ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​​អំណោយ​មួយ​ឈុត​​ទៀត​នាំ​ទៅ​ជូន​លោក​យាយ​បេះ​បន្លែ​​ ខណៈ​​លោក​យាយ​ម្នាក់​ស្លា.ប់​

12 ឆ្នាំ មុន

ខេត្តរតនគិរី ៖ លោក​យាយ​ជរា​ទុរគត​ពីរ​នាក់​ដែល​ដើរ​បេះ​បន្លែ​​ព្រៃ​ ស្លឹក​​​បាស និង​ផ្ទី​លក់​យក​កម្រៃ​ចិញ្ចឹម​​ជីវិ​ត​រស់​យ៉ាង​លំបាក​ និង​ធ្លាប់​បាន​ទទួល​អំណោយ​​រួម​គ្នា​​ពី​សប្បុរស​ជន​​តាម​រយៈ​កោះ​សន្តិ​ ភាព​​កាលពីថ្ងៃ​ទី​១៧ សីហា ​ម្តង​រួច​មក​ហើយ​ ចំពេល​ដែល​លោក​យាយ​ម្នាក់​​ឈ្មោះ​យិន ​ឈៀង អាយុ​៨៤​ឆ្នាំ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​​កំពុង​សម្រាក​ស្តូក​ស្តឹង​នៅ​ផ្ទះ​​របស់​​គាត់​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ច្រេស

ខេត្តរតនគិរី ៖ លោក​យាយ​ជរា​ទុរគត​ពីរ​នាក់​ដែល​ដើរ​បេះ​បន្លែ​​ព្រៃ​ ស្លឹក​​​បាស និង​ផ្ទី​លក់​យក​កម្រៃ​ចិញ្ចឹម​​ជីវិ​ត​រស់​យ៉ាង​លំបាក​ និង​ធ្លាប់​បាន​ទទួល​អំណោយ​​រួម​គ្នា​​ពី​សប្បុរស​ជន​​តាម​រយៈ​កោះ​សន្តិ​ភាព​​កាលពីថ្ងៃ​ទី​១៧ សីហា ​ម្តង​រួច​មក​ហើយ​ ចំពេល​ដែល​លោក​យាយ​ម្នាក់​​ឈ្មោះ​យិន ​ឈៀង អាយុ​៨៤​ឆ្នាំ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​​កំពុង​សម្រាក​ស្តូក​ស្តឹង​នៅ​ផ្ទះ​​របស់​​គាត់​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ច្រេស ឃុំ​​ត្រពាំង​ច្រេស ស្រុក​កូន​មុំ នោះ​ពេល​នេះ​​គាត់​បាន​ស្លាប់​​​ហើយ​នៅវេលា​ម៉ោង​១​និង​១០​នាទី​​រសៀល ​ថ្ងៃ​ទី​២០ ​សីហា ។

ពេល​នេះ​សប្បុរស​ជន​បាន​ផ្តល់​​​អំណោយ​ទឹក​ប្រាក់​ជា​លើក​ទី​ពីរ​ជូន​ដល់​លោក​យាយ​​ឈ្មោះ​ថី ដែល​ត្រូវ​​ជា​បង​ប្អូន​ជីដូន​មួយធ្លាប់​ដើរ​បេះ​បន្លែ​​ព្រៃ​ជា​មួយ​គ្នា​មួយ​ចំនួន និង​ទឹក​ប្រាក់​មួយ​ចំនួន​ទៀត​​បានចូល​​ជា​បច្ច័យ​​សម្រាប់​ធ្វើ​បុណ្យ​​បញ្ចុះ​​សព​លោក​យាយ​​យិន ឈៀង ផង​ដែរ តាម​​រយៈ​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​​យកទៅ​ផ្តល់​ជូន​រួម​គ្នា​នៅ​កន្លែង​បុណ្យ​សព​ក្នុងភូមិ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ កាលពីព្រឹក​ថ្ងៃ​ទី​២១ សីហា កន្លងទៅនេះ​។

កូន​លោកយាយ​យិន ឈៀង ​​បាន​ប្រាប់​ថា ​ម្តាយ​របស់​គាត់​បាន​ចែក​ឋាន​ទៅ​ហើយ កាលពី​​ថ្ងៃ​ទី​២០ សីហា ​បន្ទាប់​ពី​​គាត់​សន្លប់​​ស្តូក​ស្តឹង​​មិន​ដឹង​ខ្លួន​នៅដង្ហើម​តិចៗ ​ចាប់​តាំងពី​ថ្ងៃទី​៩ សីហា មក​ម៉្លេះ ​នៅពេល​គាត់​ចុះពី​រថយន្ត​​ឈ្នួល​មក​ពី​ក្រុង​​បានលុង ។

