ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man Utd ​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ DHL​ ឧបត្ថម្ភ​​ឈុត​​ហាត់​សម ​ក្នុង​តម្លៃ​​40​លាន​ផោន

13 ឆ្នាំ មុន

ក្លឹបបិសាច​ក្រហម​ Man Utd បាន​ប្រកាស​​​​ចុះ​កិច្ច​​ព្រមព្រៀង​​ក្នុងតម្លៃ​​​៤០លាន​​ផោន ជា​មួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​ DHL ធ្វើជា​​​អ្នក​ឧបត្ថម្ភ​​​​ឈុត​ហាត់​សម​របស់​ក្លឹប​ក្នុង​រយៈ​​ពេល​៤​ឆ្នាំ​។​ ​ដោយសារ​កិច្ចព្រមព្រៀង​​​ខាងលើ​​​​កាន់​​តែ​​ធ្វើ​ឱ្យ​​ក្លឹប Man Utd មានភាពរឹង​​មាំ​ផ្នែកហិរញ្ញ​វត្ថុ​​​ជា​ថ្មី​ ព្រោះកិច្ច​ព្រមព្រៀង​​​​​​​ដែល​ដាក់​​ស្លាកយីហោ ឬ​ស្លាក​សញ្ញា​នៅលើ​​

ក្លឹបបិសាច​ក្រហម​ Man Utd បាន​ប្រកាស​​​​ចុះ​កិច្ច​​ព្រមព្រៀង​​ក្នុងតម្លៃ​​​៤០លាន​​ផោន ជា​មួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​ DHL ធ្វើជា​​​អ្នក​ឧបត្ថម្ភ​​​​ឈុត​ហាត់​សម​របស់​ក្លឹប​ក្នុង​រយៈ​​ពេល​៤​ឆ្នាំ​។​ ​ដោយសារ​កិច្ចព្រមព្រៀង​​​ខាងលើ​​​​កាន់​​តែ​​ធ្វើ​ឱ្យ​​ក្លឹប Man Utd មានភាពរឹង​​មាំ​ផ្នែកហិរញ្ញ​វត្ថុ​​​ជា​ថ្មី​ ព្រោះកិច្ច​ព្រមព្រៀង​​​​​​​ដែល​ដាក់​​ស្លាកយីហោ ឬ​ស្លាក​សញ្ញា​នៅលើ​​ឈុត​​​ប្រកួតជាមួយ​​ក្រុមហ៊ុន​ធានា​រ៉ាប់រង​​ «អេ​អុន​» កាលពីមុននេះ ​មានតម្លៃ​​​ខ្ពស់​ដល់​ទៅ​​៨០​លាន​ផោន ​ក្នុងរយៈ​ពេល​​៤​ឆ្នាំ ។​

ក្រៅ​ពីនេះ ក្លឹប Man Utd ក៏បាន​ប្រកាស​ជា​សម្ព័ន្ធភាព​​មុខជំនួញ​ជា​មួយក្រុមហ៊ុន​ Beeline នៅក្នុងប្រទេស​​វៀតណាម​រយៈ​ពេល​៣​ឆ្នាំដែរ ក្នុង​​គោលបំណង​​ទាក់ទាញ​​ក្រុម​អ្នក​គាំទ្រ​​​ក្លឹប Man Utd ដោយរំពឹង​​ទុកថា នៅវៀតណាម​​​មាន​អ្នកគាំទ្រ​​​ក្លឹប Man Utd ​ប្រហែល​​​១៦​លាន​នាក់​​​និង​ Beeline នៅ​មាន​សាខា​នៅក្នុង​​ប្រទេស​ជិត​ខាង​​​​ដូចជា​កម្ពុជា និងឡាវទៀត​​ផង​។​

ស្របពេលជាមួយគ្នានេះ​ ​ប្រព័ន្ធ​​​​ផ្សព្វផ្សាយ​​​របស់​អង់​គ្លេស​​បានព្យាករណ៍​​​ទុក​​ថា Man Utd នឹង​មាន​​​ចំណូល​ជាង​​១០០​លានផោន ​​​ហើយ​របាយ​កាណ៍​​លទ្ធ​ផល​​អាជីវ​កម្ម​​ប្រចាំ​ឆ្នាំ​​នឹង​ប្រកាស​​នៅ​​​ប៉ុន្មាន​​ខែ​ខាងមុខ​នេះ​ ៕​