យោងទៅតាមប្រភពព័ត៌មានអេ ភីចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៣ សីហា បានឱ្យដឹងថា ក្លឹប Koln ក្នុងក្របខណ្ឌអាល្លឺម៉ង់ ប៊ុនដេស្លីហ្គា បានច្រានចោលសំណើសុំទិញកីឡាករខ្សែប្រយុទ្ធផូដុលស្គី ពីក្លឹប Galatasaray របស់តួកាគី ។ តាមរយៈគេហទំព័ររបស់ក្លឹប Koln បានឱ្យដឹងថា ៖ ក្លឹបគ្មានចំណាប់អារម្មណ៍ក្នុងការលក់កីឡាករដែលជាឆ្អឹងកងដ៏រឹងមាំរបស់ក្លឹបនោះទេ បើទោះជាក្លឹប Galatasarayឱ្យតម្លៃប៉ុន្មានក៏ដោយ។
មូលហេតុដែលនាំឱ្យមានការតាមប្រមាញ់របស់ក្លឹប Galatasaray មកលើកីឡាករផូដុល ស្គី នេះ បានកើតចេញក្រោយពីគ្រូបង្វឹកថ្មី គឺលោក Stale Solbakken បានដកហូតតំណែងប្រធានក្រុមពីកីឡាករវ័យ២៦ឆ្នាំ ធ្វើកីឡាករខ្សែប្រយុទ្ធដ៏មុខស្រួចរូបនេះ ចង់ចាកចេញពីក្លឹប ។ គួររំលឹកដែរថា កីឡាករផូដូលស្គី បច្ចុប្បន្នមានវ័យ២៦ឆ្នាំ មានតួនាទីជាកីឡាករខ្សែប្រយុទ្ធស្លាប ។
គាត់បានចូលមករួមរស់ជាមួយក្លឹប Koln បីលើករួចមកហើយ ទី១ គឺឆ្នាំ២០០២-២០០៤ បង្ហាញវត្តមានបានត្រឹមតែ២ប្រកួតប៉ុណ្ណោះ ហើយពុំបានស៊ុតបាល់បញ្ចូលទីនោះទេ។ លើកទី២ ឆ្នាំ២០០៣-២០០៦ បង្ហាញវត្តមានបាន៨១លើក ស៊ុតបាល់បញ្ចូលទីបាន៤៦គ្រាប់ និងលើកទី៣ ឆ្នាំ២០០៩ មកដល់ពេលនេះដោយបានបង្ហាញ វត្តមាន៦១លើកស៊ុតបាល់បញ្ចូលទីបាន១៦គ្រាប់ ។ ចំណែកឯអាជីពក្នុងក្រុមជម្រើសជាតិគឺស៊ុតបាល់បាន៤២គ្រាប់ក្នុងចំណោម៩០ប្រកួត ៕
ចែករំលែកព័តមាននេះ