ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហាយ​ស្មន់​​​​ទី១របស់​​រ៉ៃអាន់​​ហ្គិក​កាន់​​តែ​សិចស៊ី

13 ឆ្នាំ មុន

​​នាង​​អ៊ីម៉ូជេន ថូម៉ាស់ សហាយស្មន់​​​ទី១​ របស់​​កីឡាករ​​រ៉ៃអាន់​ ហ្គិក ខ្សែ​បម្រើ​​វ័យ​ចំណាស់​​របស់​ក្លឹប​​បិសាច​​ក្រហម​ Man Utd ​បង្ហាញ​​រូប​ភាព​​ដ៏សិច​ស៊ី​​តាម​រយៈ​​ប្រព័ន្ធ​គេហទំព័រ​​ដោយ​ក្តី​​​សោមនស្សរីករាយ​ ក្រោយ​ពី​​ហាត់​​ប្រាណ​​សម្រក​ទម្ងន់​​រយៈពេល​​៦​សប្តាហ៍​ជួយ​ឱ្យ​​​ចង្កេះ​រួមតូច​ ប៉ុន្តែ​នៅ​បរិវេណ​​ដើមទ្រូង​​រីក​ធំ​​ប្រកប​ដោយ​ភាព​សិចស៊ី

​​នាង​​អ៊ីម៉ូជេន ថូម៉ាស់ សហាយស្មន់​​​ទី១​ របស់​​កីឡាករ​​រ៉ៃអាន់​ ហ្គិក ខ្សែ​បម្រើ​​វ័យ​ចំណាស់​​របស់​ក្លឹប​​បិសាច​​ក្រហម​ Man Utd ​បង្ហាញ​​រូប​ភាព​​ដ៏សិច​ស៊ី​​តាម​រយៈ​​ប្រព័ន្ធ​គេហទំព័រ​​ដោយ​ក្តី​​​សោមនស្សរីករាយ​ ក្រោយ​ពី​​ហាត់​​ប្រាណ​​សម្រក​ទម្ងន់​​រយៈពេល​​៦​សប្តាហ៍​ជួយ​ឱ្យ​​​ចង្កេះ​រួមតូច​ ប៉ុន្តែ​នៅ​បរិវេណ​​ដើមទ្រូង​​រីក​ធំ​​ប្រកប​ដោយ​ភាព​សិចស៊ី ។

​តារា​​ម៉ូដដ៏សិចស៊ី​ និង​ជា​​អតីត​​បវរកញ្ញា​​ជន​​ជាតិ​​វ៉េលរូបនេះ បន្ទាប់​ពី​ទទួល​​ការរិះ​គន់​​​ថា​បាន​សហាយ​ស្មន់​​​ជាមួយ​កីឡា​​ករ​រ៉ៃអាន់ ហ្គិក​ កាលពី​​ដើម​រដូវ​កាល​​កន្លងមក​ ធ្វើ​​ឱ្យ​នាង​ទទួល​​បាន​នូវ​ចំណាប់​អារម្មណ៍​​យ៉ាងខ្លាំង​ និង​ជា​ចុង​ក្រោយ​បាន​បង្ហាញ​​​​រូប​ភាព​តាម​គេហទំព័រ​ បន្ទាប់​ពី​​រូបនាង​ឆ្លង​កាត់​​ការ​ហាត់​ប្រាណ​​​សម្រក​​ទម្ងន់ ​(Bikram Yoga) ​ជួយ​ឱ្យ​សាច់​​នៅ​​បរិវេណ​​ក្បាល​ពោះ​​និង​ចង្កេះ​​ស្រក​ចុះ ។​

នាង​អ៊ីម៉ូជន បាន​​បង្ហើប​ឱ្យ​ដឹងក្រោយ​​ពី​​ចូល​ក្នុង​​បន្ទប់​​ហាត់​​​ប្រាណ​​ដែល​មាន​សីតុណ្ហភាព​​​៤០,៦​អង្សាសេ ​ថា ​បន្ទាប់​​ពី​​ឆ្លង​កាត់​​ការ​ហាត់​ប្រាណ​​អស់​រយៈពេល​​​៦សប្តាហ៍​ឃើញ​ថា​នៅ​បរិវេណ​​ក្បាល​ពោះ​នាង​មាន​​សភាព​រាប​ស្មើ​​​ប្រកប​ដោយ​ភាពសិចស៊ី​គួរឱ្យ​ចង់​គយគន់ ៕