កូន​របស់​​លោក​យាយ​ យិន ឈៀង និង​លោក​យាយ​ថី បាន​ថ្លែង​អំណរ​គុណ​ដល់​សប្បុរស​ជន​ដែល​មាន​ចិត្ត​សប្បុរស​ធម៌​បាន​ផ្តល់​​អំណោយ​​​ដ៏ថ្លៃ​ថ្លា​​ជា​ទឹក​ប្រាក់​ជូន​រូប​គាត់​​ទាំង​ពីរនាក់ និងបាន​បួង​សួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុង​លោក សូម​ជួយ​​តាម​ថែរក្សា​សប្បុរស​ជន​ដែល​មាន​ចិត្ត​បុណ្យ​ទាំង​អស់​ជួប​តែ​សេចក្តី​សុខ និង​សេច​ក្តី​ចម្រើន​គ្រប់​ប្រការ​កុំ​បីឃ្លៀង​ឃ្លាត​ឡើយ។

អំណោយ​​ជា​ប្រាក់​​ជូនដល់​លោក​យាយ​ទាំងពីរ​នេះ បាន​ពី​ការ​ឧបត្ថម្ភ​របស់​សប្បុរស​ជន ១-​លោក​ប៊ន ធារង្ស ​នាយ​ផ្នែក​​រដ្ឋ​បាល​ជល​ផល​​​សេសាន ​​៥​ម៉ឺន​រៀល ​២-ភ្នាក់ងារ​​កោះសន្តិ​ភាព​ប្រចាំខេត្ត ​៥ម៉ឺន​រៀល បន្ថែម​ពី​លើ​ទឹក​ប្រាក់​​​​សប្បុរស​ជន​​ដែល​ផ្តល់​តាម​រយៈ​​ការិយា​ល័យ​និពន្ធ ៣-លោក​អ៊ា ផា និង​​លោក​ស្រី ពឹង វណ្ណា ១០​ម៉ឺន​រៀល​ ៤-លោក​ពឹង ចាន់ថា និង​លោក​ស្រី ហួង ផល្លី ៤​ម៉ឺន​រៀល ៥-​លោក​ពឹង ទិត្យតុលា និង​លោក​ស្រី ផៃ ​ច័ន្ទ​ណាវី ១០​ម៉ឺន​រៀល ​និង​៦-លោក​ពឹង ចាន់​ថូ និង​លោក​ស្រី​ឡាយ ​ពិសី​ ៤ម៉ឺន​រៀល ៕

សេច​ក្តីជូនដំណឹង

សូមជម្រាប​ជូនដល់​បង​ប្អូន​​ជនរួមជាតិ​ដែលកំពុង​រស់នៅ​ក្រៅប្រទេស​ ឱ្យបានជ្រាប​ថា ​លោក​ណុប ច័ន្ទ​​ដារា រស់នៅក្រុង​​​ឡូស​អេន​ចឺឡេស ទូរស័ព្ទ​លេខ ​៥៦២ ​៣១៣​ ៣៦៩៩ អ៊ីម៉ែល ៖ cnop@juno.com គឺ​ជាអ្នក​ទទួល​រាល់ប្រាក់​អំណោយ​សប្បុរសធម៌​នានា ដែលបង​ប្អូន​មានបំណង​​ចង់ផ្ញើ​មក​ជួយដល់​​ជន​រួមជាតិ ​តាមរយៈ​​​សារ​ព័ត៌មាន​កោះសន្តិភាព ដោយ​យើង​ខ្ញុំ​​សន្យា​​​ថា​នឹង​ពាំនាំ​​ទៅប្រគល់​ដល់​​ដៃ​ជន​ទុរគត​​ ជនក្រីក្រ ឬ​ជន​​ជួបគ្រោះថ្នាក់​​​ផ្សេងៗ មិន​ឱ្យខុសបំណង​នោះទេ ។
ទូរស័ព្ទ​ទាក់ទង​លេខ​ ​(៨៥៥) ១៧៤៤៩០១៧ ឬអ៊ីម៉ែល ៖ News@kspg.co ឬ ads@kspg.co ៕