ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋខ្មែរ​​​ម្នាក់ដែល​​​តម្រួត​ព្រំដែន​ឡាវ ​ចាប់ខ្លួន​នៅមិនទាន់​ប្រគល់​មក​​កម្ពុជា​​វិញ​​​ទេ​

13 ឆ្នាំ មុន

​ខេត្តស្ទឹងត្រែង​​ ៖ ​​មកទល់​នឹង​វេលា​ថ្ងៃទី​២២ សីហា ​​២០១១ នេះ ប្រជាពលរដ្ឋ​​​ខ្មែរ​ម្នាក់​រស់នៅ​​ស្រុក​សៀមប៉ាង ​​​ខេត្តស្ទឹងត្រែង ដែលត្រូវ​តម្រួតព្រំដែន​​​ឡាវ ចាប់ខ្លួន​​ពីបទ​ឆ្លង​ដែន​ចូលដីឡាវ​ដោយខុសច្បាប់​​ កាលពីថ្ងៃទី​១៦ សីហា កន្លងមក​នេះ ​​នៅមិនទាន់​​​អាជ្ញាធរ​​ឡាវ​ដោះ​លែង​​មកវិញនៅឡើយទេ​។​

ខេត្តស្ទឹងត្រែង​​ ៖ ​​មកទល់​នឹង​វេលា​ថ្ងៃទី​២២ សីហា ​​២០១១ នេះ ប្រជាពលរដ្ឋ​​​ខ្មែរ​ម្នាក់​រស់នៅ​​ស្រុក​សៀមប៉ាង ​​​ខេត្តស្ទឹងត្រែង ដែលត្រូវ​តម្រួតព្រំដែន​​​ឡាវ ចាប់ខ្លួន​​ពីបទ​ឆ្លង​ដែន​ចូលដីឡាវ​ដោយខុសច្បាប់​​ កាលពីថ្ងៃទី​១៦ សីហា កន្លងមក​នេះ ​​នៅមិនទាន់​​​អាជ្ញាធរ​​ឡាវ​ដោះ​លែង​​មកវិញនៅឡើយទេ​។

គួររំលឹក​ថា ​កាលពីវេលាម៉ោង​៤​និង​​៤០នាទី​រសៀល​​ថ្ងៃទី​​​១១ សីហា  ២០១១ ​​ប្រជាពលរដ្ឋ​​ខ្មែរ​​២នាក់​​​ ក្នុង​នោះ​​​១នាក់​​ត្រូវបានតម្រួត​ព្រំដែន​ឡាវ​​​បាញ់ បណ្តាល​ឱ្យត្រូវប្រអប់ជើង​​ខាង​ឆ្វេង​​​ពី​ស្មង​ជើង​​​ធ្លាយ​បាត​ជើង ​ឈ្មោះ​ទា ​បឿន អាយុ​២១​ឆ្នាំ ​រស់នៅ​ភូមិ​​​កញ្ចាញ​​​គោក ឃុំស្រែសំបូរ  ស្រុកសៀមប៉ាង ​និង​ម្នាក់ទៀត​​​​ត្រូវចាប់ខ្លួន​​​ឈ្មោះ​ផៃ ​​ធិន អាយុ​១៨​ឆ្នាំ រស់នៅភូមិ​​ខិក្រោម ឃុំ​ព្រែកមាស ​​​ស្រុកសៀមប៉ាង ។ ហេតុការណ៍​នេះ​បាន​​កើតឡើង​ នៅចន្លោះ​​​បង្គោលព្រំដែន​លេខ​​៥៦ ​និង​​៥៧ ​​ចម្ងាយពីទឹកដី​កម្ពុជា​​២​គីឡូ​ម៉ែត្រ​។ មេបញ្ជាការ​​​វរការពារព្រំដែន​​​៧០១ លោក​ស៊ុន បាន ធ្លាប់​បាន​លើកឡើង​ថា ​ការជួប​ប្រជុំ​​ជាមួយភាគីឡាវ យើងបាន​សំណូមពរ​​ដល់​ភាគីឡាវ​​ ប្រសិនបើ​​​មានកា​រឆ្លង​ដែន​ហួស​ខ្សែ​​បន្ទាត់​​​​​ ឬ​ខុសយ៉ាង​ណា​ មេត្តា​កុំ​បាញ់បោះ​អី សូម​ទុក​ឱ្យមានជីវិត ​និង​កុំ​ឱ្យ​មានរបួស ដោយរង់​ចាំ​​ដោះស្រាយ​តាម​ច្បាប់​រៀង​ៗខ្លួន ​​តែមិន​ដឹង​​ជា​មូលហេតុ​​អ្វីទេ ​​​ទើបតម្រួត​​ព្រំដែន​​​ឡាវ​បាញ់​បណ្តាល​​ឱ្យ​​​បាក់ជើង​ដូច​នេះ​។

នៅព្រឹកថ្ងៃទី​​២២ សីហា ​​២០១១ ​នេះ​លោក​ឈុន​​ វាសនា ​​ជំនួយ​ការ​​​របស់​លោកវរការពារ​​​ព្រំដែន​​កម្ពុជា​​-ឡាវ ​បានបញ្ជាក់​ថា ​រយៈ​កាល​ដែល​​​​ទាហានឡាវ​បាញ់ និង​ចាប់ខ្លួន​បញ្ជូនទៅ​ខេត្ត​​ចំប៉ា​សាក់ ​ប្រទេស​ឡាវ​នោះ ខាង​នគរបាល​​វរ​​ការពារព្រំដែន​​​​​៧០១ ​រួមជា​​មួយ​ទាហាន​​​ការ​ពារ​ព្រំ​ដែន​​​​១០១ ព្រមទាំង​ក្រុម​​​គ្រួសារ និង​មេភូមិ េម​ឃុំ​​បាននាំគ្នា​​ទៅទំនាក់ទំនង​​ខាង​តម្រួត​​ឡាវ​ ដើម្បីរក​វិធីដោះស្រាយ​ឱ្យបាន​ឆាប់​រហ័ស​​ តែ​ភាគី​ឡាវ​ បាន​​ឆ្លើយ​តប​មកវិញ​ថា នៅ​មិន​ទាន់​​បាន​​​ចម្លើយ​​​ពីថ្នាក់​លើ ​ដូច្នេះ​នៅ​រង់ចាំ​បន្តិច​​​​ទៀត​សិន​។ ​លោក​បន្ត​ថា  ​ទោះបីជាយ៉ាង​ណា ដំណោះ​​ស្រាយ​​​នៅតែមាន​។

បច្ចុប្ប​ន្ន​​ពលរដ្ឋខ្មែរ​​​ម្នាក់ឈ្មោះ​​​ផៃ ​ធិន អាយុ​​១៨​ឆ្នាំ នោះ កំពុង​ស្ថិតក្រោម​ការឃុំខ្លួន​នៅ​ខេត្ត​​​ចំប៉ា​សាក់​ ប្រទេសឡាវ​។ ​​ចំណែក​ពល​រដ្ឋ​ម្នាក់​​​ឈ្មោះ​ទា ​បឿន អាយុ​​២១​ឆ្នាំ ​​ដែលត្រូវ​តម្រួត​ឡាវ​បាញ់​បណ្តាល​ឱ្យ​​បែកប្រអប់ជើង​​​ខាង​ឆ្វេង ​កំពុងសម្រាកព្យាបាល​​​នៅភូមិ​​កំណើត​​ខាង​លើ ៕