ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ម៉ាក​មែរ​សឺដេស​របស់​មន្ត្រី​មេ​ព្រៃ​បុក​របាំង​ថ្ម​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថ​យន្ត​ម៉ាក​មែរ​សឺ​ដេស​C២៣០​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២D ៩៨១១ ​ដែល​គេ​អះ​អាង​ថា ជា​កម្ម​សិទ្ធិ​ និង​បើក​បរ​ដោយ​មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​បាន​ជ្រុល​ទៅ​បុក​ក្បាល​របាំង​ថ្ម​ ពេញ​ទំហឹង​ បណ្តាល​ឱ្យ​មន្ត្រី​រូប​នោះ​របួស​ធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ ពេទ្យ​។

រាជធានីភ្នំពេញ ៖ រថ​យន្ត​ម៉ាក​មែរ​សឺ​ដេស​C២៣០​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២D ៩៨១១ ​ដែល​គេ​អះ​អាង​ថា ជា​កម្ម​សិទ្ធិ​ និង​បើក​បរ​ដោយ​មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​បាន​ជ្រុល​ទៅ​បុក​ក្បាល​របាំង​ថ្ម​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​មន្ត្រី​រូប​នោះ​របួស​ធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​។

គ្រោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្នាក់​ចរា​ចរណ៍​នេះសមត្ថ​កិច្ច​ឱ្យ​ដឹង​ថា កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ និង​១០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ ទី​២៥ ខែ​សីហា នៅ​​ស្តុប​ផ្សារ​ដើម​គ​តាមដង​មហា​​វិថី​ម៉ៅ​សេង​ទុង​កែង​ផ្លូវ​លេខ​៣៣៦​ សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួល​គោក​។ នៅ​ក្នុង​គ្រោះ​ថ្នាក់​នេះ​បណ្តាល​ឱ្យ​អ្នក​បើក​បរលោក​​​ថៃ ហាង​ម៉េង អាយុ​៣៦​ឆ្នាំ ជា​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​រស់​នៅ​ផ្ទះ​លេខ​២៩​មហា​វិថី​ម៉ៅ​សេ​ទុង​ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌ​ចំការ​មន​ ​រង​របួស​ធ្ងន់​ត្រូវ​រថ​យន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពហុ​ព្យាបាល​ប៉ុល សារឿន​។ ចំណែក​ក្បាល​របាំង​ថ្ម​ប៉ើង​ចេញ​ ហើយ​រថ​យន្ត​រង​ការ​ខូច​ខាត​ធ្ងន់​ផ្នែក​ខាង​មុខ។

សាក្សី​ឱ្យ​ដឹង​​ថា ​រថ​យន្ត​ម៉ាក​មែរសឺ​ដេស​ពណ៌​ខ្មៅ​នោះ​ធ្វើ​ដំណើរ​តាមមហា​​វិថី​ម៉ៅ​សេទុង​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។ នៅ​ពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​ស្តុប​កែង​នឹង​ផ្លូវ​លេខ​៣៣៦​ រថ​យន្ត​ជ្រុល​ទៅបុក​ក្បាល​របាំង​ថ្មពេញ​ទំហឹង​បណ្តាល​ឱ្យ​​បើុង​ចេញ​ ឯ​រថ​យន្ត​​រង​ការ​ខូច​ខាត​ផ្នែក​ខាង​មុខ​។
នៅ​យប់​នោះ​សមត្ថ​កិច្ច​បាន​ស្ទូច​យក​រថ​យន្ត​ទៅ​កាន់​សាលា​រាជ​ធានី​ភ្នំពេញ​ដើម្បី​ឱ្យ​ម្ចាស់​ដោះ​ស្រាយ​សង​ការ​ខូច​ខាត ៕