ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អ​ភិ​បាល​ខេត្ត​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ជា​មួយ​ន​គរ​បាល​​និង​អាវុធ​ហត្ថ

13 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖ ដោយ​មើល​ឃើញសកម្ម​ភាព​​ឈ្មួញ​ម​មា​​ញឹក​ទាំង​ថ្ងៃ​ទាំង​យប់​ ​ហើយ​​រថយន្ត​សមត្ថ​កិច្ច​ដាក់​តាំង​លំ​អ​ដក​ដង្ហើម​ចោល​នៅ​​​​លើ​ចិញ្ចើម​ ផ្លូវមិន​បើក​ភ្នែក​មើលរថយន្ត​ដឹក​បទ​ល្មើស​ព្រៃ​ឈើ​នោះ​លោក​អភិ​បាល​ខេត្ត​ បាន​​ដឹក​នាំ​​​​បង្ក្រាប​ជំនួស​សមត្ថ​កិច្ច​ទាំង​នោះ​ដោយ​ផ្ទាល់​។​

ខេត្ត​ស្ទឹង​ត្រែង ៖ ដោយ​មើល​ឃើញសកម្ម​ភាព​​ឈ្មួញ​ម​មា​​ញឹក​ទាំង​ថ្ងៃ​ទាំង​យប់​ ​ហើយ​​រថយន្ត​សមត្ថ​កិច្ច​ដាក់​តាំង​លំ​អ​ដក​ដង្ហើម​ចោល​នៅ​​​​លើ​ចិញ្ចើម​ផ្លូវមិន​បើក​ភ្នែក​មើលរថយន្ត​ដឹក​បទ​ល្មើស​ព្រៃ​ឈើ​នោះ​លោក​អភិ​បាល​ខេត្ត​បាន​​ដឹក​នាំ​​​​បង្ក្រាប​ជំនួស​សមត្ថ​កិច្ច​ទាំង​នោះ​ដោយ​ផ្ទាល់​។

ជាក់​ស្តែង​នៅ​វេ​លា​ម៉ោង​១០​ទៅ​១១​យប់​លោក​អភិ​បាល​ខេត្ត​បាន​ទៅបង្ក្រាប​​បទ​ល្មើស​ព្រៃ​ឈើ​ដែល​មាន​កម្លាំង​មន្ត្រី​នគរ​បាល​​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត និង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​ចេញ​មើល​សកម្ម​ភាព​​របស់​ក្រុម​ឈ្មួញ​ និង​សមត្ថ​កិច្ច​ ហើយ​ជាលទ្ធ​ផល​លោក​អភិបាល​ខេត្ត​​ជួប​ប្រ​ទះ​រថយន្ត​ទំនើ​ប​​ចំនួន​២​គ្រឿង​ដែល​ផ្ទុក​ឈើ​គ្រ​ញូង​ជា​ច្រើ​ន ​រួចយក​ទៅកាន់​ស្នង​ការដ្ឋាន​ខេត្ត​ដើម្បី​រក្សា​ទុក​។

ប្រ​ភព​ព័ត៌​មាន​​បង្ហើប​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា ការ​បង្ក្រាប​របស់​​​លោក​អភិ​បាល​ខេត្ត​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​សម្ងាត់​ សូម្បី​តែ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ក៏​មិន​​ដឹង​ដែរ​។ ក្នុង​ការ​ចុះ​បង្ក្រាប​នេះ​មិន​ត្រូវ​បាន​ឃាត់​ខ្លួន​ជន​ពាក់​ព័ន្ធ​ណា​ម្នាក់​ឡើយ​។ ចំពោះ​រថយន្ត​ដឹក​ឈើ​ទាំងពី​រគ្រឿ​នេះ​មាន​រថយន្ត​ម៉ាក​ឡង់​គ្រីស្ស័រ​​មួយ​គ្រឿង​ និង​មួយ​គ្រឿង​ទៀត​ម៉ា​ក​កាម​រី​ឆ្លាម​។ រថយន្ត​​​ទាំង​ពីរ​គ្រឿង​នេះ​​ផ្ទុក​ឈើ​ប្រ​មាណ​៣​​ពាន់​គីឡូ​ក្រាម​​។

លោក​សាន់​ និមល​ នាយ​ការិយា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ឱ្យ​ដឹង​ថា រថយន្ត​ និង​ឈើ​គ្រ​ញូង​ដែល​លោក​​បង្ក្រាប​នៅ​យប់​ថ្ងៃ​ទី​២២ សី​ហា ដែល​មាន​​ការ​​ចុះ​បង្ក្រាប​ផ្ទាល់​ពី​លោក​អភិបាល​ខេត្ត និង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​គឺ​ជា​​ឈើ​កំទេច​កំទី​ និង​គល់​ប៉ុណ្ណោះ ​ហើយ​ត្រូវ​យក​​​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំងស្នង​ការ​ដ្ឋាន​នគរ​បាល
ខេត្ត​។

លោក​អ៊ីវ ឯក​សាវតី នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​ឱ្យ​ដឹង​ថា ​ការ​បង្ក្រាប​ករណី​នេះលោក​មិន​បាន​ដឹង​ទេ ព្រោះ​ជាប់​កិច្ច​ការ​នៅ​ភ្នំពេញ ហើយ​​​មន្ត្រី​របស់​លោក​ក៏​មិន​បានចូល​រួម​ដែរ​។ ជុំ​វិញ​ករណី​​នេះ​ភ្នាក់​​ងារ​កោះ​សន្តិ​ភាពមិន​​អាចទាក់​ទង​សុំថត​រូប​ភាព​រថយន្ត​ និង​វត្ថុ​តាង​បទ​ល្មើស​បាន​ទេ៕