ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីពុំស្គាល់អត្តសញ្ញាណ​​​ត្រូវ​រថយន្ត​បុកស្លា.ប់​​​តាមបណ្តោល​ផ្លូវ​ជាតិលេខ​​5

13 ឆ្នាំ មុន

​ខេត្តកំពង់​​ឆ្នាំង​ ៖ ​​ស្ត្រី​ពុំស្គាល់អត្តសញ្ញាណ​​​ម្នាក់​បាន​ត្រូវ​​រថយន្ត​​បុកស្លា.ប់​​​ កាលពីវេលា​ម៉ោង​​​១១​និង​​​៤៥នាទី​យប់ថ្ងៃទី​​២២ សីហា ​​​ឆ្នាំ​២០១១ នៅ​​តាមបណ្តោយ​ផ្លូវ​​ជាតិលេខ​៥ ​ត្រង់​ចន្លោះ​​គីឡូម៉ែត្រ​លេខ​​​​៨៣ និង​៨៤ ស្ថិតក្នុង​ភូមិ​ថ្មី​​ ឃុំជ្រៃ​បាក់ ​ស្រុករលាប្អៀរ ។

ខេត្តកំពង់​​ឆ្នាំង​ ៖ ​​ស្ត្រី​ពុំស្គាល់អត្តសញ្ញាណ​​​ម្នាក់​បាន​ត្រូវ​​រថយន្ត​​បុកស្លាប់​​​ កាលពីវេលា​ម៉ោង​​​១១​និង​​​៤៥នាទី​យប់ថ្ងៃទី​​២២ សីហា ​​​ឆ្នាំ​២០១១ នៅ​​តាមបណ្តោយ​ផ្លូវ​​ជាតិលេខ​៥ ​ត្រង់​ចន្លោះ​​គីឡូម៉ែត្រ​លេខ​​​​៨៣ និង​៨៤ ស្ថិតក្នុង​ភូមិ​ថ្មី​​ ឃុំជ្រៃ​បាក់ ​ស្រុករលាប្អៀរ ។

យោងតាម​​ប្រភពពី​មន្ត្រី​ប៉ូលិស​ចរាចរ​​​​​ស្រុក​រលាប្អៀរ ​បាន​និយាយ​​​​ថា ស្ត្រី​​​រងគ្រោះ​រូប​នោះ​​​​មាន​អាយុ​ប្រមាណ​​៣៥​ឆ្នាំ ​ពាក់អាវ​និង​ស្លៀក​​​ខោ​ក្រឡា​ការ៉ូស-​ខ្មៅ ​កាត់សក់​​ការ៉េ ​សក់​ក្បាល​​​លើ​​រាង​​ទំពែក​​បន្តិច​។​​ ប្រភព​ដដែលបាន​​អះអាង​ថា ស្ត្រី​រូប​នេះ​​​​​ជាមនុស្ស​វិកល​ចរិត តែង​​ដើរ​នៅ​ម្តុំ​​​កន្លែង​​កើត​ហេតុ ​និង​​តែង​​​ហៅ​រថយន្ត​​​​តាមថ្នល់​​​ជាតិ​​ឱ្យ​ឈប់​​​​​ធ្វើ​ឱ្យអ្នក​បើកបរ​​រថយន្ត​​​​​បង្ខំ​ចិត្ត​​​ជាន់​ហ្វ្រាំង​​​យ៉ាង​​​ប្រថុចញ៉ុច រក​កល់​នឹង​​​កើត​​​​គ្រោះថ្នាក់​​ចរាចរណ៍​​​ទៀត​ផង​​។​ នៅពេលកើត​​ហេតុ​​ស្ត្រី​រូបនេះ​បាន​ដើរ​តាម​​ថ្នល់​ជាតិ​នៅ​កន្លែង​​កើតហេតុ ​ហើយ​​ក៏ត្រូវ​រថយន្ត​​​ពុំស្គាល់​ម៉ាក​បុក​បណ្តាល​​ឱ្យរបួស​​​ធ្ងន់​​ធ្ងរ ​លុះ​នាំមក​ដល់​មន្ទីរពេទ្យ​​​​​ក៏បាន​ស្លាប់​​​តែម្តង​។

សពស្ត្រី​​​មិនស្គាល់អត្តសញ្ញាណ​​​នេះ​​បាន​កំពុង​​​តម្កល់​ទុក​​នៅមន្ទីរពេទ្យ​​​​នៅឡើយ ​ដើម្បី​រង​់​ចាំ​​​ក្រុម​គ្រួសារ​​ដឹក​យកទៅ​​ធ្វើបុណ្យ​​តាមប្រពៃណី ប៉ុន្តែ​​​មិនដឹង​​ថា ក្រុម​គ្រួសារ​​​នៅ​ឯណា​នោះទេ ​ហើយ​បើ​សិន​ជា​មិនឃើញ​ក្រុម​គ្រួសារទេ​ ខាង​មន្ទីរ​ពេទ្យ​​​នឹង​យកសព​​នេះ​ទៅបញ្ចុះ​​​ជាបណ្តោះ​​អាសន្ន​ ទើប​ស្វែង​រក​​​ក្រុម​សាច់ញាតិ​​​​​​ជា​ក្រោយ៕