ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គីម ជុង​អ៊ីល​ ​នឹង​ជួប​​ជាមួយ​​ប្រធានា​​ធិបតី​រុស្ស៊ី​​នៅ​ក្រុង​​អ៊ូ​ឡាន់​អ៊ូដ

12 ឆ្នាំ មុន

សារ​ព័ត៌​មាន​រុស្ស៊ី​រាយ​ការណ៍​ថា លោក​គីម ជុង​អ៊ីល​ មេ​ដឹក​នាំ​កំពូល​របស់កូរ៉េ​ខាង​ជើង​បានទៅ​ដល់​ទី​ក្រុង​អ៊ូឡាន អ៊ូដ​ តំបន់​ស៊ី​បេ​រី​កាល​ពី​ថ្ងៃ​ទី​២៣ សីហា ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ប្រធានា​ធិប​តី​រុស្ស៊ី​ លោក​ឌី​មី​ទ្រី ម៉េដ​វេ​ដេវ នៅ​ទី​នោះ​។ នា​ថ្ងៃ​ទី​៤ នៃ​ទស្សន​កិច្ច​របស់​លោក​នៅ​រុស្ស៊ី​រថ​ភ្លើង​​ពាស​ដែក​​របស់​លោក​គីម​ ជុង​អ៊ីល

សារ​ព័ត៌​មាន​រុស្ស៊ី​រាយ​ការណ៍​ថា លោក​គីម ជុង​អ៊ីល​ មេ​ដឹក​នាំ​កំពូល​របស់កូរ៉េ​ខាង​ជើង​បានទៅ​ដល់​ទី​ក្រុង​អ៊ូឡាន អ៊ូដ​ តំបន់​ស៊ី​បេ​រី​កាល​ពី​ថ្ងៃ​ទី​២៣ សីហា ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ប្រធានា​ធិប​តី​រុស្ស៊ី​ លោក​ឌី​មី​ទ្រី ម៉េដ​វេ​ដេវ នៅ​ទី​នោះ​។

នា​ថ្ងៃ​ទី​៤ នៃ​ទស្សន​កិច្ច​របស់​លោក​នៅ​រុស្ស៊ី​រថ​ភ្លើង​​ពាស​ដែក​​របស់​លោក​គីម​ ជុង​អ៊ីល បាន​ទៅ​ដល់​ទី​ក្រុង​អ៊ូ​ឡាន​ អ៊ូដ តំបន់​ប៊ូរ​យ៉ា​ទី​យ៉ា (ស៊ី​បេ​រី) ​ចម្ងាយ​ប្រមាណ​ជា​៤៤២​០គីឡូ​ម៉ែត្រ​ខាង​កើត​ក្រុង​ម៉ូស្គូ​នា​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ។ ​លោក​ត្រូវ​បាន​ទទួល​ដោយ​បណ្តា​មន្ត្រី​រុស្ស៊ី​នៅ​ស្ថានីយ​រថ​ភ្លើង​ ហើយ​លោក​​បានឡើង​រថ​យន្ត​​ហែហម​ទៅ​កាន់​កន្លែង​មួយ​នា​កណ្តាល​​ក្រុង។ លោក​ត្រូវ​​ជួប​ពិភាក្សា​ជាមួយ​លោក​ម៉េដ​វេ​ដេវ​នា​ថ្ងៃ​ទី​២៤ សីហា នៅ​ភូមិ​សូ​ស្នូ​វី​ប័រចម្ងាយ​៥០​គីឡូម៉ែត្រ​ពី​ក្រុង​អ៊ូឡាន អ៊ូដ។

មេ​ដឹក​នាំ​ទាំង​២​នឹង​ពិភាក្សា​គ្នា​លើការ​អនុ​វត្ត​គម្រោង​៣ ៖ គឺ​ផ្លូវ​ដែក​មួយ​ភ្ជាប់​កូរ៉េ​ខាង​ជើង​ទៅ​កូរ៉េ​ខាង​ត្បូង​ បំពង់​បង្ហូរ​ប្រេង​មួយ និង​ខ្សែ​កាប​បញ្ជូន​អគ្គិ​សនី​ពី​រុស្ស៊ី​ទៅកូរ៉េ​ខាង​ត្បូង​កាត់​តាម​កូរ៉េ​ខាង​ជើង។ ម្យ៉ាង​ទៀត​លោក​គីម​នឹង​ទស្សនា​រោង​ចក្រ​ផលិត​យន្ត​ហោះ​មួយ​ និង​សហ​គ្រាស​មួយ​នៃ​ទី​ក្រុង​នោះ​។ ទស្សន​កិច្ច​របស់​លោក​គីម ជុង​អ៊ីល​ នៅ​រុស្ស៊ី​ក៏​សំដៅ​ផង​ដែរ​ឱ្យទទួល​បាន​ជំនួយ​សេដ្ឋ​កិច្ច​សម្រាប់​ប្រទេស​លោក​ដែល​រង​គ្រោះ​ធ្ងន់​ធ្ងរ​ដោយ​ទឹក​ជំនន់​ ហើយ​កំពុង​រង​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ ៕