ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករប្រេស៊ីល ​ហ្វ៊ី​លីព ​ម៉ាសា ចង់ឱ្យ​ក្រុមF1​ហ្វេរ៉ារី​របស់ខ្លួន​សម្រុក​ទៅមុខ ​ទោះការ​ប្រណាំង​ក្នុងរដូវ​កាលនៅ​សល់តែ៨​លើកទៀត

13 ឆ្នាំ មុន

ហ្វ៊ីលីព ម៉ា​សា​និយាយ​ថា មាន​មូល​ហេតុ​ដ៏សម​រម្យ​បំ​ផុត​ចំពោះ​ក្រុម​ប្រណាំង​ហ្វេរ៉ា​រី​ក្នុង​ការរក្សា​ការ​វាយ​សម្រុក​ទៅ​មុខ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​រដូវ​កាល​ប្រណាំង​ដែល​នៅ​សល់​៨​កម្ម​វិធី​ទៀត​នេះ​ បើ​ទោះ​ណា​ក្រុម​នេះ​ ​ស្ថិត​ឆ្ងាយ​ឱកាស​ដណ្តើម​ពាន​ជើង​ឯក​ពិភពលោក​ក៏​ដោយ​។

ហ្វ៊ីលីព ម៉ា​សា​និយាយ​ថា មាន​មូល​ហេតុ​ដ៏សម​រម្យ​បំ​ផុត​ចំពោះ​ក្រុម​ប្រណាំង​ហ្វេរ៉ា​រី​ក្នុង​ការរក្សា​ការ​វាយ​សម្រុក​ទៅ​មុខ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​រដូវ​កាល​ប្រណាំង​ដែល​នៅ​សល់​៨​កម្ម​វិធី​ទៀត​នេះ​ បើ​ទោះ​ណា​ក្រុម​នេះ​ ​ស្ថិត​ឆ្ងាយ​ឱកាស​ដណ្តើម​ពាន​ជើង​ឯក​ពិភពលោក​ក៏​ដោយ​។

​ម៉ាសា​និង​មិត្ត​រួម​ក្រុម​ហ្វឺណាន់​ដូ អា​ឡុន​សូ​បច្ចុប្បន្ន​កំពុង​តែ​តាម​ពី​ក្រោយ​កីឡាករ​អា​ល្លឺម៉ង់​សេបាស្ទៀន វេតទែល​នៅ​លើ​តារាង​ជើង​ឯក​ពិភពលោក​។ ដូច្នេះ​បើ​ទោះ​ណា​ក្រុម​ហ្វេរ៉ារី​បាន​ប្រឹង​ប្រែង​កែ​ច្នៃ​ប្រព័ន្ធ​គ្រឿង​ម៉ា​ស៊ីន​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ឈ្នះ​ឬ​ចាញ់​មួយ​ភាគ​ធំ​គឺ​អា​ស្រ័យ​លើ​អ្នក​បើក​បរ​ផងដែរ​។ ប៉ុន្តែ​សម្រាប់​កីឡាករ​ម៉ា​សា​បាន​គាំ​ទ្រ​ចំពោះ​ទស្ស​នៈ​អ្នក​ចាត់​ការ​ក្រុម​លោក​ស្ទេហ្វា​ណូ ដូមេនី​កា​លី​ដែល​យល់​ថា ការ​បំ​ពាក់​បរិក្ខា​រទំនើប​សម្រាប់​ការ​ប្រណាំង​រៀង​រាល់​ចុង​សប្តាហ៍​គឺ​ជា​ការ​ល្អ​មួយ​។

​នៅ​ក្នុង​គេហទំព័រផ្លូវ​ការ​របស់​ក្រុម​ហ្វេរ៉ារី​ ម៉ាសា​សរសេរ​ថា​៖ «​ក្នុង​ពេល​នេះ​យើង​បាន​ឈាន​ចូល​មក​ដល់​ការ​ប្រណាំង​ចុង​រដូវ​កាល​ហើយ​។ ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​តែ​មាន​កម្ម​វិធី​ប្រណាំង​ជាច្រើន​ទៀត​កំពុង​រង់​ចាំ​យើង​។ ខ្ញុំ​យល់​ស្របជា​មួយ​អ្នកចាត់​ការ​ក្រុម​ដែល​ថា ក្នុង​នាម​ជា​ក្រុម​មួយ​ យើង​គួរតែ​ប្រឹង​ប្រែង​ដើម្បី​យក​ឈ្នះ​ការ​ប្រណាំង​ក៏​ដូចជា​ពិន្ទុ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ពិត​ណា​ស់​ដោយ​ឈរ​លើ​ទស្ស​នៈ​បែបនេះ​ គោល​ដៅ​ជា​បន្ទាន់​របស់​ខ្ញុំ​គឺ​ថា ប្រឹង​ប្រែង​ដណ្តើម​យក​​ពាន​ជើង​ឯក​ឲ្យ​ខាងតែ​បាន​។ ថ្វី​ដ្បិត​រឿង​នេះ​មិន​ងាយ​ស្រួល​ដោយ​សារ​សល់​ពេលតែ​ពីរ​ទៅ​បី​ខែ​ ប៉ុន្តែ​យើង​ក៏មិន​ត្រូវ​បោះ​បង់​ចោល​ដែរ»។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ហ្វ៊ីលីព ម៉ាសា​គ្រោង​នឹង​ទៅ​ចូល​រួម​ការ​ប្រណាំង​ Belgian Grand Prix នៅប្រទេស​បែល​ហ្ស៊ិក​នា​​​ចុង​សប្តាហ៍​នេះ​ដោយ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​នឹង​ដណ្តើម​បាន​ជោគជ័យ​ឈ្នះ​ពាន​ជើង​ឯក​ ។ នៅក្នុង​អាជីព​គេ​ធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ចំនួន​១១លើក​និង​មាន​ពិន្ទុ​សរុប​ក្នុង​អាជីព​៥៣៤ពិន្ទុ​។ ដោយឡែក​នៅលើ​តារាង​ជើង​ឯក​ឆ្នាំ​២០១១​នេះ​គេ​ស្ថិត​នៅ​លំ​ដាប់​ទី​៦​មាន​៧០​ពិន្ទុ​៕