ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជីវិត​អនិច្ចា​​របស់ស្ត្រីដើរ​រើស​អេត​ចាយ​ ​ពីមុនត្រូវ​គេរំលោ.ភ​​​មានកូន​២នាក់​ ឥឡូវ​​​ពពោះ​កូនទី​៣ ​គេ​វាយ​​បែក​ក្បាល​ទៀត​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ស្ត្រីដើរ​រើសអេត​ចាយ​​​អនាថា​ម្នាក់​​ ត្រូវ​ជន​ប្រមឹក​វាយបែកក្បាល ​​ខណៈ​​​ពេលដែល​​ទៅ​រើស​​​​កំប៉ុង​ស្រាបៀរ​​​នៅ​កន្លែង​ផឹកស៊ី ​កាលពីវេលា​ម៉ោង​​​​​៦​និង​​៣០​នាទី​ល្ងាច​ថ្ងៃទី​​​២៤ សីហា នៅ​ខណ្ឌ​​សែនសុខ​។​ តាមការ​​ឱ្យ​​​ដឹង​ពី​ស្ត្រី​​រង​គ្រោះ​ក្នុងសភាព​មិន​សូវ​​ដឹង​​ខុស​ត្រូវ​បាន​​ឱ្យ​ដឹង​ថា នាង​ឈ្មោះ​លីនដា អាយុ​​​​​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តបាត់​ដំបង

រាជធានីភ្នំពេញ​​ ៖ ​​ស្ត្រីដើរ​រើសអេត​ចាយ​​​អនាថា​ម្នាក់​​ ត្រូវ​ជន​ប្រមឹក​វាយបែកក្បាល ​​ខណៈ​​​ពេលដែល​​ទៅ​រើស​​​​កំប៉ុង​ស្រាបៀរ​​​នៅ​កន្លែង​ផឹកស៊ី ​កាលពីវេលា​ម៉ោង​​​​​៦​និង​​៣០​នាទី​ល្ងាច​ថ្ងៃទី​​​២៤ សីហា នៅ​ខណ្ឌ​​សែនសុខ​។​

តាមការ​​ឱ្យ​​​ដឹង​ពី​ស្ត្រី​​រង​គ្រោះ​ក្នុងសភាព​មិន​សូវ​​ដឹង​​ខុស​ត្រូវ​បាន​​ឱ្យ​ដឹង​ថា នាង​ឈ្មោះ​លីនដា អាយុ​​​​​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តបាត់​ដំបង ​តែ​មក​​នៅភ្នំពេញ​​​​ដោយ​​ដើររើស​អេត​ចាយ​​យកប្រាក់​ចិញ្ចឹម​ជីវិត​។ ​នាង​បានប្រាប់​ថា នៅ​​​ថ្ងៃ​កើតហេតុ នាង​បានទៅរើស​កំប៉ុងស្រា​បៀរ​ដែល​គេ​កំពុង​ផឹក​ស៊ីជុំគ្នា​​នៅ​មុខ​ផ្ទះ​ ​​ហើយ​ពេល​​​ដែល​នាង​រើស​នោះ ​ក្រុម​​អ្នក​ផឹក​​ព្រ​មាន​​នាង​ថា ​កុំ​មក​​រញ៉េ​រញ៉ៃ​​នៅទីនោះ​ទៀត ប៉ុន្តែ​​​ដោយសារ​​នាង​​ចង់​បាន​សំបក​​កំប៉ុង​ ​សម្រាប់​​​លក់​ចិញ្ចឹម​ជីវិត​ ក៏​ចេះ​​​តែ​ទៅ​រើស​​ទៀត​​ ស្រាប់តែ​​​​ភ្លាម​នោះ​បុរស​ប្រមឹក​​ម្នាក់​បាន​​ស្ទុះ​ទៅ​យក​ដំបង​វាយ​​​នាង​​ទាំង​កំរោល​ បណ្តាល​ឱ្យ​បែក​ក្បាល​ហូរ​ឈាម​​តែម្តង​។​

​បន្ទាប់ពី​ជន​ប្រមឹក​វាយបែក​ក្បាល​ហើយ ​រថយន្ត​សាមុយ​​របស់គ្លីនិក​សែន​សុខ​បានដឹក​នាង​យកទៅព្យាបាល​​នៅ​​មន្ទីរពេទ្យ​ព្រះកុសុមៈ ។ ពេលដែល​ទៅ​ដល់​មន្ទីរ​ពេទ្យ​នាង​គ្មាន​​​សាច់​ញាតិ​​បង​ប្អូន​ទៅមើល​ទេ គឺដេក​​ព្យាបាល​​នៅមន្ទីរ​ពេទ្យ​តែម្នាក់​ឯង​។​

អ្វី​​​ដែល​គួរ​ឱ្យអនិច្ចា​​​ និង​អាណិត​អាសូរ​ជាង​នេះ​ទៅ​ទៀត ​គឺ​នាង​មិនត្រឹម​តែ​​គេ​វាយ​បែក​ក្បាល​ប៉ុណ្ណោះ​ទេ ថែមទាំង​​ធ្លាប់​​ត្រូវ​គេ​​ចាប់​​រំលោភ​រហូតបាន​កូន​ដល់​ទៅ​២នាក់​ហើយ ​។ ​ពេល​​នេះ​នាង​កំពុង​ព​ពោះ​​​​កូនទី​​​៣ បាន​២ខែ​ទៀត ​មិន​ដឹង​​ថា ​​ជនឈាមខ្មៅ​​ណា​​ទេ ដែល​ប្រព្រឹត្ត​អំពើ​​ដូច​សត្វ​តិរច្ឆាន​បែបនេះលើរូបនាង ៕​