ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​បង្វឹក​​​អំនួត​​ច្រើន​​មូរី​ញ៉ូ​​អាច​​ប្រឈម​​មុខ​​នឹង​​ការ​ជាប់​​បម្រាម​​​១២​​​ប្រកួត​

13 ឆ្នាំ មុន

​យោង​ទៅតាម​​ប្រភពព័ត៌​​មាន​​ពី​កាសែត​​អង់​គ្លេស​​​ចេញ​ផ្សាយ​​កាល​ពីថ្ងៃ​​អង្គារ ទី២៣ សីហា បាន​ឱ្យ​ដឹងថា ​៖ គ្រូបង្វឹក​​ដែល​ចូលចិត្ត​ប្រើ​សង្គ្រាម​​ពាក្យ​សំដី​​ និង​អំនួត​ច្រើន​មូរីញ៉ូ អាច​ប្រឈម​មុខ​នឹង​​ការ​ជាប់​បម្រាម​១២​ប្រកួត​​ពីបទ​ប្រើ​អំពើ​ហិ.ង្សា​វាយ​តប់ជាមួយ​​លោក Tito Vilanova ជំនួយ​ការ​គ្រូបង្វឹក​​ក្លឹប Barcelona ​ក្រោយ​ពី​បញ្ចប់​​ការ​ប្រកួត​

​យោង​ទៅតាម​​ប្រភពព័ត៌​​មាន​​ពី​កាសែត​​អង់​គ្លេស​​​ចេញ​ផ្សាយ​​កាល​ពីថ្ងៃ​​អង្គារ ទី២៣ សីហា បាន​ឱ្យ​ដឹងថា ​៖ គ្រូបង្វឹក​​ដែល​ចូលចិត្ត​ប្រើ​សង្គ្រាម​​ពាក្យ​សំដី​​ និង​អំនួត​ច្រើន​មូរីញ៉ូ អាច​ប្រឈម​មុខ​នឹង​​ការ​ជាប់​បម្រាម​១២​ប្រកួត​​ពីបទ​ប្រើ​អំពើ​ហិង្សា​វាយ​តប់ជាមួយ​​លោក Tito Vilanova ជំនួយ​ការ​គ្រូបង្វឹក​​ក្លឹប Barcelona ​ក្រោយ​ពី​បញ្ចប់​​ការ​ប្រកួត​ដណ្តើមពាន​រង្វាន់​ស៊ុប​ពើរ​ខាប់​​​រវាង​ក្រុម Barcelona ​និង​ក្រុម​រប​ស់​លោក​កាល​ពី​​ថ្ងៃទី​១៨ សីហា កន្លង​មក​នេះ ។

សហ​ព័ន្ធ​​បាល់​ទាត់​​អេស្ប៉ាញ​​បាន​អះ​អាង​ថា ​សហ​ព័ន្ធ​​នឹង​​បើក​​ការ​​ស៊ើប​​សង្កេត​​បន្ទាន់​មួយ​ទៅ​លើករណីលោក​មូរីញ៉ូ ​ដែលទង្វើ​បែប​នេះ​វា​ខុស​ទៅ​នឹង​ច្បាប់​​​ក្រម​សីល​ធម៌​​កីឡា និង​គ្រូ​បង្វឹក​​​ត្រង់​មាត្រា​​៩៨ និង​១០០ ។

ទោះ​បីជា​មាន​ការ​គំរាម​ពី​សហ​ព័ន្ធ​​ក្នុងការ​ដាក់​បម្រាម​ដល់​រូប​លោក​បែប​នេះ​ក្តី ក៏​លោក​មូរី​ញ៉ូ ​មិន​មាន​ការ​​ភ្ញាក់​ផ្អើល​​​នោះ​ទេ ហើយ​​ថែម​ទាំង​និយាយថា ៖ ​«ខ្ញុំ​​នឹង​ធ្វើ​ការ​សុំ​ទោស​ត្រឹម​តែ​អ្នក​​គាំទ្រ និង​ក្លឹប​របស់​​ខ្ញុំ​ប៉ុណ្ណោះ​ តែ​ខ្ញុំ​​មិន​ធ្វើ​ការ​សុំ​ទោស​ដល់​ក្លឹប Barcelona ​នោះ​ទេ»។

​គួររំលឹក​ដែរថា ​អំពើ​ហិង្សា​វាយ​តប់​គ្នា​រវាង​លោក​មូរី​ញ៉ូ និង​ជំនួយ​ការ​ក្លឹប Barcelona ​បាន​កើត​ឡើង​ក្រោយ​ពី​​អាជ្ញា​កណ្តាល​បណ្តេញ​​កីឡា​ករ Marcelo របស់​ក្លឹប Real M ​ចេញ​ពីទីលាន​ប្រកួត​​ធ្វើ​ឱ្យ​លោក​មូរីញ៉ូ ខឹង​សម្បា​រ​យ៉ាង​ខ្លាំង​ ហើយ​​នៅចុង​បញ្ចប់​ការប្រកួត​ក៏​មាន​ឧប្បត្តិ​ហេតុ​បែប​នេះ​កើតឡើងតែម្តង៕