គ្រាន់តែឃើញស៊ុតមាន់នេះ នឹកឃើញដល់ពេលយើងយកវាទៅចៀនឬធ្វើនំ គឺគ្រាន់តែត្រូវការវាចំនួន២ប៉ុណ្ណោះ យើងអាចធ្វើនំបានមួយយ៉ាងធំ ហើយបើយើងយកវាទៅចៀន គឺត្រូវការតែស៊ុតមួយ អាចគ្រប់គ្រាន់សម្រាប់មួយគ្រួសារហើយ។ តើមេមាន់ធំប៉ុនណាទៅ ទើបវាអាចបញ្ចេញស៊ុតបានធំបែបនេះ ?
ស៊ុតនេះជារបស់កសិករជនជាតិចិនម្នាក់ឈ្មោះ ហ្សាវ លី (Zhao Li) រស់នៅតំបន់ Feizian ខេត្ត ហ៊ីបេ (Hebei) ភាគខាងជើង
ប្រទេសចិន ។ អ្នកស្រីបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញស៊ុតមាន់នេះ ហើយគាត់ជឿជាក់ថា នឹងជាប់កំណត់ត្រាពិភពលោកមិនខាន ។
ស៊ុតនេះមានទំហំទទឹង ៦,៥សង់ទីម៉ែត្រ និងបណ្តោយប្រវែង៩សង់ទីម៉ែត្រ ដែលមានបរិមាត្រសរុប១៧សង់ទីម៉ែត្រ និងមានទម្ងន់៤២០ក្រាម ខុសពីស៊ុតធម្មតាគឺមានទម្ងន់តែ៥០ក្រាមប៉ុណ្ណោះ។
អ្នកស្រី ហ្សាវ លី បាននិយាយថា គាត់ចិញ្ចឹមមាន់ក្នុងកសិដ្ឋាននេះជាង១ឆ្នាំហើយ គាត់បានឱ្យចំណីពួកវាជាធម្មតា គ្មានអ្វីពិសេសទេ គឺមាន អង្កាម សំបកឪឡឹក និងស្មៅ ប៉ុណ្ណោះ។
ស៊ុតចម្លែកនេះ អាចរងនូវផលប៉ះពាល់នៃចំណីអាហារ ហើយវាជាការប្រសើរបំផុត ប្រសិនបើមេមាន់ទាំងអស់អាចមានស៊ុតធំៗបែបនេះ ព្រោះថាតែពីឬបីថ្ងៃប៉ុណ្ណោះ យើងនឹងបានកូនមាន់មួយយ៉ាងធំមិនខាន ៕
ចែករំលែកព័តមាននេះ