆាំាង​​បទ​ល្មើស​​​គ្រឿង​ញៀន​​​សហការ​​ផ្ទាល់​ជាមួយ​អ​ធិការ​​នគរបាល​​ស្រុកភ្នំស្រួច ។ ​​​ជន​ទាំង​៣​នាក់នោះ​ត្រូវ​បាន​បញ្ជូន​​ទៅ​​សាលា​ដំបូង​ខេត្ត​ដោយ​​ចោទ​​ពីបទ​​ចែក​​ចាយ ​និងផ្តល់ទី​កន្លែង​​​សេព​គ្រឿង​ញៀន ។

លោក​វរសេនីយ៍​​​​ត្រីហែម ​​ផល្លា ​​នាយការិ​យា​ល័យ​​នគរ​បាល​ប្រឆាំង​​​បទ​ល្មើស​គ្រឿ​ង ញៀន​​​​ប្រាប់​ឱ្យ​ដឹង​ថា កាលពីព្រឹក​​ម៉ោង​៦ និង​៤៥​នាទី​​ថ្ងៃទី២៣ ​សីហា ​សមត្ថកិច្ច​​​ប្រឆាំង​បទ​ល្មើស​​គ្រឿងញៀន​​សហការ​​​ជាមួយ​អធិការ​​នគរ​បាលស្រុក​ នាយប៉ុសិ៍្ត​​​រដ្ឋ​បាល​​​ឃុំ​​ត្រែង​ទ្រយឹង​ បាន​​ឃាត់​ខ្លួន​ជនសង្ស័យ។ ​​​​ជន​ទាំង​​៣​នាក់​នោះ​១-ឈ្មោះ​ទន់ មុំ ភេទស្រី ​អាយុ​​៥៥ឆ្នាំ ​​ជាម្តាយ ​២-ឈ្មោះនួន ​ទឹក ​ភេទ​ប្រុស ​​ហៅ​ឆិល ឆាំ អាយុ​២៨​ឆ្នាំ ​​​​និ​ង៣-​ឈ្មោះ​​​នួន ឆែម ​​​​ភេទប្រុស ​​ហៅ​​ឆិល វិបុល ​​អាយុ​​២៦​ឆ្នាំ មាន​ទីលំនៅ​​​ភូមិទី៣ ​(ចំការ​​ចេក) ។ ជន​សង្ស័យ​​​​​ទាំង​៣នាក់​​ពាក់ព័ន្ធ​​ករណី​ចែក​ចាយ​គ្រឿង​ញៀន​ និងផ្តល់​ទីតាំង​សម្រាប់សេពគ្រឿង​ញៀន​​ ។

លោក​វរសេនីយ៍​ត្រី​ហែម ផល្លា ​នាយការិ​​យាល័យ​​ប្រឆាំង​បទល្មើស​​គ្រឿងញៀន​​ខេត្ត​​​ឱ្យ​ដឹងថា ​​ជនទាំង៣នាក់​ជាម្តាយ​​​ និង​​កូន​នោះ​ធ្វើ​សកម្ម​ភាព​ចែកចាយ​​ថ្នាំញៀន​​យ៉ាង​ស្ងាត់​​​ស្ងៀម​ជាច្រើន​ខែមកហើយ ​នៅ​​តំបន់​ត្រែង​ទ្រយឹង​​​​ ព្រម​ទាំង​ផ្តល់​ផ្ទះ​របស់ខ្លួន​​ធ្វើ​ជា​ទី​តាំង​​​​សំងាត់​​​​បម្រើ​ការ​សេពគ្រឿង​ញៀន​ទៀត​​ផង ។​
វត្ថុតាង​​ប្រមូល​​​​បាន​មាន​ថ្នាំញៀន​​ប្រភេទ​​​ម៉ាទឹកកកច្រើន​កញ្ចប់ ​​និងប្រដាប់ជក់​ថ្នាំញៀន​​មួយចំនួន​ធំ​ទៀត​ ហើយ​ត្រូវ​​កសាង​សំណុំ​រឿង​​បញ្ជូនទៅ​សាលា​ដំបូង​ខេត្ត​ ដើម្បី​ផ្តន្ទាទោស ៕