ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​​ប្រឡង​ជាប់​សញ្ញា​បត្រ​បាក់​ឌុប​សប្បាយ​រីករាយ​យក​សំណែន​មក​​សែន​លា​បំណន់​​ លោកតា​ដំបងគ្រញូង​

13 ឆ្នាំ មុន

​ខេត្តបាត់ដំបង​​​ ៖ ​​ក្រុមយុវជន​​​រាប់​រយ​នាក់​ដែលមានជំនឿ​លើ​បារមី​​​ដ៏ពូកែ​ស័ក្តិសិទ្ធិ​ របស់​លោក​តា​ដំបង​គ្រញូង ​​ពិតជា​បាន​​វិលត្រឡប់​មក​​លត់ជង្គង់​​ចំពោះមុខ​​រូបសំណាក​​​លោក​តា​​ដំបង​ គ្រញូង​​ជា​​ថ្មី តាម​​​ការ​សន្យា​មែន ជាមួយ​នឹង​សំណែន​​ផ្លែឈើ​​​​ទាខ្វៃ ​​មាន់​ស្ងោរ ​ដើម្បីបន់​ស្រន់ លាបំណន់ ​ក្រោយពី​ពួកគេ​​​ទទួលបាន​លទ្ធ​

ខេត្តបាត់ដំបង​​​ ៖ ​​ក្រុមយុវជន​​​រាប់​រយ​នាក់​ដែលមានជំនឿ​លើ​បារមី​​​ដ៏ពូកែ​ស័ក្តិសិទ្ធិ​របស់​លោក​តា​ដំបង​គ្រញូង ​​ពិតជា​បាន​​វិលត្រឡប់​មក​​លត់ជង្គង់​​ចំពោះមុខ​​រូបសំណាក​​​លោក​តា​​ដំបង​គ្រញូង​​ជា​​ថ្មី តាម​​​ការ​សន្យា​មែន ជាមួយ​នឹង​សំណែន​​ផ្លែឈើ​​​​ទាខ្វៃ ​​មាន់​ស្ងោរ ​ដើម្បីបន់​ស្រន់ លាបំណន់ ​ក្រោយពី​ពួកគេ​​​ទទួលបាន​លទ្ធ​ផល​​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​​ទុតិយ​ភូមិ​​ដែល​​​ទើប​បញ្ចប់​​​ការប្រឡង​​កាលពីចុង​ខែ​កក្កដា ​​​កន្លង​ទៅ​ថ្មីនេះ ប៉ុន្តែបេក្ខ​ជន​​​​ដែលប្រឡង​ធ្លាក់​កំពុងដើរឈ្ងោក​មុខ​​​ មិន​ហ៊ាន​​​មកជួប​​លោកតា ដំបង​គ្រញូង​​​ឡើយ ​ព្រោះ​ខ្លួន​ឯង​រៀន​​ខ្សោយ​ពេក​។

ចាប់តាំង​​ពីព្រឹកថ្ងៃទី​​២០ សីហា ​២០១១ រហូត​មក ពោលគឺ​​បន្ទា​ប់​ពីការប្រកាស​លទ្ធ​ផល​​​តែប៉ុន្មាន​ម៉ោង​​​ប៉ុណ្ណោះ ​គេ​សង្កេត​​ឃើញ​ក្រុម​​​យុវសិស្ស​​​ទាំង​ប្រុស ​ទាំងស្រី រាប់​រយ​នាក់​ចាប់​ផ្តើម​​​មក​លត់ជង្គង់​​​នៅចំពោះ​មុខ​រូបសំណាក​លោក​​តា​ដំបង​គ្រញូង​​ភ្លាម​ៗដែរ ​​ជា​​មួយនឹង​សំណែន​ដ៏​​ច្រើន​សន្ធឹកសន្ធាប់​​​​តំរៀបគ្នា​​​យ៉ាង​មាន​របៀប​​ពាស​ពេញខឿន​​នៃ​​រង្វង់​មូល​​រូបសំណាក​លោក​តា​ដំបង​គ្រញូង​ ដែលលប់​បាត់ទៅដោយ​​ផ្សែង​​ធូបខ្មួល​ខ្មាញ់។

ស្ថិត​​ក្នុងទឹកមុខ​ញញឹម​​​​ញញែម ដែលក្នុងដៃ​មាន​កាន់​​​ចាន​ដាក់​ទាខ្វៃ​​១​គូ លំអ​ដោយបាច់ផ្កា​​ចម្រុះ​​អមជាមួយ​​ធូបប៉ុន្មាន​សរសៃ​​​ផង កញ្ញា​​​ភេន ​សុផារី ​វ័យ​​​២០​ឆ្នាំ ​រស់នៅ​​​ឯស្រុក​សំឡូត បាន​ផ្តល់​បទសម្ភាសន៍​​​​ជាមួយ​កោះសន្តិភាព​ថា នាង​មាន​ក្តីរំភើប​​​រីករាយខ្លាំងណាស់ ​​ពេលដែល​​​ឈ្មោះ​​របស់នាង​​ត្រូវ​គេ​ប្រកាស​ថា ប្រឡង​ជាប់។​ ព័ត៌មាន​លម្អិតនឹងផ្សាយជូននៅពេល​ក្រោយ និងនៅលើទំព័រកាសែត​កោះសន្តិភាព​៕