ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ជាង​500នាក់​ស្វែង​យល់​អំពី​ការ​​ក​សាង​​និង​រៀប​ចំ​ទី​ក្រុង

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ និស្សិត​សា​កល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​​ចំនួន​ជាង​៥០០​នាក់​បាន​ ចូល​រួម​សិក្ខា​​​សាលា​ស្តី​ពី​កា​តព្វកិច្ច​នៃ​ទីក្រុង​នៅ​កម្ពុជា​ ដែល​សិក្ខា​សាលា​​នោះ​​ផ្តោត​ជា​សំ​ខាន់​​ទៅ​លើ​ការ​ក​សាង​​ទី​ក្រុង​ត្រូវ​ ធ្វើ​ឡើង​នៅ​សា​កល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ​ កាល​ពី​ថ្ងៃ​ទី​១៩ សី​ហា​ កន្លង​មក​នេះ​។

រាជធានី​ភ្នំពេញ ៖ និស្សិត​សា​កល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​​ចំនួន​ជាង​៥០០​នាក់​បាន​ចូល​រួម​សិក្ខា​​​សាលា​ស្តី​ពី​កា​តព្វកិច្ច​នៃ​ទីក្រុង​នៅ​កម្ពុជា​ ដែល​សិក្ខា​សាលា​​នោះ​​ផ្តោត​ជា​សំ​ខាន់​​ទៅ​លើ​ការ​ក​សាង​​ទី​ក្រុង​ត្រូវ​ធ្វើ​ឡើង​នៅ​សា​កល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ​ កាល​ពី​ថ្ងៃ​ទី​១៩ សី​ហា​ កន្លង​មក​នេះ​។

សិក្ខា​សា​លា​​នេះត្រូវ​ធ្វើ​​ឡើង​ក្រោម​កិច្ច​​សហ​ការ​រវាង​សាកល​​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ​កម្ពុជា និង​សមា​គម​ស្ថា​ប​​ត្យ​​ករ​កម្ពុជា​ក្នុង​គោល​​បំណង​ផ្តល់​ឱ​កាស​ឱ្យមាន​ការ​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​​ក្នុង​ចំណោម​​ស្ថា​ប​ត្យ​ករ​ ដែល​មាន​បទ​ពិ​សោធន៍​យូរ​ឆ្នាំ​ ​គឺ​មាន​ទាំង​​ភាព​ងាយ​ស្រួល​ និង​ការ​លំ​បាក​នានា​ ធ្លាប់​​បានប្រ​ទះ​ឃើញ​នៅ​ក្នុង​ការ​ក​សាង​សំណង់​ទី​ក្រុង​។

