ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ឧទ្ទាម​ត្រូវ​​សម្រេច​ថា​​តើ​ខ្លួន​កាត់​​ទោស​កូន​​ប្រុស​លោក​​កា​ដា​ហ្វី​​ សី​អ៊ីហ្វ​អាល់​ អ៊ី​សា្លម​ ​ឬ​ត្រូវ​បញ្ជូន​​ឱ្យ​តុលាការ​ CPI

13 ឆ្នាំ មុន

ពួក​ឧទ្ទាម​លី​ប៊ី​ត្រូវ​សម្រេច​ថា​តើ​ពួក​គេ​នឹង​ជា​អ្នក​កាត់​ទោស​កូន​ប្រុស​លោក​មូ​អាម៉ា​ កា​ដា​ហ្វី​ ម្នាក់​ ឬ​ត្រូវ​បញ្ជូន​​គេ​ទៅ​កាន់​តុលា​ការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​ CPI ។ តំណាង​របស់​ពួក​ឧទ្ទាម​លី​ប៊ី​នៅ​ក្រុង​ប៉ារីស​ថ្លែង​ថា វាសនា​របស់​សីអ៊ីហ្វ​អាល់​អ៊ិស្លាម​ កា​ដា​ហ្វី​កូន​ប្រុស​ម្នាក់​​របស់​លោក​កា​ដា​ហ្វី​ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២១ សីហា ហើយ​ជា​ជន​មាន​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ CPI ពី​បទ​ឧក្រិដ្ឋប្រឆាំង​មនុស្ស​ជាតិ​ នឹង​ជា​កម្ម​វត្ថុ​នៃ​ការ​អនុ​ម័ត​មួយ​ក្នុង​ផ្ទៃ​របស់​​ក្រុម​ប្រឹក្សា​ជាតិ​បណ្តោះ​អាសន្ន​លី​ប៊ី CNT ។

លោក SAYF AL-NASR បេសក​ជន​ពិសេស​របស់​​CNT ប្រចាំ​ប្រទេស​បារាំង​អះ​អាង​ថា CNT នឹង​សម្រេច​ពី​វាសនា​របស់​ជន​នេះ​ថា តើ​ត្រូវ​បញ្ជូន​រូប​គេ​ទៅ​តុលាការ​CPI ឬ​ត្រូវ​ទទួលការ​កាត់​ទោស​នៅ​លី​ប៊ី។ លោក​អះ​អាង​ថា នឹង​មាន​ការ​អនុម័ត​មួយ​ក្នុង​ផ្ទៃ​ក្រុម​ប្រឹក្សា​នេះ​។ ពេល​សួរ​ចង់​ដឹង​ថា ពេល​នេះ​សីអ៊ីហ្វ​អាល់​អ៊ី​ស្លាម​នឹង​ត្រូវ​កាត់​ទោស​ ឬ​យ៉ាង​ណា ​បេសក​ជន​រូប​នេះ​ឆ្លើយ​ថា ទេ។ លោក​បន្ត​ថា ជន​នេះ​អាច​កាត់​ទោស​នៅ​លី​ប៊ី​ទាល់​តែ​មាន​ការ​បង្កើត​តុលាការ​ថ្មី​នៅ​លី​ប៊ី​សិន​។ រូប​គេ​នឹង​ទទួល​បាន​ការ​កាត់​ទោស​ដ៏​ត្រឹម​ត្រូវ​មួយ​ជាមួយ​នឹង​មេធាវី​ការ​ពារ​ ព្រម​ទាំង​មាន​ពួក​អ្នក​សង្កេត​ការណ៍​ និង​បណ្តា​អ្នក​កាសែត​។

សីអ៊ីហ្វ​ អាល់អ៊ីស្លាម​ ជា​កូន​ប្រុស​ទី​២​របស់​លោក​កា​ដា​ហ្វី​ ហើយ​ជា​អ្នក​នាំ​ពាក្យ​មិន​ផ្លូវ​ការ​របស់​របប​លោក​កា​ដា​ហ្វី រួច​ជា​រឿយៗ​រូប​គេ​ចាត់​ទុក​ជា​អ្នក​បន្ត​វេន​ពី​ឪពុក​ផង​។ CPI  ចោទ​ប្រកាន់​រូប​គេ​ថា ដើរ​តួនាទី​គន្លឹះ​ក្នុង​ការ​បង្ក្រាប​ការ​បះ​បោរ​តាម​គ្រប់​មធ្យោ​បាយ​ ៕