ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តតំបន់ឆ្នេរទាំង4 និងមន្ត្រីទេសចរណ៍​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​​​អូស្ត្រាលី

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួង​ទេសចរណ៍នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១១ លោក​ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បាន​ជួបសំណេះសំណាល និងផ្តាំផ្ញើដល់គណៈ​ប្រតិភូ​មួយក្រុមនៃអភិបាលខេត្តទាំង៤នៅតំបន់​ឆ្នេរ និង​មន្ត្រីមន្ទីរទេសចរណ៍ខេត្ត ដឹកនាំដោយ លោក​​គោ ស៊ុំសារឿត រដ្ឋលេខាធិការក្រសួង​

រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួង​ទេសចរណ៍នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១១  លោក​ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បាន​ជួបសំណេះសំណាល និងផ្តាំផ្ញើដល់គណៈ​ប្រតិភូ​មួយក្រុមនៃអភិបាលខេត្តទាំង៤នៅតំបន់​ឆ្នេរ និង​មន្ត្រីមន្ទីរទេសចរណ៍ខេត្ត ដឹកនាំដោយ លោក​​គោ ស៊ុំសារឿត រដ្ឋលេខាធិការក្រសួង​ទេស​ចរណ៍ ដែលត្រូវទៅបំពេញទស្សនកិច្ច​សិក្សា​​រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែ​សីហា ឆ្នាំ​២០១១ នៅប្រទេសអូស្រ្តាលី ក្នុង​គោល​​បំណងដកបទពិសោធន៍ល្អៗពី​អូស្រ្តាលី​​ទាំង​​ការគ្រប់គ្រងតំបន់ឆ្នេរ និងការ​អភិ​វឌ្ឍទី​ក្រុង​​នៅ​តំបន់ឆ្នេរ។

លោក​រដ្ឋ​មន្ត្រី​ ថោង ខុន បានថ្លែងថា ដោយ​មាន​កិច្ច​សហប្រតិបត្តិការល្អរវាងក្រសួង​ទេសចរណ៍ និង​រដ្ឋាភិបាលអូស្រ្តាលីកន្លងមក រដ្ឋា​ភិបាល​អូស្រ្តាលីបានផ្តល់តាមរយៈអង្គការ AUSAID នូវកញ្ចប់ថវិកាចំណាយ ​ដើម្បី​អញ្ជើញអភិបាលខេត្តទាំង៤នៃតំបន់ឆ្នេរ និង​មន្ត្រី​មន្ទីរទេសចរណ៍សរុប​១៤នាក់ ទៅធ្វើ​ទស្សន​កិច្ចសិក្សាដកបទពិសោធន៍នៅរដ្ឋឃ្វីនហ្សឺ​លែន (Queensland) ប្រទេសអូស្រ្តាលី ដើម្បី​សិក្សាអំពីការគ្រប់គ្រងតំបន់ឆ្នេរប្រកបដោយ​គុណភាព​ និរន្តរភាព និងការទទួលខុសត្រូវ ស្រប​ពេលដែលឆ្នេរសមុទ្រម្ពុជាត្រូវបាន​ដាក់​បញ្ចូល​ជាសមាជិកក្លឹបឆ្នេរសមុទ្រដែល​ស្អាត​បំផុតលើលោក។

លោក​រដ្ឋ​មន្ត្រី​​បានបញ្ជាក់បន្ថែមទៀតថា ខាងភាគី​អូស្ត្រាលី ជាពិសេសសាកលវិទ្យាល័យ​ឃ្វីន​ហ្សឺលែន (Queensland) និងសាន់​សាញ​ខស (Sunshine Coast) បានធ្វើការកត់​សម្គាល់​ថា តំបន់ឆ្នេរកម្ពុជាមានការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍល្អ និងមានការរីកចម្រើនដល់សព្វថ្ងៃ​ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និង​ឈ្លាសវៃប្រកប​ដោយគតិបណ្ឌិត​របស់សមេ្តចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជា ទើបផ្តល់ការគាំទ្រ និងលើក​ទឹក​ចិត្ត​ដល់កម្ពុជាដើម្បីជំរុញការអភិវឌ្ឍតំបន់​ឆ្នេរ​បន្ត​ទៀត។

ក្នុងនោះដែរ លោករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់​គណៈប្រតិភូត្រូវយកចិត្តទុកដាក់ និងខិតខំ​សិក្សា​ស្រាវជ្រាវយកបទពិសោធន៍ដ៏ល្អពីអូស្រ្តាលី​ដើម្បីមកបំពេញបន្ថែមសម្រាប់អភិវឌ្ឍ​ប្រទេស​​កម្ពុជាយើង ទន្ទឹមនឹងនេះយើងក៏ត្រូវចែករំលែក​បទពិសោធន៍ល្អរបស់យើងទៅ​ឱ្យ​អូស្រ្តាលី​វិញ​ផង​ដែរ។ ជារួម គឺត្រូវខិតខំយកបទពិសោធន៍​ពី​គេ និង​ចែករំលែកបទពិសោធន៍របស់យើង ដើម្បី​គិត​គូរ​ពិចារណាធ្វើយ៉ាងណា​អភិ​វឌ្ឍ​តំបន់​ឆ្នេរ​យើង​ឲ្យល្អប្រកបដោយនិរន្តរភាព គុណភាព  និង​ការទទួលខុសត្រូវ។ 

អភិបាលខេត្តតំបន់ឆ្នេរទាំង៤ខាងលើ រួម​មាន ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និង​ខេត្តកោះកុង៕