សិក្ខា​សាលា​​​មាន​វា​គ្មិន​ចំនួន​៥​នាក់ ដើម្បី​ធ្វើ​បទ​បង្ហាញ​ និង​​រង់ចាំ​ឆ្លើយ​ទៅ​នឹង​សំណួរ​ជា​ច្រើន​របស់​និស្សិត​។​ តាម​ខ្លឹម​សារ​របស់​សា​កល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ​ដែល​បាន​ចែក​ជូន​នៅ​ក្នុង​សិក្ខា​សាលា​បាន​និយាយ​ឱ្យ​ដឹង​ថា ប្រ​ទេស​កំពុង​​អភិវឌ្ឍន៍​ជា​ច្រើន​នៅ​លើ​ពិ​ភព​លោក ស្ថិត​​ក្រោ​មសម្ពាធ​នៃ​​អភិវឌ្ឍន៍​ទី​ក្រុង​ដ៏​ឆាប់​រហ័ស​។ ដូច​គ្នា​នេះ​ដែរ​ការរី​ក​ដុះ​ដាល​លើ​វិ​ស័យ​សេដ្ឋ​កិច្ច​រយៈ​ពេល​​១០​ឆ្នាំ​កន្លង​មក​នេះ ​វិស័យ​អភិវឌ្ឍន៍​​ទីក្រុង​នៅ​ប្រ​ទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​។ ជា​មួយ​អត្រា​កំណើន​២០​ភាគ​រយ​ នៃ​ប្រ​ជា​ជន​ទីក្រុង​នា​ឆ្នាំ​២០០៨ និង​៥០​ភាគ​រយ​នៃ​កំណើន​​ប្រ​ជា​ជន​សរុប​ត្រូវ​បាន​រាប់​បញ្ចូល​។ តាម​ការ​ប៉ាន់​​ប្រ​មាណ​១០​ឆ្នាំ​​ទៅ​ខាង​មុខ​នេះ​ចំនួន​ប្រ​ជា​ជន​សរុប​នៅ​ក្នុង​ទី​ក្រុង នឹង​កើនឡើង​ដល់​ទៅ​៣០​ភាគ​រយ ឬ​ស្មើ​នឹង​៥.៦​​លាន​នាក់​។ ទោះ​បី​ជា​យ៉ាង​ណា ការ​រៀប​ចំ និង​​អភិវឌ្ឍន៍​ទី​ក្រុង​នៅ​មិន​ទាន​់បាន​​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋា​ភិបាល​ជាតិ​នៅ​ឡើយ​ សូម្បី​តែ​នៅ​ក្នុងឯក​សារ​យុទ្ធ​សាស្ត្រ នៃ​ការ​អភិ​វឌ្ឍ​ជាតិ ក៏​មិន​​ទាន់​​រៀប​ចំ​ដែរ​។

ទស្ស​នៈ​នៃ​ការ​អភិវឌ្ឍទី​ក្រុង​ឱ្យ​មាន​ស្ថិ​រភាព និងការ​កើន​ឡើង​នៃ​ការ​ប្រ​កួត​ប្រ​ជែង​នៅ​ក្នុង​តំបន់​ និង​លើ​ពិ​ភព​លោក​ត្រូវ​បាន​លើក​យក​ពិ​ភាក្សា​ជា​ញឹក​ញាប់ករណី​ទាំង​នេះ​មិនធ្លាប់​ត្រូវ​​យក​មក​ពិ​ភាក្សា​នៅ​ក្រុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​​ទេ​។ ការ​ប្រឹង​ប្រែង​ខ្លះ​ទៀត ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បង្កើត​ការ​រៀប​ចំ​ទី​ក្រុង និងការ​គ្រប់​គ្រង​កែលំ​អ ប៉ុន្តែ​ដំណើរ​ការ​របស់​គេ​ហាក់​​បី​ដូច​ជា​មាន​សភាព​យឺត​យ៉ាវ​។

នេះ​គឺ​ជា​ការ​ប្រឹង​ប្រែង​ដំបូង ដែលត្រូវបាន​ផ្តួច​ផ្តើម​​ឡើង​​ដោយក្រុម​​អ្នក​ជំនាញ​​ផ្នែក​ស្ថា​ប​ត្យ​កម្ម និង​រៀប​ចំ​ទី​ក្រុង​ដើម្បី​ណែនាំ​ពី​សារៈ​សំខាន់​នៃ​​ការ​រៀប​ចំ​ទី​ក្រុង ទៅ​ដល់​និស្សិត​ជំនាញ​ស្ថា​បត្យ​កម្ម​ និង​សំណង់​។ ការ​ធ្វើ​សិក្ខា​​សាលា​ខាងលើ​នេះ ត្រូវ​​រំ​ពឹង​ទុក​ថា ​មាន​ការ​ចាប់​អារម្មណ៍​ និង​ការ​ចូល​រួម​ពី​សំណាក់​អ្នក​ស្តាប់ សមា​​ជិកសហ​គមន៍, អង្គ​ការក្រៅ​រដ្ឋា​ភិបាល​ជាតិNGOs ​ដៃ​គូ​​អភិវឌ្ឍន៍​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​នៅ​ឆ្នាំ​ក្រោយ​ទៀត​៕