ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​​ចម្រុះ​​បង្ក្រាប​​​បទល្មើស​​ក្នុង​រដូវ​​បិទ​នេសាទ

13 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖​ កម្លាំង​​មន្ត្រី​ខណ្ឌ​​រដ្ឋ​បាល​​ជលផល​​កណ្តាល​​និងកម្លាំង​​មន្ត្រី​​ អធិការ​​​ដ្ឋាន​​​រដ្ឋបាល​​​ជលផល​​ចតុ​មុខ​​ សហការ​​ជាមួយ​​​អាជ្ញា​ធរ​ស្រុក​ពញា​​ឮ និង​កម្លាំង​ប៉ូលិសអធិការ​​ដ្ឋាន​​ស្រុក​ពញា​​ឮ​បាន​​ចុះ​យុទ្ធនាការ​​ បង្ក្រាប​​​បទ​ល្មើស​​​​នេសាទ​​ដែលប្រើប្រាស់​​ឧបករណ៍ស្បៃមុង​ក្នុង​​រដូវ​​ ​បិទ​​​នេសាទ​ ។ យុទ្ធនាការ​​នេះ​ធ្វើ​​ឡើង​កាល​​​​

ខេត្ត​កណ្តាល ៖​ កម្លាំង​​មន្ត្រី​ខណ្ឌ​​រដ្ឋ​បាល​​ជលផល​​កណ្តាល​​និងកម្លាំង​​មន្ត្រី​​អធិការ​​​ដ្ឋាន​​​រដ្ឋបាល​​​ជលផល​​ចតុ​មុខ​​ សហការ​​ជាមួយ​​​អាជ្ញា​ធរ​ស្រុក​ពញា​​ឮ និង​កម្លាំង​ប៉ូលិសអធិការ​​ដ្ឋាន​​ស្រុក​ពញា​​ឮ​បាន​​ចុះ​យុទ្ធនាការ​​បង្ក្រាប​​​បទ​ល្មើស​​​​នេសាទ​​ដែលប្រើប្រាស់​​ឧបករណ៍ស្បៃមុង​ក្នុង​​រដូវ​​​បិទ​​​នេសាទ​ ។ យុទ្ធនាការ​​នេះ​ធ្វើ​​ឡើង​កាល​​​​ពីព្រឹក​ថ្ងៃទី​​​២៣ សីហា នៅតាម​​​ដងទន្លេ​​​សាប និង​ក្នុង​​​ដែន​ឡូត៍​នេសាទ​លេខ​១៦​ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​​​ឃុំ​​កំពង់​អុស ស្រុក​ពញាឮ​ ខេត្ត​កណ្តាល​​។

លោក​​សេង ​ធីម នាយ​ផ្នែក​​រដ្ឋបាល​​ជល​ផល​​​​បាសាក់​​បាន​ឱ្យ​​ដឹង​ថា ជាលទ្ធផល​​កម្លាំង​ចម្រុះ​​ធ្វើ​ការ​​បង្ក្រាប​បាន​សៃយឺន​ ស្បៃមុង​​​ចំនួន​​១៤៥ មាត់លូ ព្រួល​ស្បៃមុងប្រវែង​​៤.៥០០​ម៉ែត្រ​​, ​​​ទូក​មួយគ្រឿង​​​, បង្គោល​តូចធំ​​ចំនួន​​៤៧០​​ដើម​, ​ចាក់​លែង​កូនត្រី​​​ចម្រុះ​ក្នុង​​បឹង​ធម្មជាតិ​បាន​ចំនួន​​​៦៥០​​គីឡូក្រាម, ​​​រ៉ាវ​ចំនួន​​៦​មាត់និង​របាំង​​ព្រួល​​​សាច់​​អួន​​ប្រវែង​១២០​​ម៉ែត្រ​។ ក្នុង​​​ប្រតិបត្តិ​ការ​​នោះ​​សមត្ថកិច្ច​​​បាន​​​​ឃាត់​ខ្លួន​ជន​ល្មើស​ម្នាក់​ឈ្មោះ​​អុង ឌី ភេទ​ប្រុស អាយុ​​​៤៨ឆ្នាំ​ រស់​នៅ​ភូមិ​​កំពុង​អុស ឃុំកំពង់​​អុស ស្រុក​ពញាឮ ពីបទ​នេសាទ​ប្រើ​ឧបករណ៍​​​​ស្បៃមុង​​ក្នុង​​រដូវ​​បិទ​នេសាទរួចកសាង​​សំណុំ​​​រឿង​បញ្ជូន​​​ទៅសាលា​​ដំបូង​ខេត្ត ចាត់​ការ​តាម​​​នីតិ​វិធីច្បាប់​ ។ ចំណែក​​​​​ឧបករណ៍​​​​នេសាទ​​​ខុសច្បាប់​​​ទាំងនោះ​​ត្រូវ​​បាន​​ដុត​កម្ទេច​ចោល​ផងដែរ ។

លោក​​សេង  ធីម នាយ​ផ្នែក​​​រដ្ឋបាល​​ជល​ផល​​​បាសាក់​​បានបន្ត​ថា ការ​ចុះ​​បង្ក្រាប​​​នេះ​​ដោយ​​​យោងតាម​​​ផែន​ការ​​ដាក់​ចុះ​​របស់​​​​លោក​ឃ្លាំង​វណ្ណធុល នាយខណ្ឌ​រដ្ឋបាល​​ជលផល​​​កណ្តាល​ និង​ការ​​ចង្អុល​បង្ហាញ​​ដោយ​ផ្ទាល់​​ពីលោក​​ណៅ ធួក ​ប្រតិភូ​រាជរដ្ឋា​ភិបាល​​ កម្ពុជា​ទទួល​បន្ទុក​ជាប្រធាន​រដ្ឋបាល​ជលផល​ដែល​លោក​​​​បានជំរុញ​​​ដល់​សមត្ថកិច្ច​​ក្រោម​​ឱវាទ​ឱ្យ​ចុះ​​បង្ក្រាប​​ញឹក​​ញាប់​ពិសេស​​ក្នុង​រដូវ​​​បិទ​នេសាទ​ នេះ ។ លោក​​ក៏​បាន​អំពាវ​នាវ​​ដល់​ប្រជាពលរដ្ឋ​​​​ឱ្យ​ឈប់​​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​​​​ពិសេស​កុំ​ប្រើ​​​ប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​​​មាន​ស្បៃមុង​​ដើម្បី​រក្សា​ធនធាន​មច្ឆជាតិ​​ឱ្យ​មាន​ការ​កើន​ឡើង ៕