ទីភ្នាក់ងារសារព័ត៌មានជប៉ុនក្យូដូរាយការណ័ថា នាយករដ្ឋមន្ត្រីជប៉ុន លោកណាអូតូកាន ថ្លែងកាលពីថ្ងៃទី២៣ សីហា ទៅកាន់បណ្តារដ្ឋមន្ត្រីរបស់លោកថា លោកអាចសុំលាលែងនាថ្ងៃទី៣០ សីហា ពេលអ្នកបន្តវេនពីលោកត្រូវបានជ្រើសតាំង។
លោកកាន បានស្នើចាកចេញពីតំណែងក្រោយការអនុម័តដោយសភានូវគម្រោងច្បាប់មួយ ដែលនឹងអាចឱ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ចទាំងឡាយសម្រាប់ទ្រទ្រង់ឱនភាពថវិកាឆ្នាំ២០១១ និងគម្រោងមួយទៀតសំដៅទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ ។ គម្រោងទាំង២នេះនឹងត្រូវអនុម័តនាថ្ងៃទី២៦ សីហា។
គណបក្សប្រជាធិបតេយ្យដែលកាន់អំណាចគ្រោងជ្រើសរើសមេដឹកនាំនាពេលខាងមុខរបស់ខ្លួន ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុនសម្រាប់អាណត្តិ៥ឆ្នាំ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុលោកយូស៊ីហ៊ីតូ ណូដា រដ្ឋមន្ត្រីឧស្សាហកម្ម លោកបានរី កាអ៊ីអឺដា និងអតីតរដ្ឋមន្ត្រីការបរទេស លោកសឺអ៊ិជី ម៉ាអឺហារ៉ា សុទ្ធតែស្ថិតក្នុងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវជ្រើសរើសសម្រាប់ជំនួសលោកកាន៕
ចែករំលែកព័តមាននេះ