ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខ​ជន​ដែល​ស្លា.ប់​​ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ពេល​ចេញ​ ពី​ប្រឡងទទួល​បាន​​លទ្ធ​ផល​ជាប់​ហើយ​ តែ​អនិច្ចា​ជាប់​តែ​ឈ្មោះ​ ​មិន​មាន​មនុស្ស​

13 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ បេក្ខ​ជន​ឈ្មោះ​ឌីន ធារ៉ា អាយុ​២១​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​ហាន់​ជ័យ​លើ ឃុំ​ហាន់​ជ័យ ស្រុក​ឆ្លូង​ ដែល​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅ​មណ្ឌល​​វិទ្យា​ល័យ​ ក្រចេះ​ក្រុង ​សម័យ​ប្រឡង​​ថ្ងៃ​ទី​២៥-២៧​ ខែ​កក្កដា ឆ្នាំ​២០១១ បាន​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រវាង​ម៉ូតូ​ និង​រថ​យន្ត​ ខណៈ​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​ ​

ខេត្ត​ក្រចេះ​ ៖ បេក្ខ​ជន​ឈ្មោះ​ឌីន ធារ៉ា អាយុ​២១​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​ហាន់​ជ័យ​លើ ឃុំ​ហាន់​ជ័យ ស្រុក​ឆ្លូង​ ដែល​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅ​មណ្ឌល​​វិទ្យា​ល័យ​ក្រចេះ​ក្រុង ​សម័យ​ប្រឡង​​ថ្ងៃ​ទី​២៥-២៧​ ខែ​កក្កដា ឆ្នាំ​២០១១ បាន​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រវាង​ម៉ូតូ​ និង​រថ​យន្ត​ ខណៈ​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​ ​ពេលចេញ​ពី​ប្រឡង​នៅ​ថ្ងៃ​ចុង​ក្រោយ​។ ហេតុ​ការណ៍​នេះ​បណ្តាល​ឱ្យ​យុវ​ជន​ឌីន ធារ៉ា និង​ឪពុក​ដែល​ជិះ​ម៉ូតូ​ឌុប​គ្នា​ត្រឡប់​​ទៅ​ផ្ទះ​វិញ​​ស្លាប់​​យ៉ាង​អាណោច​អាធ័ម​​នៅ​នឹង​កន្លែង។

គ្រោះ​អកុសល​នេះ​បាន​កើត​ឡើង​នា​ល្ងាច​ថ្ងៃ​ទី​២៧ កក្កដា ខណៈ​យុវ​ជន​ឌីន ធារ៉ា ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​តាម​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ៧៩៨៤​ បើកប​រ​ដោយ​ឪពុក​​ឈ្មោះ​ ឌីន ប៉ុង អាយុ​៥២​ឆ្នាំ ។ ពេល​កំពុង​ធ្វើ​ដំណើរ​នោះ​ទាំង​២​នាក់​ឪពុក និង​កូន​​ក៏​បាន​ជួប​គ្រោះ​ថ្នាក់​​នោះ​ប៉ះ​​ជាមួយរថ​យន្ត​​មួយ​គ្រឿង​ម៉ាក​តូយ៉ូ​តាឡិច​ស៊ីស​RX 300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២G ៥៤៩៧​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧៣​ ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ព្រែក​តា​អាំ​ ឃុំ​បុស​លាវ ស្រុក​ចិត្របុរី​។ ​​រថ​យន្ត​​បើក​បរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន និង​បាន​បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពី​រ​នាក់​ឪពុក​ និង​កូន​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ចំ​ពី​មុខ​ពេញ​មួយ​ទំហឹង​។ ក្នុង​ហេតុ​ការណ៍​នេះ​បណ្តាល​ឱ្យ​ទាំង​រថ​យន្ត​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ធ្លាក់​ពី​ផ្លូវ​ចូល​ស្នាម​ភ្លោះ​ដែល​មានជម្រៅ​​ជ្រៅ​ រីឯ​ម៉ូតូ​ត្រូវ​ដាច់​ជា​ពី​រ​កំណាត់ ហើយ​ជន​រង​គ្រោះ​ពីរ​នាក់​ឪពុក និង​​កូន​ខ្ទាត​ធ្លាក់​ចូល​ស្នាម​ភ្លោះ​បាក់​ក​ស្លាប់​យ៉ាង​អាណោច​អាធ័ម​នៅ​នឹង​កន្លែងទាំង​ក្បាល​ពាក់​មួក​សុវត្ថិ​ភាព​។

ដោយ​ឡែក​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១១ ជា​ថ្ងៃ​មួយ​ទៀត​ដែល​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ក្នុងស្រុក​ភូមិ​ រួម​ទាំង​មិត្ត​ភក្តិ​ដែល​ស្គាល់​ក្នុង​សាលា​ទាំង​អស់​រឹត​តែ​មាន​ការ​សង្វេគ​ និង​សោក​ស្តាយ​ក្តុក​ក្តួល​ចិត្ត​កាន់​តែ​ខ្លាំង​ដោយ​សារ​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញា​បត្រ​​មធ្យម​សិក្សា​ទុតិយ​ភូមិ​របស់​បេក្ខ​ជន​​ឌីន ធារ៉ា គឺ​ជាប់​ជា​ស្ថាពរ​ និង​ទទួល​បាន​និទ្ទេស​E ប៉ុន្តែ​មាន​តែ​ឈ្មោះ​ជាប់ រី​ឯ​មនុស្ស​បាន​ស្លាប់​បាត់​បង់​ជីវិត​​ទៅ​ហើយ​ ៕