ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគីម ជុងអ៊ីល ទស្សនារោងចក្រ​វារីអគ្គិ​សនីរុស្ស៊ី

12 ឆ្នាំ មុន

មេដឹកនាំ​កូរ៉េខាង​ជើងគីម ជុង​អ៊ីល ​បាន​ទៅ​​ពិនិត្យរោ​ងចក្រ​វារីអគ្គិសនី​ដ៏ធំបំផុត​ក្នុងប្រទេស​រុស្ស៊ីដែល​ស្ថិត​នៅ​ភាគខាង​កើតប្រទេស។​ តាម​​សារព័ត៌មាន​ពីរុស្ស៊ី ​​Portamur​ និយាយ​ថា​ កាលពីថ្​ងៃ​ទី​២១ ​សីហា ​លោកគីម​បានធ្វើ​​ដំណើរ​ទៅ​ទស្សនា​រោងចក្រ​​អគ្គិសនី ​ក្នុង​តំបន់ ​Amur ។ ​គាត់បាន​ចាក​ចេញ​ពីរថភ្លើង​​ក្នុង​​ស្ថានីយ៍​រថភ្លើង​មួយដែល​

មេដឹកនាំ​កូរ៉េខាង​ជើងគីម ជុង​អ៊ីល ​បាន​ទៅ​​ពិនិត្យរោ​ងចក្រ​វារីអគ្គិសនី​ដ៏ធំបំផុត​ក្នុងប្រទេស​រុស្ស៊ីដែល​ស្ថិត​នៅ​ភាគខាង​កើតប្រទេស។​ តាម​​សារព័ត៌មាន​ពីរុស្ស៊ី ​​Portamur​ និយាយ​ថា​ កាលពីថ្​ងៃ​ទី​២១ ​សីហា ​លោកគីម​បានធ្វើ​​ដំណើរ​ទៅ​ទស្សនា​រោងចក្រ​​អគ្គិសនី ​ក្នុង​តំបន់ ​Amur ។ ​គាត់បាន​ចាក​ចេញ​ពីរថភ្លើង​​ក្នុង​​ស្ថានីយ៍​រថភ្លើង​មួយដែល​នៅក្បែរ​រោង​​ចក្រ​នោះ ​ហើយគាត់​ត្រូវ​បាន​​ទទួល​​ស្វាគមន៍​​យ៉ាង​កក់​ក្តៅ​។

ក្រោយមក ​លោកគីម​ បានប្តូរទៅ​ជិះរថ​យន្ត​ដើម្បីធ្វើដំណើរបន្ត​ទៅកាន់រោង​ចក្រ​អគ្គិ​សនី​។ គាត់ត្រូវ​បានអភិបាលក្នុងតំបន់ពន្យល់​បង្ហាញ​ពី​ដំណើរការ និងសកម្មភាព​របស់រោង​ចក្រ​ដូច​ជា​ចូល​បន្ទប់កង្ហារទឹក និងពិនិត្យ​ដំណើរ​​នៃចរន្តទឹក​ក្នុង​ទំនប់។ ក្រោយមកទៀត​លោក​គីម បានចុះហត្ថ​លេខាលើបញ្ជី​អ្នកចូលទស្សនា​រោងចក្រ។ នេះជាដំណើរលើកទីមួយរបស់​លោក​គីម​ជុងអ៊ីល មកកាន់ប្រទេសរុស្ស៊ីក្នុង​រយៈ​ពេល៩​ឆ្នាំ។ ​គាត់​បានធ្វើដំណើរតាម​រថភ្លើង​ពិសេសពីតំបន់រុស្ស៊ីភាគខាងកើតទៅតំបន់ស៊ីបេ រី។​

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច​ លោកគីម នឹងធ្វើដំណើរបន្តទៅកាន់​ភាគ​ខាង​កើ​ត​នៃ​តំបន់​ស៊ីបេរី​​ក្នុង​ទីក្រុង Ulan-Ude ដែលជាទី​កន្លែង​ជួបគ្នាដំបូងជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​ Dmitry Medvedev ដែលនឹងប្រព្រឹត្ត​ទៅ​នាសប្តាហ៍ក្រោយ​នេះ​។ មេដឹកនាំាំទាំង​ពីរនឹងពិភាក្សា​លើកម្មវិធីអាវុធ នុយ​ក្លេអ៊ែរ បន្ទាប់​មក​បន្តកិច្ចចរចា៦ភាគគី​ឡើង​វិញ ព្រម​ទាំងកិច្ចសហប្រតិបត្តិការ​ពាណិជ្ជ​កម្មទ្វេ​ភាគី៕​