ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការMORU បរិច្ចាគធនធានជួយកសាង​អគារ​នៅ​មន្ទីរពេទ្យប៉ៃលិន

12 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ រាជ​រដ្ឋា​ភិបាល​កម្ពុជា ក៏ដូច​ជា​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងៗ តែងផ្តល់​កញ្ចប់​​ថវិកា​យា៉ង​ច្រើន​ ​ដើម្បីស្ថាបនាអគារថ្មីៗ និងជួយ​កសាង​បន្ថែម​បំពេញ​ការ​ខ្វះខាត​មួយ​ចំនួន​ដល់មន្ទីរ​ ពេទ្យបង្អែកខេត្ត សំដៅផ្តល់​​ភាព​ងាយ​ស្រួលដល់គ្រូពេទ្យធ្វើការ ព្រមទាំងផ្តល់​កន្លែងដ៏ល្អសម្រាប់ប្រជាពលរដ្ឋសម្រាក​ព្យា​បាល​ជំងឺ។

ខេត្តប៉ៃលិន ៖ រាជ​រដ្ឋា​ភិបាល​កម្ពុជា ក៏ដូច​ជា​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងៗ តែងផ្តល់​កញ្ចប់​​ថវិកា​យា៉ង​ច្រើន​ ​ដើម្បីស្ថាបនាអគារថ្មីៗ និងជួយ​កសាង​បន្ថែម​បំពេញ​ការ​ខ្វះខាត​មួយ​ចំនួន​ដល់មន្ទីរ​ពេទ្យបង្អែកខេត្ត សំដៅផ្តល់​​ភាព​ងាយ​ស្រួលដល់គ្រូពេទ្យធ្វើការ ព្រមទាំងផ្តល់​កន្លែងដ៏ល្អសម្រាប់ប្រជាពលរដ្ឋសម្រាក​ព្យា​បាល​ជំងឺ។

ជា​ការ​តប​ស្នង​ដល់​ម្ចាស់​អំណោយ​ទើប​នៅថ្ងៃទី១៩ សីហា ឆ្នាំ​២០១១ វេលាម៉ោង​៩​ព្រឹក លោក​ផាប់ ស៊ូវិចិត្រ ប្រធានមន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត ​បាន​ប្រគល់​វិញ្ញា​​បន​បត្រ​​ថ្លែង​អំណរ​គុណ​ជូន​ដល់​លោក Arjen Dondorp ប្រធាន​អង្គការ​ម៉ូរូ ​​ដែល​បាន​ផ្តល់​​អំណោយដ៏វិសេស​វិសាល​​នេះ​ជូន​ដល់​មន្ទីរ​ពេទ្យ​​ដែល​បង្ហាញ​ពី​ចំណង​​មិត្ត​ភាព​មួយ។

លោកវេជ្ជបណ្ឌិត ផាប់ ស៊ូវិចិត្រ មាន​ប្រសាសន៍​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូន​ចំពោះ​អង្គការម៉ូរូ (MORU) ដែល​បាន​ចំណាយ​ពេលវេលា​កម្លាំងកាយចិត្ត និងប្រាក់កាស​ដ៏​ច្រើន​ជួយដល់​មន្ទីរពេទ្យបង្អែក​ខេត្ត ។ អង្គ​ការ​ម៉ូរូ​បាន​ជួយកសាងផ្លូវ​ពី​​អគារ​២​ជាន់មកអគារព្យាបាល​ជំងឺទូទៅដែលមានទទឹង​៥ម៉ែត្រ និងបណ្តោយ​១៥​ម៉ែត្រ ព្រមទាំង​បានជួយសាងសង់បន្ទប់​អគារ​បេតុងដែលតភ្ជាប់​ពីអគារព្យាបាល​ជំងឺ​ទូទៅ​មួយកន្លែងទៀត ទំហំ​៤ម៉ែត្រX​១១ម៉ែត្រ​ជា​បន្ទប់សម្រាប់គ្រូពេទ្យប្រចាំការ និងជា​ឃ្លាំង​សម្រាប់ដាក់សម្ភារពេទ្យ។ ក្នុងនោះមាន​បន្ទប់​ទឹក​​៣សម្រាប់បុគ្គលិកពេទ្យ និងអ្នកជំងឺ​ប្រើ​ប្រាស់ ដោយ​ចំណាយអស់​ទឹក​​ប្រាក់​​សរុប​ចំនួន ១២.០០០ដុល្លារអាមេរិក។

លោកផាប់ វិចិត្របានបន្តទៀតថា ទាំង​នេះជាកាយវិការដ៏ថ្លៃថ្លារកអ្វីប្រៀប​ផ្ទឹមពុំបាន និង​ជាការផ្តល់នូវកិច្ច​ស​ហ​ប្រតិបត្តិ​ការ​ល្អ​រវាង​គ្នានឹងគ្នា ដើម្បីជួយអភិវឌ្ឍន៍​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ឲ្យមានការរីកចម្រើនជឿនលឿន​ទៅ​មុខ។

លោកសេង រ៉ន ប្រធានមន្ទីរសុខាភិបាល​ខេត្ត​មានប្រសាសន៍ថា មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពិត​ជា​មានអំណរយ៉ាងខ្លាំងចំពោះគុណ​បំណាច់​រ​បស់អង្គការម៉ូរូដែល​មាន​​ចិត្ត​សប្បុរស​ធម៌​ផ្តល់​ជា​អគារ​សម្រាប់​សម្រួលដល់សេចក្តីត្រូវ​ការ​របស់​គ្រូ​ពេទ្យ និងបងប្អូនប្រជា​ពល​រដ្ឋ​​ដែល​កំពុងតែ​ត្រូវ​ការ។ ទន្ទឹមនឹងនេះផងដែរ ​មន្ទីរពេទ្យ​ក៏នៅ​តែ​មានការ​ខ្វះ​ខាតមួយ​ចំនួន​ទៀត សូមឱ្យអង្គ​ការ និងសប្បុរស​ជន​ជួយបន្ថែម និង​ជួយជួស​ជុល​ឡើងវិញនូវ​អគារណាដែល​ចាស់​ទ្រុឌ​ទ្រោម។

លោក Arjen Dondorp ប្រធានអង្គការម៉ូរូ មានប្រសាសន៍ឲ្យដឹងដែរថា រូបលោកពិតជា​ស្រឡាញ់ប្រទេសកម្ពុជា និងប្រជាជនដែលរស់​នៅ​ក្នុងប្រទេសនេះណាស់ ​ទើប​លោក​មាន​ចេតនា​យ៉ាងខ្លាំងចំពោះការផ្តល់ជំនួយ​នេះ ហើយ​អង្គ​ការ​របស់លោកនៅតែរង់ចាំជួយ​ឧបត្តម្ភ​គ្រប់ពេល​វេលាដល់មន្ទីរពេទ្យនេះ​ដែល​ត្រូវ​ការកសាងនូវសមិទ្ធ​ផលផ្សេងៗទៀតនោះ៕