ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តំបន់​​​មាត់ឃ្មង់​កំពុង​ទាក់ទាញ​អ្នក​ក្រុង​កំពង់ចាម​​មកលេង​កម្សាន្ត​

12 ឆ្នាំ មុន

​ខេត្ត​កំពង់ចាម​​​ ៖ ​​ទឹកទន្លេ​​មេគង្គ​​​រដូវ​វស្សា​​​ដែលបាន​​​ឡើងជន់​លិច​​​ព្រៃ​​ធម្មជាតិ​ (កន្លែង​​​​អភិ​រក្ស​) ​​តំបន់​​​​ស្ពានមាត់ឃ្មង់ ​​ស្ថិតនៅ​​ភូមិ​ទួល​​វិហារ ​ឃុំជីរោទ៍​ទី​២ ​ស្រុកត្បូង​ឃ្មុំ ​​មើលទៅគួរ​ឱ្យ​ចង់​​​គយគន់នោះ បានទាក់ទាញ​អ្នក​ក្រុង​កំពង់ចាម​ និង​អ្នក​ដំណើរ​​​ជិត​ឆ្ងាយ​​មក​លំហែ​កាយ​​ស្រូប​យក​ខ្យល់​អាកាស​​ ខ្លះបាននាំគ្នា​អង្គុយ​លេង​តាម​

ខេត្ត​កំពង់ចាម​​​ ៖ ​​ទឹកទន្លេ​​មេគង្គ​​​រដូវ​វស្សា​​​ដែលបាន​​​ឡើងជន់​លិច​​​ព្រៃ​​ធម្មជាតិ​  (កន្លែង​​​​អភិ​រក្ស​) ​​តំបន់​​​​ស្ពានមាត់ឃ្មង់ ​​ស្ថិតនៅ​​ភូមិ​ទួល​​វិហារ ​ឃុំជីរោទ៍​ទី​២ ​ស្រុកត្បូង​ឃ្មុំ ​​មើលទៅគួរ​ឱ្យ​ចង់​​​គយគន់នោះ បានទាក់ទាញ​អ្នក​ក្រុង​កំពង់ចាម​ និង​អ្នក​ដំណើរ​​​ជិត​ឆ្ងាយ​​មក​លំហែ​កាយ​​ស្រូប​យក​ខ្យល់​អាកាស​​ ខ្លះបាននាំគ្នា​អង្គុយ​លេង​តាម​ក្យូស​​ទទួលទាន​អាហារ​​ ​និង​ជិះប៉េរូឡូ (ទា​​​បណ្តែត​ទឹក​) ​​លេង​កម្សាន្ត​​​​​លើ​ផ្ទៃ​​​ទឹកយ៉ាង​សប្បាយ​​រីក​រាយ​។ ភ្ញៀវភាគច្រើន​​​មក​កម្សាន្ត​​​នៅពេលល្ងាច​ ពិសេស​នៅ​​ចុង​សប្តាហ៍​ ធ្វើ​​ឱ្យ​​​​ទីនោះ​​ប្រៀប​បាន​​ទៅនឹង​​តំបន់​រមណីយដ្ឋាន​​​ធម្មជាតិ​យ៉ាង​ដូច្នេះ​​​​ដែរ​។

លោក​គង់ សីហុង នាយប៉ុស្តិ៍​​រដ្ឋ​បាល​​ឃុំ​ជីរោទ៍ទី​២ ​​បានប្រាប់កោះសន្តិភាព​​​ឱ្យ​​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​​​១៧ សីហា ឆ្នាំ​២០១១ ថា ​ស្រប​ពេល​​​អ្នក​​ដំណើរ​​​មក​ពីគ្រប់ទិសទី​​មក​លេង​​នៅ តំបន់​​ស្ពាន​មាត់ឃ្មង់​​នោះ ​​លោកវរសេនីយ៍ត្រី​​​​ហ៊ាង ហ៊ត់ ​អធិ​ការ​​នគរបាលស្រុក​ត្បូងឃ្មុំ ​បាន​ដាក់​កម្លាំង​​​នគរ​បាល​​ស្រុក​ចំនួន​​​៤នាក់ និង​ប៉ុស្តិ៍​​​រដ្ឋ​បាល​ឃុំជីរោទ៍​ទី​២ ចំនួន​​​៤នាក់​ សរុប​​ទាំង​អស់​​៨​នាក់ ​​ដើម្បីជួយ​​​រៀបចំ​ការ​​ពារ​សន្តិសុខ​​​ និង​សណ្តាប់​ធ្នាប់​​ជូនប្រជា​ពលរដ្ឋ​​។ លោក​​នាយប៉ុស្តិ៍​​​​បាន​ប្រាប់​​បន្ត​ថា ​ជាមួយនោះ​ដែរ សមត្ថកិច្ច​​​បាន​ណែ​នាំ​​​ដល់​ម្ចាស់​​​ឧបករណ៍​​ទាទឹក ​​ដែលបាន​មក​​​​ធ្វើ​អាជីវ​កម្ម​​នៅតំបន់ស្ពាន​មាត់ឃ្មង់នោះ ត្រូវ​ធ្វើ​យ៉ាង​ណា​ សូម​​ឱ្យ​​​​ឧបករណ៍​​​ទាំង​នោះ​មាន​គុណ​ភាព​ល្អ និងត្រូវ​​​មានអាវ​ពោង​​សុវត្ថិភាព​​សម្រាប់​​ឱ្យ​​អ្នក​​​ជិះ​ពាក់​។ ​​មិនតែប៉ុណ្ណោះ ​​​ត្រូវ​តែ​មាន​​អូប័រ​​ឬ​ទូក​ម៉ាស៊ីន ​​សម្រាប់​​​​បើក​​ចល័ត​​​​ឃ្លាំ​មើល​​ទា​នោះ​​ឱ្យ​បាន​​​ជាប់ជា​ប្រចាំ​​​ដើម្បី​​​​រង់ចាំ​អន្តរាគមន៍​​មិន​ឱ្យ​​​ទៅ​​កន្លែង​​​​ដែលមាន​ចរន្តទឹក​​ហូរ​ខ្លាំង​​ឡើយ​។ ​ជាក់ស្តែង​​​កាលពីថ្ងៃទី​​​១៦ សីហា សមត្ថ​កិច្ច​​បាន​បើកវេទិកា​​​សាធារណៈ​​នៅ​តំបន់​ស្ពាន​មាត់ឃ្មង់​​​នេះ ទៅតាម​ការណែនាំ​​របស់​​​លោក​វរ​សេនីយ៍​​​​​ឯកជឹម សេង​ហុង ​​ស្នងការ​រង​នគរ​បាល​ខេត្ត​​​ ទទួលផែន​កណ្តាល​​​​យុត្តិធម៌ ​និង​លោក​ឧត្តម​សេនីយ៍​​​ត្រីឆាយ ​គឹម​សុន ​ស្នងការនគរ​បាល​ខេត្ត ​​ផ្សព្វផ្សាយ​​​​ពីគោល​នយោបាយ​​​​ភូមិ​-ឃុំ​​មាន​សុវត្ថិភាព​​​ផងដែរ​។

