ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​វ័យ​30ឆ្នាំ​ដូច​គ្នា​2នាក់​លង់​ទឹក​ស្លា.ប់​បន្ត​បន្ទាប់​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ទឹកទន្លេមេគង្គក្នុង​រដូវវស្សានេះឡើងជន់លិចចូល​តាមបឹងបួនានា ហើយបានឆក់យកអាយុជីវិតបុរស២នាក់ក្នុង វ័យ៣០ឆ្នាំដូចគ្នា នៅ​ថ្ងៃ​ទី​១៩ សីហា និងថ្ងៃ​ទី២០ សីហា ២០១១ ក្នុងនោះម្នាក់រស់នៅស្រុក​ត្បូងឃ្មុំ និងម្នាក់ទៀតរស់នៅស្រុកកោះសូទិន។

ខេត្ត​កំពង់​ចាម​ ៖ ទឹកទន្លេមេគង្គក្នុង​រដូវវស្សានេះឡើងជន់លិចចូល​តាមបឹងបួនានា ហើយបានឆក់យកអាយុជីវិតបុរស២នាក់ក្នុង វ័យ៣០ឆ្នាំដូចគ្នា នៅ​ថ្ងៃ​ទី​១៩ សីហា និងថ្ងៃ​ទី២០ សីហា ២០១១ ក្នុងនោះម្នាក់រស់នៅស្រុក​ត្បូងឃ្មុំ និងម្នាក់ទៀតរស់នៅស្រុកកោះសូទិន។

ករណីទី១តាម​បុរស​ឈ្មោះ សេក ដួង អាយុ​៦០ឆ្នាំ ជាកម្មករ​ឡ​ឥដ្ឋ​នៅ​ភូមិយាយ.ស ឃុំ​ទន្លេបិទ ស្រុកត្បូងឃ្មុំប្រាប់​ឲ្យដឹងថា កូនប្រសា​ប្រុស​របស់​គាត់​ឈ្មោះ ធឿន សុខ អាយុ៣០ឆ្នាំ រស់នៅភូមិទួលកណ្តោល ឃុំ​ជីគរ ស្រុកត្បូងឃ្មុំ​បានមកលេងគាត់តាំងពីថ្ងៃ១៨សីហា រួម​ជាមួយ​​ប្រពន្ធឈ្មោះសារីម អាយុ៣០ឆ្នាំដូច
គ្នា ។ ​ខណៈ​ពេល​ទឹកទន្លេមេគង្គឡើង​ជន់លិចនៅជុំវិញសិប្បកម្មឡឥដ្ឋកាលពីល្ងាចថ្ងៃទី១៩សីហា    កូនប្រសាប្រុស​នេះយកមងទៅរាយ​នៅ​ក្បែរ​ខ្នងទំនប់ ដែលមានទឹកជំរៅត្រឹមទ្រូង​មនុស្ស​ចាស់ ។ ពេលត្រឡប់មកវិញគេ​ថា មិនស្រួល​ខ្លួនក៏​ឱ្យ​ប្រពន្ធកោសខ្យល់ឲ្យ ។ ពេលហូប​បាយ​ហើយសំរាកនៅ​ក្នុងផ្ទះរបស់កម្មករជាមួយ​​ប្រពន្ធ លុះ​ដល់ម៉ោង៥​ព្រឹកថ្ងៃទី២០ សីហា គេ​ក្រោកពី​ដំណេកទៅសាមង តែ​ប្រពន្ធមិនឲ្យ​ទៅ​ទេ ព្រោះ​តែឃើញប្តីមិន​ស្រួលខ្លួន ។ ទោះបីជា​ឃាត់​បែប​នេះក៏ដោយ ប្តីមិនព្រមស្តាប់ទេ គឺ​​នៅ​តែរឹងទៅ។

ប្រភព​ដដែល​បន្ត​ថា  នៅម៉ោងជាង៧ព្រឹក​ដោយ​មិនឃើញប្តីត្រឡប់មកវិញប្រពន្ធទៅ​តាម​មើលនៅលើខ្នងទំនប់ តែមិនឃើញ​ទេ គឺ​ឃើញតែស្បែកជើងផ្ទាត់១គូនិងកន្សែង​ពោះ​គោ១។ ដោយ​មានការសង្ស័យប្រពន្ធបាន​ហៅ​កម្មករ​ឡឥដ្ឋ៣នាក់ឲ្យជួយចុះរាវរកចំងាយ​ពីខ្នង​ទំនប់ប្រហែល១០ម៉ែត្រក្នុងជំរៅទឹក១,២០​ម៉ែត្រក៏ប្រទះឃើញសពនៅ​ជាប់មង។

លោកអនុសេនីយ៍ឯក ឡុង សារិន អធិការ​រង​នគរបាលស្រុកត្បូងឃ្មុំទទួលផែនយុត្តិធម៌ ប្រាប់ឲ្យដឹងថា ក្រោយពីមានហេតុការណ៍​នេះ​ប៉ូលិស​ប៉ុស្តិ៍រដ្ឋបាលឃុំទន្លេបិទបាន​រាយ​ការណ៍​មករូបលោក ហើយ​លោក​ទៅពិនិត្យសព​ជា​បន្ទាន់ទើបដឹងថាបុរស​នោះ​ស្លាប់​ដោយលង់​ទឹក​ពេល​​ខ្យល់គរ។
ចំណែក​លោកអនុសេនីយ៍ឯក ម៉ា ចិន្តា អធិការរង​នគរបាលស្រុកកោះសូទិនបាន​ប្រាប់ឲ្យ​ដឹងថា បុរស​ឈ្មោះ តុង ងីម អាយុ​៣០ឆ្នាំ រស់នៅភូមិខ្ពប ឃុំមហាខ្ញូង ស្រុក​កោះ​សូទិនបានយកគោ២ក្បាលទៅឲ្យស៊ីស្មៅ​នៅ​ខាងក្រោយផ្ទះកាលពីព្រឹកថ្ងៃទី១៩ សីហា​២០១១ ។ ពេល​ជិតដល់​ពេលហូប​បាយ​ថ្ងៃត្រង់​បុរសនេះដឹកគោត្រឡប់មកវិញនាម៉ោង១០​និង៣០នាទីព្រឹក ដោយ​​ហែលឆ្លង​ទឹក​អូរ និង​ទំនង​ជាអស់កំលាំងនិងហេវ​ហត់​​ផង​នោះ​បណ្តាល​ឲ្យ​លង់ទឹកស្លាប់​តែ​ម្តង​។

ចំណែក​គោ​បានដើរមក ដល់ផ្ទះមុនម្ចាស់ ។ ក្នុងពេល​នោះ​សមាជិក​ក្រុមគ្រួសារឆ្ងល់នាំគ្ន​ាទៅតាមរកក៏​ប្រទះ​​ឃើញ​សពបុរសឈ្មោះ តុង ងីម នៅក្នុង​ទឹក​ដែល​មាន​ជំរៅលិច​ក្បាលមនុស្សចាស់៕