ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​​កូ​រ៉េ​ខាង​​​ត្បូង​ណា យេអុន​ឆយ​ឈ្នះ​ជុំ​ទី​២​ប្រកួត​វាយ​កូន​​ហ្គោល​នៅ​អាមេរិក​

13 ឆ្នាំ មុន

កីឡាការិនី​កូ​រ៉េ​ខាង​ត្បូង​ណា យេអុន​ ឆយ​បាន​សម្តែង​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ជុំ​ទី​២នៃ​ការ​ប្រកួត​វាយកូនហ្គោល​កម្ម​វិធី​LPGA Safeway Classic ជាមួយ​នឹង​គម្លាត​ពិន្ទុ​២ស្ត្រូក​ កាល​ពី​ថ្ងៃ​សៅ​រ៍​ ទី​២០ ​សី​ហា​ កន្លង​មក​នេះ​។ កម្ម​វិធី​ប្រកួត​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​១លាន​៥សែន​ដុល្លារ​អាមេរិក​នេះ​ត្រូវបាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ឈ្មោះ​ Pumpkin Ridge Golf Clubស្ថិត​ក្នុង​ទី​ក្រុង​ណ័សភ្លេន រដ្ឋ​អូ​រេហ្គឹន​សហរដ្ឋ​​​​អាមេរិក​។

នាង​ឆយ​ធ្វើ​បាន​២បូ​ជី​នៅ​ឡូ​ចុង​ក្រោយ​ដែល​មាន​៤​ប៉ា​យក​ឈ្នះ​ជុំ​ទី​២ក្នុង​លទ្ធផល​៧​អាន់​ឌ័រ​ប៉ា ៦៥ ​នាំ​មុខ​២ស្ត្រូក​លើ​នាង​ស្ទេស៊ី​ ឡេ​វីស​។ ថ្លែង​បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ​ ឆយ​បាន​បញ្ជាក់​ថា​៖«ខ្ញុំ​ពិត​ជា​ចង់​ត្រឡប់​ទៅ​ឡូ​ទី​១៨​វិញ​»។ កីឡាការិនី​ការ​ពារ​​ជើង​ឯក​​សញ្ជាតិ​​ជប៉ុន​អៃ មី​យ៉ា​ហ្សា​តុ​ បញ្ចប់​ការ​ប្រកួត​ក្នុង​លំ​ដាប់​ទី​៣​។ នាង​ធ្វើ​បាន​លទ្ធផល​ពិន្ទុ​៣​អាន់​ឌ័រ ប៉ា​១៣៩​ នាំ​មុខ​១ស្ត្រូក​លើ​កីឡាការិនី​ប្រ៊ីតតានី លីន​ស៊ី​ខាំ កីឡាការិនី​ស៊ុយអែត​អាណា ណ័រវីស​និង​កីឡាការិនី​កូ​រ៉េ​ខាង​ត្បូង​ ហ្គ្រាស ប៉ាក់​។ ឆ្លង​កាត់​ការ​ប្រកួត​២ជុំ​ អ្នក​ទាំង​៣​ធ្វើ​បាន​លទ្ធផល​ស្មើ​គ្នា​២អាន់​ឌ័រ ប៉ា ១៤០​។

សម្រាប់​នាង​ប៉ាក់ ការ​ប្រកួត​របស់​នាង​ក្នុង​ពេល​បច្ចុប្បន្ន​ហាក់​មិន​សូវ​ជា​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ​។ រយៈ​ពេល​៦​ឆ្នាំ​ចុង​ក្រោយនេះ​នាង​ត្រូវ​រំ​ខាន​ដោយ​របួស​លើ​រាង​កាយ​ជា​ច្រើន​កន្លែង​ដូច​ជា​.ក ខ្នង​ និង​ត្រគាក​។ នាង​បាន​និយាយ​ថា​៖«ពី​អតីត​កាល​ខ្ញុំ​បាន​រងរបួស​ជា​ញឹក​ញាប់​ ហើយ​នោះ​ជា​ការ​ពិត​ដែល​ការ​ប្រកួត​របស់​ខ្ញុំ​បាន​ធ្លាក់​ចុះ​។ ប៉ុន្តែ​ក្នុង​ពេល​នេះ​សុខភាព​របស់​ខ្ញុំ​ដូច​ជា​គ្រាន់​បើ​ច្រើន​ធៀប​នឹង​១០​ឆ្នាំ​មុន​»។

ឯកីឡាការិនី​លំ​ដាប់​ទី​១ពិភពលោក​សញ្ជាតិ​តៃ​វ៉ាន់​យ៉ា​នី សេង ​បញ្ចប់​ការ​ប្រកួត​២ជុំ​ធ្វើ​បាន​លទ្ធផល​១អាន់​ឌ័រ ប៉ា​១៤១​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​លេខ៧ស្ទួន​។ ក្នុង​ពេល​ដំណាល​គ្នា​ នៅ​ក្នុង​កម​្ម​វិធី​ប្រកួត​Czech Open កីឡាករ​ស្កុតលែន​ស្ទេវ៉ឹន អូ​ហា​រ៉ា​បាន​យក​ឈ្នះ​ជុំ​ទី​៣​បន្ទាប់​ពី​ធ្វើ​បាន​លទ្ធផល​ពិន្ទុ​៧អាន់​ឌ័រ​ប៉ា​៦៥​​​។ ការ​ប្រកួត​កម្ម​វិធី​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​២លាន​និង​៥​សែន​ដុល្លារ​អាមេរិក​នេះ​ ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល​ Prosper Golf Resort​ស្ថិត​ក្នុង​ទី​ក្រុង​ Celadnaសាធារណរដ្ឋ​ឆែក​។ សរុប​លទ្ធផល​នៃ​ការ​ប្រកួត​ចំនួន​៣ជុំ​ អូ​ហា​រ៉ា​ធ្វើ​បាន​ពិន្ទុ​១០​អាន់​ឌ័រ​ប៉ា ២០៦​ស្មើ​ជា​មួយ​កីឡាករ​អង់​គ្លេស​អូ​លី​វ័រ ហ្វ៊ីស​ស៊័រ​។ ​ថ្លែង​បន្ទាប់​ពី​បាន​នាំ​មុខ​ក្នុង​ជុំ​ទី​៣ អូ​ហា​រ៉ា​​បាន​បញ្ជាក់​ថា​៖«ខ្ញុំ​បាន​ផ្លាស់​ប្តូរ​ស្ទីល​វាយ​កូន​បាល់​បញ្ចូល​ឡូ​រៀង​រាល់​សប្តាហ៍​។ ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​ការ​ប្រកួត​របស់​ខ្ញុំ​កាន់​តែ​ល្អ​ឡើង​ៗ» ៕