លោកហោ ចំរើន ​​អាយុ​​​៤៥​ឆ្នាំ ​រស់នៅ​ភូមិ​ទី​​​៤ សង្កាត់​វាល​វង់ ក្រុង​កំពង់ចាម ​​​ជា​ម្ចាស់​ប៉េ​រូឡូ បាន​ប្រាប់​ថា ដោយ​មើល​ឃើញ​​​នៅ​តំបន់​​​ស្ពាន​មាត់ឃ្មង់ ក្នុងរដូវ​​វស្សា​​​​២០១១​នេះ ​​ទឹក​ទន្លេ​​មេគង្គ​បាន​ឡើង​ជន់​លិច​​​នៅសង​ខាង​ផ្លូវ​លេខ​​៧ ​ទើប​រូប​លោក​​យក​​ប៉េ​រូឡូ​ចំនួន​១១គ្រឿង​​មក​ដាក់​​​សម្រាប់​ឱ្យប្រជា​ពលរដ្ឋ​​ជួលជិះ​​លេង​លំហែ​កាយ​​​ ​ចាប់​តាំង​ពី​ថ្ងៃ​​១០ សីហា រហូត​មក​ដល់​ថ្ងៃ ទី​​​១៤ សីហា ក្នុង​១ថ្ងៃ​​ជា​មធ្យម​លោក​រក​​​ប្រាក់​ចំណូល​បាន​​​ចាប់ពី​៦ម៉ឺន​រៀល​​រហូត​ដល់​​​ជិត​១០​ម៉ឺន​រៀល ​ដោយ​ចាប់​ផ្តើម​​​​ពី​ម៉ោង​៧ព្រឹក​​រហូត​​​ដល់​ម៉ោង​​​​៦ល្ងាច​ ក្នុង​​​១​ម៉ោង​​​​​៥.០០០​រៀល ​ព្រម​ទាំង​មាន​​ទូកម៉ាស៊ីន​​​សម្រាប់​​ចេញទៅ​​​​ជួយ​ការ​ពារ​​​ដល់​អ្នក​​ជិះប៉េ​រូឡូ​​បណ្តែត​ទឹក​​លេង​ទៀត​ផង​។

អ្នកស្រី​​អ៊ុច យីន អាយុ​៦២​ឆ្នាំ ​​ដែល​មាន​ទី​លំនៅ​​ក្នុងភូមិ​កោះ​​​ប៉ែន ​ឃុំ​កោះមិត្ត ​ស្រុក​កំពង់​​​សៀម បាន​ប្រាប់​ឱ្យ​ដឹង​ថា ​​កូនស្រី​​​របស់គាត់​ឈ្មោះ​​​សុង ស ​បានមក​ប្រកប​របរ​​លក់​ដូរ​នៅ​តំបន់​ស្ពាន​​​​មាត់ឃ្មង់នេះ​​​តាំង​ពី ​​ឆ្នាំ​២០១០ ​​​​។ ​តាម​​ការ​សង្កេត​ក្នុង​ឆ្នាំនេះ​​ការ​លក់ដូរ​​​ដាច់ជាង​ឆ្នាំ មុន ​​ដោយ​១ថ្ងៃអាច​លក់​បាន​​ប្រាក់​​​ជាង​​​៣០ម៉ឺន​
រៀល​។ ​​សម្រាប់​សត្វ​គ្រួច​​បំពង​​១ក្បាល​លក់តែ​​​៣.៥០០​រៀល មិនជា​ថ្លៃនោះទេ ​​ដូច្នេះ សូម​បង​ប្អូន​​ប្រជាពលរដ្ឋ​​​នាំគ្នា​មក​លេង​​នៅ​តំបន់​មាត់​ឃ្មង់​​នេះ​​ ពិតជា​មិនខុស​បំណងឡើយ ៕