ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​បញ្ជូន​ខ្មាន់​កាំភ្លើង​ឈ្មោះ​មាំង ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ខ្មាន់​កាំភ្លើង​​​ដែលបា.ញ់​​សម្លា.ប់​មន្ត្រី​​​​ប៉ូលិស​​​២នាក់​​មើលទៅគួរ​ ឱ្យរន្ធត់​​​​​នោះ ត្រូវបាន​តុលាការបង្គាប់​ឱ្យឃុំខ្លួន​​បណ្តោះ​អាសន្ន​​នៅ​នាយកដ្ឋាន​​ ព្រហ្មទណ្ឌ​​​ក្រសួង​មហា​ផ្ទៃ​បន្ទាប់ពី​សាកសួរ​​កាលពីរសៀលថ្ងៃទី​​​២២ សីហា ​២០១១ នៅសាលា​ដំបូង​​រាជធានីភ្នំពេញ​​រួច​មក​។​វេលាម៉ោង​​​៥​និង​​១០នាទីល្ងាច​ ថ្ងៃទី​​​២២

រាជធានីភ្នំពេញ​​ ៖ ខ្មាន់​កាំភ្លើង​​​ដែលបាញ់​​សម្លាប់​មន្ត្រី​​​​ប៉ូលិស​​​២នាក់​​មើលទៅគួរ​ឱ្យរន្ធត់​​​​​នោះ ត្រូវបាន​តុលាការបង្គាប់​ឱ្យឃុំខ្លួន​​បណ្តោះ​អាសន្ន​​នៅ​នាយកដ្ឋាន​​ព្រហ្មទណ្ឌ​​​ក្រសួង​មហា​ផ្ទៃ​បន្ទាប់ពី​សាកសួរ​​កាលពីរសៀលថ្ងៃទី​​​២២ សីហា ​២០១១ នៅសាលា​ដំបូង​​រាជធានីភ្នំពេញ​​រួច​មក​។​វេលាម៉ោង​​​៥​និង​​១០នាទីល្ងាច​ថ្ងៃទី​​​២២ សីហា ​២០១១ ​​ខ្មាន់កាំភ្លើង​​​ឈ្មោះ​​​ញៀវ​ ​ធឿន ​​ហៅ​មាំង​ ត្រូវ​​​បាន​​សមត្ថកិច្ច​​​ប៉ូលិស​​បណ្តើរ​​​ចេញ​ពី​​​បន្ទប់​​​សាកសួរ ដោយ​មានទឹកមុខ​​ហាក់​ស្លេក​ស្លាំង​​ជាង​ពេលចាប់​ខ្លួន​ដំបូង ។

គួររំលឹក​ថា​ ​​ខ្មាន់កាំភ្លើង​​​បាញ់​ប្រហារ​​​មន្ត្រី​ប៉ូលិស​​​២នាក់ ស្លាប់​កាលពីជាង​មួយ​​សប្តាហ៍​​មុន ឈ្មោះ​ញៀវ ធឿន ហៅ​មាំង ត្រូវ​​បាន​ប៉ូលិស​​នាំ​ខ្លួន​កាលពី​​​វេលាម៉ោង​៤​និង​​៣០​រសៀល​​​ថ្ងៃទី​​​១៩ សីហា​២០១១ ​​​ខណៈ​​​​សំងំ​លាក់ខ្លួន​​​នៅផ្ទះបង​​​ថ្លៃ​ក្នុង​​ក្រុងតាខ្មៅ​។​ តាម​ក្រុមសាច់ញាតិ​​​ខ្មាន់កាំភ្លើង​​ឈ្មោះញៀវ ​ធឿន ​​ហៅមាំង បាន​​ឱ្យ​ដឹង​ថា ​​ពេល​​សម្ងំ​​​លាក់​ខ្លួន​​នៅក្រុង​​​តាខ្មៅ សាច់ញាតិ​បាន​​​បញ្ចុះ​បញ្ចូល​​ឱ្យ​​មាំង​ទៅ​​​សា​រភាព​ប្រគល់ខ្លួន​​ឱ្យ​សមត្ថកិច្ច​​​ទៅ ក្រែង​​នៅមានជីវិត ។

សូមបញ្ជាក់​ថា កាលពី​យប់​ថ្ងៃទី​១៤ សីហា ​មាន​ចោរ​​មួយក្រុម​​​​បម្រុង​​ប្លន់​ជន​​បរទេស​ដូច​​សព្វ​ដង​ទៀត ប៉ុន្តែ​​ដោយ​សារ​ជន​ល្មើស​បាន​ឃើញ និង​​សង្ស័យ​​លើ​កម្លាំង​​សមត្ថ​កិច្ច​​ទើប​​ពួក​គេ​បាន​បោះ​បង់​សកម្ម​ភាព​​ហើយ​គេច​ខ្លួន​។ ​ដូច្នេះ​ពេល​កំណត់​បាន​មុខ​សញ្ញា​ច្បាស់​លាស់​​ ហើយ​លោក​គង់ សុ​វិចិត្រ ​ហៅ​ជា​ រហស្ស​នាម​​រាត្រី​៣៦ និង​លោក​​រឿង ​ប៉ូ ហៅ​មាស រហស្ស​​​នាម​រាត្រី​៨៥ បាន​បើក​រថយន្ត​តាម​​មុខ​​ស​ញ្ញា​​នោះ លុះ​ទៅ​​ដល់​ក្បែរ​​អង់​តែន​ទូរទស្សន៍​ជាតិ​​ទួល​គោក ​មន្ត្រី​​នគរបាល​​ទាំង​២​សម្រេច​បើក​​រថយន្ត​កៀរជន​ល្មើស​ឱ្យ​ឈប់​ដើម្បី​ត្រួត​ពិនិត្យ​ ។ ​​ពេល​នោះ​​​​​លោ​ក​រឿង​ប៉ូ ​ហៅ​មាស រាត្រី​៨៥ ចុះពី​​លើ​រថ​យន្ត​​​​បាញ់​គំរាម​​​១គ្រាប់ និងប៉ុនប៉ង​​បាញ់​មួយគ្រាប់​​ទៀត ប៉ុន្តែ​​​គាំង​កាំភ្លើង​​ជាការ​ផ្តល់​​​ឱកាស​​ឱ្យ​​​​ជន​ល្មើស​​ដក​កាំភ្លើង​​ពី​ចង្កេះ​​បាញ់​​ស្រោច​​តប​វិញ (ខណៈ​អាវុធ​របស់​រាត្រី​៨៥ ​ត្រូវអាក់​​ស៊ីដង់​) បណ្តាល​​​ឱ្យ​ស្លាប​់​ភ្លាម ។ ​បន្ទាប់​មក​​ជន​ល្មើស​​​បាន​​បន្ត​បាញ់​លោក​គង់ សុ​វិចិត្រ ​ហៅជា រាត្រី​៣៦ ដែល​នៅកាន​់ចង្កូត​រថយន្ត​ឱ្យ​ស្លាប់​​​បន្តទៀត​ ហើយ​​ជិះ​​ម៉ូតូ​គេចខ្លួន​​បាត់​ទៅ ៕