លោករ៉ូឡង់ អេមមីរិក ព្យាករណ៍ពីការបញ្ចប់នៃពិភពលោកក្នុងឆ្នាំ២០១២ តែគ្មាននរណាគេជឿឡើយ ហើយពេលនេះគេព្យាករណ៍ថា ពិភពលោកអាចឈានដល់ទីបញ្ចប់ក្នុងឆ្នាំ២០៣៦ ។ នេះជាការអះអាងរបស់អ្នកវិទ្យាសាស្ដ្ររុស្ស៊ីជាច្រើននាក់ដែលថា អាចម៍ផ្កាយយក្សអាចធ្លាក់បុកផែនដីយើង ក្នុងខែមេសា ឆ្នាំ២០៣៩ ។
នាយករបស់ទីភ្នាក់ងារអវកាសរុស្ស៊ី លោកអាណាតូលីព័រ មីណូវ អះអាងបែបនេះកាលពីថ្ងៃទី៣០ ធ្នូ។យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ីរីយ៉ា ណូវ៉ូស្ទីថា អាចម៍ផ្កាយឈ្មោះអាប៉ូហ្វីស ដែលបណ្ដាតារាវិទូអាចមើលឃើញក្នុងលក្ខខណ្ឌដែលវាស្ថិតនៅពីលើទ្វីបអឺរ៉ុប ឬអាហ្វ្រិកខាងជើង ពេលនេះស្ថិតនៅលើទីអវកាសហាក់ដូចជាវាអាចធ្លាក់មកបុកផែនដីយើងនាឆ្នាំ២០៣៦ ។ វិជ្ជមាត្ររបស់អាចម៍ផ្កាយនេះ មានប្រវែង៣៥០ម៉ែត្រពោលទំហំស្មើនឹងទីលានបាល់ទាត់៣ ។ ការធ្លាក់បុកផែនដីរបស់អាចម៍ផ្កាយនេះអាចមានផលប៉ះពាល់ ធ្ងន់ធ្ងរដោយវាអាចប្រែក្លាយឱ្យផែនដីមួយទំហំប្រទេសបារាំងក្លាយទៅជាវាលខ្សាច់ ឬអាចបង្កឱ្យមានស៊ូណាមីធ្ងន់ធ្ងរបំផុត ។
បណ្ដាអ្នកប្រាជ្ញរុស្ស៊ីយល់ថា អាចម៍ផ្កាយ អាប៉ូហ្វីស ដំបូងអាចស្ថិតក្នុងកំពស់៣០.០០០គីឡូម៉ែត្រពីផែនដីក្នុងឆ្នាំ២០២៩ គឺស្ថិតនៅ ជិតផែនដីជាងផ្កាយរណបមួយចំនួនធំដែលហោះវិលជុំវិញផែនដីផង ។លោកអាណាតូលីព័រមីណូ គូសបញ្ជាក់ថា គេត្រូវចាយប្រាក់ជាច្រើនលានដុល្លារសំរាប់បង្កើតប្រព័ន្ធមួយដែលអាចបង្ការការបុកគ្នាមួយជាជាងរង់ចាំឱ្យវាកើតមានដែលអាចបណ្ដាលឱ្យមនុស្សជាច្រើនពាន់នាក់ស្លាប់ ។
តើធ្វើដូចម្ដេចក្នុងការបង្ការការបុកគ្នា នេះ? ការប្រើប្រាស់គ្រឿងផ្ទុះសំរាប់កំទេចអាចម៍ផ្កាយនោះជាបច្ចេកទេសដែលគេឃើញក្នុងខ្សែភាពយន្ដដែលអាចញ៉ាំងឱ្យមានផលវិបាកធ្ងន់ធ្ងរទាំងឡាយ ព្រោះកំទេចឬបំណែករបស់វានឹងធ្លាក់មកលើផែនដី។ទីភ្នាក់ងារអវកាសអាមេរិកណាសាគ្រោងបញ្ជូនយានអវកាសមួយទៅក្បែរអាចម៍ផ្កាយនេះ។គេយល់ថាកំលាំងទាញរវាងរបស់២គ្រប់គ្រាន់អាចផ្លាស់ប្ដូរទិសរបស់អាចម៍ផ្កាយ ៕
ចែករំលែកព័តមាននេះ