ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​​​សភាពាណិជ្ជ​កម្ម​​ប្រទេស​​ថៃ​​មក​កម្ពុជា​​​​ពិភាក្សា​​​ចាប់​ដៃគូពាណិជ្ជ​កម្ម

13 ឆ្នាំ មុន

​ខេត្ត​បន្ទាយមានជ័យ​​​ ៖ ​​​កាល​ពី​វេលា​ម៉ោង​​​៨​និង​​២០នាទីព្រឹកថ្ងៃទី​​២៥ សីហា ​២០១១ ប្រតិភូ​​​សភាពាណិជ្ជ​កម្ម​របស់​ខេត្ត​រាជបូរី ​ប្រទេសថៃ ​​​មួយ​ក្រុម​​មានគ្នា​ប្រមាណ​​​៥៦​នាក់ បានចូលមក​កម្ពុជា​​តាម​ច្រក​ទ្វារ​​​អន្តរជាតិ​​ប៉ោយប៉ែត​ ក្នុង​គោល​ដៅឆ្ពោះ​ទៅ​ខេត្ត​សៀម​រាប​ ដើម្បី​​ជួប​ពិភាក្សា​​​ ​និង​ចាប់​​​ដៃគូ​​ពាណិជ្ជ​​​​កម្ម​​ជាមួយ​​​មណ្ឌល​​សភា

ខេត្ត​បន្ទាយមានជ័យ​​​ ៖ ​​​កាល​ពី​វេលា​ម៉ោង​​​៨​និង​​២០នាទីព្រឹកថ្ងៃទី​​២៥ សីហា ​២០១១ ប្រតិភូ​​​សភាពាណិជ្ជ​កម្ម​របស់​ខេត្ត​រាជបូរី ​ប្រទេសថៃ ​​​មួយ​ក្រុម​​មានគ្នា​ប្រមាណ​​​៥៦​នាក់ បានចូលមក​កម្ពុជា​​តាម​ច្រក​ទ្វារ​​​អន្តរជាតិ​​ប៉ោយប៉ែត​ ក្នុង​គោល​ដៅឆ្ពោះ​ទៅ​ខេត្ត​សៀម​រាប​ ដើម្បី​​ជួប​ពិភាក្សា​​​ ​និង​ចាប់​​​ដៃគូ​​ពាណិជ្ជ​​​​កម្ម​​ជាមួយ​​​មណ្ឌល​​សភា ពាណិជ្ជកម្ម​ខេត្ត​សៀមរាប ​ឧត្តរ​មានជ័យ​។

ក្រុមប្រតិភូ​​ថៃ​មួយ​​ក្រុមនេះ​ត្រូវ​​ភាគី​កម្ពុជា​​យក​រថយន្ត​​​កាំមីញ៉ុង​​​​​៤៥​កៅអី ​​ទៅ​ទទួល​​​ដល់​ក្នុង​ទឹក​​ដី​ថៃ ពី​សណ្ឋាគារ​​ ឥណ្ឌូចិន ស្ថិត​ក្នុង​​​ស្រុក​អារញ្ញ។​
បើ​តាម​ប្រភពព័​ត៌មាន​ពីមន្ត្រី​​​កម្ពុជា​​បាន​​ឱ្យ​ដឹង​ថា ​ប្រតិភូ​​មួយក្រុមនេះ​​គឺ​មាន​​​ទាំង​អាជីវ​ករ​​ និងតំណាង​ក្រុមហ៊ុន​មួយ​​ចំនួន​មក​ពីខេត្ត​​​រាជបូរី​នោះ​ផងដែរ​។​
ប្រភព​បន្ត​ថា ​ប្រតិភូ​​​មួយក្រុម​នេះ​ចូល​មក​​​​កម្ពុជាគឺ​ក្នុង​គោលបំណង​ដើម្បី​​ពិភាក្សា​​​លើ​ការងារ​ចាប់​ដៃ​គូពាណិជ្ជ​កម្ម​​រវាង​ខេត្ត​​​​រាជ​បូរី​​​​ ប្រទេស​ថៃ ​ជាមួយ​មណ្ឌល​​​សភាពាណិជ្ជ​កម្ម​​ ខេត្ត​សៀមរាប ​​​ឧត្ត​រមានជ័យ ​​ហើយទី​កន្លែង​​​​​ជួប​ពិភាក្សា​គ្នានោះ​នឹង​ធ្វើ​ឡើង​នៅសណ្ឋាគារ​​​សាលី​ណា ក្នុង​ខេត្ត​សៀម​រាប​​ ហើយ​គ្រោង​​ន​ឹង​វិល​ត្រឡប់ទៅ​​ប្រទេសថៃ​វិញ​​​នៅថ្ងៃទី​​​​២៦ សីហា ​២០១១ ៕