ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​បារាំង​​សេបាស្ទៀន អូ​ហ្ស៊ី​យ៉េ​នាំ​មុខ​​ថ្ងៃ​ទី​២​ប្រណាំង​​រថយន្ត​​ប្រភេទ​រ៉ែលលី​ ​Rallye Deutschland ​នៅ​អាល្លឺម៉ង់​

13 ឆ្នាំ មុន

កីឡាករ​បារាំង​សេបា​ស្ទៀន អូ​ហ្ស៊ី​យ៉េ​​កំពុង​ខិត​ចូល​កាន់​តែ​ជិត​​ពាន​រង្វាន់​ជើង​ឯក​ប្រណាំង​រថយន្ត​ប្រភេទ​រ៉ែលលី​កម្ម​វិធី ​Rallye Deutschland បន្ទាប់​ពី​បាន​យក​ឈ្នះ​ការ​ប្រណាំង​ថ្ងៃទី​២កាល​ពីថ្ងៃ​ទី​២០ សី​ហា កន្លង​មក​។ កម្ម​វិធី​ប្រណាំង​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅទី​ក្រុង​ Trier ប្រទេស​អាល្លឺម៉ង់​។

កីឡាករ​បារាំង​សេបា​ស្ទៀន អូ​ហ្ស៊ី​យ៉េ​​កំពុង​ខិត​ចូល​កាន់​តែ​ជិត​​ពាន​រង្វាន់​ជើង​ឯក​ប្រណាំង​រថយន្ត​ប្រភេទ​រ៉ែលលី​កម្ម​វិធី ​Rallye Deutschland បន្ទាប់​ពី​បាន​យក​ឈ្នះ​ការ​ប្រណាំង​ថ្ងៃទី​២កាល​ពីថ្ងៃ​ទី​២០ សី​ហា កន្លង​មក​។ កម្ម​វិធី​ប្រណាំង​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅទី​ក្រុង​ Trier ប្រទេស​អាល្លឺម៉ង់​។

អូ​ហ្ស៊ី​យ៉េ​ដែល​បើក​បរ​ឱ្យ​​ក្រុម​ Citroen​ បាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​ថិរវេលា​២ម៉ោង​៤៤នាទី​និង​៤៣.២វិនាទី​យក​ឈ្នះ​កីឡាករ​មិត្ត​រួម​ជាតិ​​ និង​រួម​ក្រុម​សេបា​ស្ទៀន ឡូ​អែប​ដែល​បាន​ប្រើ​ថិរវេលា​យឺត​ជាង​១នាទី​និង​១១.៣វិនាទី​។ កីឡាករ​អូ​ហ្ស៊ី​យ៉េ​ទទួល​​បាន​ឱកាស​យក​ឈ្នះ​បន្ទាប់​ពី​រថយន្ត​របស់​កីឡាករ​ជើង​ខ្លាំង​ឡូ​អែប​បាន​បែក​កង់​មុខ​ខាង​ស្តាំ។ ឡូអែប​ដែល​បាន​គ្រង​ជើង​ឯក​ពិភពលោក​៨លើក​រួច​មក​ហើយ​នោះ​បាន​ខក​ខានទៅវិញ ព្រោះយឺត​​អស់​ជាង​១នាទី​។ គេ​បាន​និយាយ​ថា​៖ «នៅ​លើ​ផ្លូវ​ខ្ញុំ​បាន​មើល​ឃើញ​​ដុំ​ថ្ម​ពី​រទៅ​បី​ដុំ​ហើយ​ខ្ញុំ​គិត​ថា ប្រហែល​ជា​ដុំ​​ថ្ម​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​​កង់​រថយន្ត​ខ្ញុំ​ធ្លាយ​។ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​ឈប់​រថយន្ត​ធ្វើ​ការ​ជួស​ជុល​»។

​ចំណែក​កីឡាករ​ដែល​បើក​លឿន​លំ​ដាប់​ទី​៣បាន​ទៅ​លើ​ដា​នី ស័រដូ​។ ស័រ​ដូ​ដែល​បើក​បរ​ឱ្យ​ក្រុម ​Mini បាន​ចូល​ដល់​ទី​ព្រ័ត្រ​ដោយ​ប្រើ​ថិរ​វេលា​យឺត​ជាង​អូ​ហ្ស៊ី​យ៉េ​២នាទី​និង​១០.២វិនាទី​​ឈ្នះ​កីឡាករ​មីកកូ ហ៊ី​វ៉ូ​ណឹន​របស់​ក្រុម​ហ្វដ​ដែល​បាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​លំ​ដាប់​ទី​៤​។ ហ៊ី​វ៉ូ​ណឹន​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​អូ​ហ្ស៊ី​យ៉េ​២នាទី​និង​៤៣.៣វិនាទី​។
កីឡាករ​ភី​ធ័រ សូល​បឺក​បញ្ចប់​ការ​ប្រណាំង​ក្នុង​លំ​ដាប់​ទី​៦​តាម​ពី​ក្រោយ​កីឡាករ​គ្រីស មីក​របស់​ក្រុម​ Mini ។ សូល​បឺកដែល​បើក​បរ​ឲ្យ​ក្រុម ​Solberg Citroen បាន​ប្រើ​ថិរវវេលា​ច្រើន​ជាង​កីឡាករ​អូ​ហ្ស៊ី​យ៉េ​៣នាទី​និង​៤២.៣​វិនាទី​នាំ​មុខ​កីឡាករ​គីមី រ៉េកកូ​ណឹន​ដែល​បញ្ចប់​ការ​ប្រណាំង​ក្នុង​ថិ​រវេលា​២ម៉ោង​៤៩​នាទី​និង​៩៦.៧វិនាទី​ ។ សម្រាប់​រ៉េកកូណឹន​ចំណាត់​ថ្នាក់​លេខ​៧​នេះ​គឺ​​ជា​លទ្ធផល​មួយ​ល្អ​​​បើ​ប្រៀប​ធៀប​នឹង​ការ​ប្រណាំង​ក្នុង​ថ្ងៃដំបូង​ ៕