ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ.ស.ប ៖​ ការប៉ះ​ទង្គិច​​គ្នា​​នានា​រវាង​​ពួក​កុល​សម្ព័ន្ធ​​​ស្លា.ប់​​600នាក់​​នៅ​ស៊ូដង់​​​ខាង​ត្បូ

13 ឆ្នាំ មុន

​លោក HILDE JOHNSON អ្នក​ទទួល​ខុសត្រូវ​​របស់ អ.ស.ប នៅ​​​ស៊ូដង់​ខាង​ត្បូង រាយ​ការណ៍​​ថា ការប៉ះទង្គិច​គ្នា​នានា​​រវាង​ពួក​កុល​សម្ព័ន្ធ​​​បណ្តាល​ឱ្យ​មនុស្សស្លា.ប់​យ៉ាង​តិច​​​៦០០​នាក់ ​និង​​៩៨៥​នាក់ទៀត​​ត្រូវរបួស​​ចាប់​តាំង​ពីថ្ងៃ​ទី​១៨ សីហា មក ក្នុង​​រដ្ឋ JONGLEI ប្រទេស​ស៊ូ​ដង់ ​​ខាងត្បូង ដែលទើប​​បង្កើតថ្មី​។ លោក​​បាន​អំពាវ​នាវ​​កាលពីថ្ងៃទី​២២ សីហា

​លោក HILDE JOHNSON អ្នក​ទទួល​ខុសត្រូវ​​របស់ អ.ស.ប នៅ​​​ស៊ូដង់​ខាង​ត្បូង រាយ​ការណ៍​​ថា ការប៉ះទង្គិច​គ្នា​នានា​​រវាង​ពួក​កុល​សម្ព័ន្ធ​​​បណ្តាល​ឱ្យ​មនុស្សស្លាប់​យ៉ាង​តិច​​​៦០០​នាក់ ​និង​​៩៨៥​នាក់ទៀត​​ត្រូវរបួស​​ចាប់​តាំង​ពីថ្ងៃ​ទី​១៨ សីហា មក ក្នុង​​រដ្ឋ JONGLEI ប្រទេស​ស៊ូ​ដង់ ​​ខាងត្បូង ដែលទើប​​បង្កើតថ្មី​។ លោក​​បាន​អំពាវ​នាវ​​កាលពីថ្ងៃទី​២២ សីហា ឱ្យមានភាព​ស្ងប់​​ស្ងាត់​​​​នៅ​ទីនោះ​។​

អភិបាល​រដ្ឋ JONGLEI លោក KUOL MANYANG JUUK ថ្លែង​កាលពី​​ថ្ងៃទី​​​១៩ សីហា កន្ល​ងមក​នេះ​ថា ​​ការវាយប្រហារ​​​មួយនា​ថ្ងៃទី​​១៨ សីហា វេលាម៉ោង​​៥​ព្រឹក​បាន​បន្ត​​​​ពេញ​មួយ​​ថ្ងៃ​​ក្នុង​​អនុ​តំបន់ BIER។ លោក​បញ្ជាក់​​ថា ​សាក​សព​មនុស្ស​៣៨នាក់​ត្រូវបាន​រកឃើញ​កាល​ពីថ្ងៃទី​១៨ សីហា នៅតំបន់​ BIER នេះ​ តែ​តុល្យ​ការ​​​អាច​មាន​ខ្ពស់ជាង​នេះ​ទៀត​។​

អភិបាល​​រដ្ឋ​រូប​នោះ​​បន្ត​ថា ​បណ្តាសមាជិក​​កុលសម្ព័ន្ធ​ MURLE សង្ស័​យ​ថា ​ជា​អ្នក​វាយ​ប្រហារ​​លើ​ភូមិ​​​​៥​របស់​ពួក​កុលសម្ព័ន្ធ​​​ LOU NUER ។ ពួក​នេះ​​បានចាប់​​​កុមារ និង​​ស្ត្រី​​ទាំង​ឡាយ​ ​ដុតផ្ទះ​​​ចោលជា​ច្រើន​ខ្នង ហើយប្លន់​យក​​សត្វ​ពាហនៈ​។​ ស៊ូ​ដង់​ខាង​ត្បូង​បាន​ក្លាយ​​​ជា​រដ្ឋ​​ឯករាជ្យ​​មួយ​​កាលពីថ្ងៃទី​៩ កក្កដា ជាមួយ​ការ​ទ្រទ្រង់​​របស់​សហ​គមន៍​អន្តរជាតិ​ ក៏ប៉ុន្តែ​​​បណ្តា​អ្នកការទូត នៅតែ​​​សម្តែង​​ការព្រួយបារម្ភ​​ចំពោះស្ថេរភាព​នយោបាយ​​​របស់​ប្រទេស​នេះ និង​ភាពតាន​តឹង​​ជា​មួយក្រុង​​ខាទុម ៕