ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ក្អួត​ដាក់លើ​ព្រី​ភ្លើង​ឆក់​ស្លា.ប់​​នៅ​ស្រុក​ថៃ

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ពល​ករ​ខ្មែរ​ម្នាក់ស្លា.ប់​ដោយ​​ខ្សែ​ភ្លើង​ឆក់​នៅក្នុង​​ទឹក​ដី​ថៃ​​ ត្រូវ​គេ​បញ្ជូន​មក​ឱ្យ​​សាច់​ញាតិ​​តាម​ច្រក​ទ្វារ​អន្ត​រ​ជាតិ​ប៉ោយ​ប៉ែត​ កាល​ពី​​វេ​លា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​​១៩ សី​ហា។​ ពល​ករ​រង​គ្រោះ​ ឈ្មោះ​ណាវ គន្ធា ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ​មាន​ទី​លំ​នៅ​ក្នុង​ភូមិ​​ល្បើក ឃុំ​ម្រាម ស្រុក​រមាស​​ហែក ​ខេត្ត​ស្វាយ​រៀង។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​សាច់​ញាតិ​ថា ជន​រង​គ្រោះ​​ត្រូវ​

ក្រុង​ប៉ោយ​ប៉ែត ៖ ពល​ករ​ខ្មែរ​ម្នាក់ស្លាប់​ដោយ​​ខ្សែ​ភ្លើង​ឆក់​នៅក្នុង​​ទឹក​ដី​ថៃ​​ ត្រូវ​គេ​បញ្ជូន​មក​ឱ្យ​​សាច់​ញាតិ​​តាម​ច្រក​ទ្វារ​អន្ត​រ​ជាតិ​ប៉ោយ​ប៉ែត​ កាល​ពី​​វេ​លា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​​១៩ សី​ហា។​ ពល​ករ​រង​គ្រោះ​ ឈ្មោះ​ណាវ គន្ធា ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ​មាន​ទី​លំ​នៅ​ក្នុង​ភូមិ​​ល្បើក ឃុំ​ម្រាម ស្រុក​រមាស​​ហែក ​ខេត្ត​ស្វាយ​រៀង។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​សាច់​ញាតិ​ថា ជន​រង​គ្រោះ​​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លាប់​នៅ​យប់​​ថ្ងៃ​១៧ សី​ហា ​លុះ​ម៉ោង​៨​ព្រឹក ទើប​​គេ​ឃើញ​​ដេក​ស្លាប់​ដោយ​ក​ និង​ក្បាល​កើយ​លើ​ព្រី​ភ្លើយ ​ហើយ​​ថែម​ទាំង​មានកំអួត​នៅ​ក្បែរ​ព្រី​ភ្លើង​ទៀត​ផង​។

ក្រុម​សាច់​ញាតិ​បន្ត​ថា ​ហេតុ​ការ​ឆក់​ខ្សែ​ភ្លើង​នោះ​គ្មាន​ន​​ណា​ដឹង​ទេ ព្រោះ​ជន​រង​គ្រោះ​ស្នាក់​នៅ​ម្នាក់​ឯង​ ដោយ​ប្រ​ពន្ធ​មក​ស្រុក​​មុន​ដើម្បី​ធ្វើ​ស្រែ​។ ការ​ដឹង​ថា ណាវ គន្ធា ស្លាប់​ គឺ​ដោ​យ​សារ​កម្ម​ករ​​ធ្វើ​ការ​ជា​មួយ​គ្នា​ ​ទៅ​ហៅ​ហូប​បាយ​នៅ​វេ​លា​ម៉ោង​៨​នាទី​ព្រឹក​ ថ្ងៃ​ទី​១៨​ សី​ហា។

ក្រុម​សាច់​ញាតិ​អះ​អាង​ថា ជន​រង​គ្រោះ​ជា​ពល​ករ​ស្រប​ច្បាប់​ ប៉ុន្តែ​ក្រុម​មន្ត្រី​ការិយា​ល័យ​ទំនាក់​ទំនង​ព្រំ​ដែនប្រាប់ថា មិន​​មែន​ជា​​ពល​ករ​ស្រប​ច្បាប់​ទេ ព្រោះ​គ្មាន​ឯក​ច្បាប់​​ណា​មួយ​នៅ​ជាប់​ខ្លួន​៕