ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកថ្ងៃ22 ​សីហា ​សង្កាត់​​ជាច្រើន​​នៃក្រុង​​ទ្រីប៉ូលី​ ​ស្ថិត​​ក្រោម​​ការ​ត្រួត​​ត្រា​​របស់​​កង​ទ័ព​​​រដ្ឋាភិបាល​

13 ឆ្នាំ មុន

​ពួកប្រឆាំង​​លោកមូអាម៉ា កាដាហ្វី​​​ ជា​ច្រើន​​​ពាន់​នាក់​បានប្រារព្ធ​​​នា​ពេលយប់​នូវ​​ជោគជ័យ​​​​របស់​ពួក​ឧទ្ទាម​​​ក្នុង​ក្រុង​ទ្រីប៉ូលី ​​ក៏ប៉ុន្តែ​​​​កងទ័ព​​រដ្ឋាភិបាល​​​នៅត្រួតត្រា​​នា​ព្រឹកថ្ងៃទី​​​២២ សីហា នូវ​សង្កាត់ជា​ច្រើន​​​នៃរដ្ឋធានី​លីប៊ី​នៅ​ឡើយ​។​ ទូរទស្សន៍​​អាល់​ហ្សា​ហ្ស៊ីរ៉ា ​​រាយការណ៍​ថា

​ពួកប្រឆាំង​​លោកមូអាម៉ា កាដាហ្វី​​​ ជា​ច្រើន​​​ពាន់​នាក់​បានប្រារព្ធ​​​នា​ពេលយប់​នូវ​​ជោគជ័យ​​​​របស់​ពួក​ឧទ្ទាម​​​ក្នុង​ក្រុង​ទ្រីប៉ូលី ​​ក៏ប៉ុន្តែ​​​​កងទ័ព​​រដ្ឋាភិបាល​​​នៅត្រួតត្រា​​នា​ព្រឹកថ្ងៃទី​​​២២ សីហា នូវ​សង្កាត់ជា​ច្រើន​​​នៃរដ្ឋធានី​លីប៊ី​នៅ​ឡើយ​។​

ទូរទស្សន៍​​អាល់​ហ្សា​ហ្ស៊ីរ៉ា ​​រាយការណ៍​ថា ​ការប្រយុទ្ធគ្នា​កើតមាន​ជាថ្មី​​​នាព្រឹក​​ព្រលឹម​​​ជា​ពិសេស​​នៅជុំវិញ​​​​និវេសនដ្ឋាន​​របស់​លោកកាដា​ហ្វី។ ​រថក្រោះ​​​ទាំងឡាយ​​ត្រូវ​បានគេ​ឃើញ​​​ចាក​ចេញ​​ទីតាំង BAB AL AZIZIAH ហើយ​បាញ់​ប្រហារ​ក្នុងវិថី​ទាំងឡាយ​​នៅជុំវិញ​​​នោះ​។ ​មនុស្ស​​របស់​លោក​កាដាហ្វី ​​​ត្រួតត្រា​​​នា​ពេលបច្ចុប្បន្ន​​នូវ​តំបន់​​​​៤ ដែល​​​តំណាង​ឱ្យ​​ពី​​១៥ ទៅ​​២០% នៃក្រុង​ទ្រីប៉ូលី​។​

នៅក្រុង​​បេនហ្គា​ហ្ស៊ី ជាទីតាំង​​ធំរបស់​​ពួកបះ​បោរ​​មនុស្ស​​ជា​ច្រើន​​ពាន់​នាក់​បាន​ប្រមូលផ្តុំ​​គ្នា​នៅ​កណ្តាលក្រុង​​ ហើយបាននាំគ្នា​​ជាន់​រូប​របស់​​លោក​​កាដាហ្វី ៕​