ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បដិសេធ​ការ​ផ្សាយរបស់​កាសែត​បាងកក​ប៉ុស្តិ៍​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​ជា​ថ្មី​ម្ត​ងទៀត ​អ្នកនាំ​ពាក្យ​​ក្រសួង​ការពារជាតិ​កម្ពុជា ​បានបញ្ជាក់​​​ថា កម្ពុជា​​គ្មានការ​​ងាក​ចេញពីស្មារតី​​ និងនីតិវិធី​​នៃ​​ការ​អនុវត្ត​​​នូវ​ដីកា​បង្គាប់​​​របស់​តុលាការ​​​ យុត្តិធម៌​​​អន្តរជាតិ ជាធរ​មាន​​ចេញកាលពីថ្ងៃទី​១៨ កក្កដា ​​២០១១ ​​នោះឡើយ ​ហើយ​​ដែល​​កម្ពុជា​​​​-​ថៃ ​​បាន​យល់​ព្រម​ និង​គោរព​នូវ​​ដីកា​បង្គាប់​​​នេះ​។​

រាជធានីភ្នំពេញ​​ ៖ ​ជា​ថ្មី​ម្ត​ងទៀត ​អ្នកនាំ​ពាក្យ​​ក្រសួង​ការពារជាតិ​កម្ពុជា ​បានបញ្ជាក់​​​ថា កម្ពុជា​​គ្មានការ​​ងាក​ចេញពីស្មារតី​​ និងនីតិវិធី​​នៃ​​ការ​អនុវត្ត​​​នូវ​ដីកា​បង្គាប់​​​របស់​តុលាការ​​​យុត្តិធម៌​​​អន្តរជាតិ ជាធរ​មាន​​ចេញកាលពីថ្ងៃទី​១៨ កក្កដា ​​២០១១ ​​នោះឡើយ ​ហើយ​​ដែល​​កម្ពុជា​​​​-​ថៃ ​​បាន​យល់​ព្រម​ និង​គោរព​នូវ​​ដីកា​បង្គាប់​​​នេះ​។

ការបញ្ជាក់​​​ជាថ្មីទៀត ​​ចំពោះ​​ជំហរ​​របស់​កម្ពុជា​​​នេះ​ធ្វើឡើង​​តាមរយៈ​​សេចក្តី​​ថ្លែង​ការណ៍​របស់អ្នក​នាំ​​ពាក្យ​ក្រសួង​​​ការពារជាតិ​កម្ពុជា​​​ចេញ​​​ផ្សាយ​​កាលពី​ថ្ងៃទី​​​២០ សីហា ​​២០១១ ​​ដែល​បាន​​បដិសេធ​​​ និងច្រានចោល​នូវអត្ថបទ​​​ដែល​បាន​ចុះផ្សាយ​​​ព័ត៌មានប្រឌិត​​​ និង​បំពុល​ដោយ​កាសែត​​​បាង​កកប៉ុស្តិ៍ ចុះថ្ងៃទី​​២០ សីហា ​​​២០១១ ​ក្រោម​ចំណង​ជើង​ថា ​​«កម្ពុជា​​បន្ទន់​​​ឥរិយា​បថ​​ចំពោះ​បញ្ហា​អ្នក​សង្កេត​ការណ៍​»​។

សេចក្តីថ្លែង​ការណ៍​​អ្នកនាំពាក្យ​ក្រសួងកា​រពារជាតិ​ ក៏​បាន​បដិសេធ​នូវ​ព័ត៌មានប្រឌិត​ដែល​​​បាន​លើក​​ឡើង​​​ថា លោកទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិកម្ពុជា បាន​និយាយ​​​​​ឆ្លើយ​ឆ្លង​​​​ផ្ទាល់ និង​​​ឯកភាព ជាមួយ​នឹង​​លោក​យុទ្ធ​សាក់ ​​សាស្រី ​ប្រាផា ​​រដ្ឋមន្ត្រី​​​ក្រសួង​ការពារជាតិ​ថៃ​ថា ​​«អ្នកសង្កេត​ការណ៍​​​ឥណ្ឌូណេ​ស៊ី​ មិន​ត្រូវ​ការ​​ត្រួតពិនិត្យ​​​នៃបទឈប់បាញ់​នោះ​​ដែរ»៕