ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ឃាត់​ខ្លួន​បុរស​ពីរ​នាក់​ឆែក​ឆេរ​ឃើញ​អាវុធ​ខ្លី​មួយ​ដើម​

13 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ប៉ូលិស​បាន​ចាប់​​ឃាត់​ខ្លួន​បុរស​ពីរ​នាក់​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ សាលា​ដំបូង​ខេត្ត​ ក្រោយ​ពី​ឆែក​ឆេរ​រក​ឃើញ​មាន​លាក់​ទុក​អាវុធ​ខ្លី​​មួយ​ដើ​មខុស​​ច្បាប់​។ ការ​ឃាត់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៩ព្រឹក ថ្ងៃ​ទី​១៨ សីហា ដោយ​កម្លាំង​ប៉ូលិស​ក្រុង​ក្រចេះ​សហ​ការ​ជាមួយ​កម្លាំង​ការិយា​ល័យ​​កណ្តាល​ សណ្តាប់​ធ្នាប់ ​នៅ​ចំណុច​ស្ពាន​ពាម​ទេរ ភូមិ​ទី​២ សង្កាត់​រកា​

ខេត្ត​ក្រចេះ ៖ ប៉ូលិស​បាន​ចាប់​​ឃាត់​ខ្លួន​បុរស​ពីរ​នាក់​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ ក្រោយ​ពី​ឆែក​ឆេរ​រក​ឃើញ​មាន​លាក់​ទុក​អាវុធ​ខ្លី​​មួយ​ដើ​មខុស​​ច្បាប់​។ ការ​ឃាត់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៩ព្រឹក ថ្ងៃ​ទី​១៨ សីហា ដោយ​កម្លាំង​ប៉ូលិស​ក្រុង​ក្រចេះ​សហ​ការ​ជាមួយ​កម្លាំង​ការិយា​ល័យ​​កណ្តាល​សណ្តាប់​ធ្នាប់ ​នៅ​ចំណុច​ស្ពាន​ពាម​ទេរ ភូមិ​ទី​២ សង្កាត់​រកា​កណ្តាល​ ក្រុង​ក្រចេះ​ ខណៈ​​បុរស​ទាំង​ពីរ​នាក់​នេះ​កំពុង​ជិះ​ម៉ូតូពី​ជើង​ទៅ​ត្បូង។

លោក​វរ​សេនីយ៍​ត្រី​អ៊ សំអាង អធិការ​ប៉ូលិស​ក្រុង​ក្រចេះ​បាន​ឱ្យ​ដឹង​ថា បុរស​ទាំង​ពីរ​នាក់​នេះ​ ម្នាក់​ឈ្មោះ​កែវ សុខា អាយុ​៣០​ឆ្នាំ​ មាន​ទី​លំនៅ​ក្នុង​ភូមិ​បាក់​ខែង​ សង្កាត់​ព្រែក​លៀប ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ​តិ ជ្រុយ​ អាយុ​២៥​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ល្វា​សង្កាត់​កោះ​ដាច់​ ខណ្ឌ​ឫស្សី​កែវ​។ លោក​អធិការ​បញ្ជាក់​ថា ការ​ចាប់​ឃាត់​ខ្លួន​នេះ​​សមត្ថ​កិច្ច​បាន​ឆែក​ឆេរ​រក​ឃើញ​អាវុធ​ខ្លី​ធុន​កា​៥៤​ផលិត​នៅ​ប្រទេស​ចិន​ចំនួន​១​ដើម និង​មាន​គ្រាប់​ចំនួន​១​គ្រាប់​ ហើយ​កាំ​ភ្លើង​​មួយ​ដើម​នេះ​គឺ​នៅ​សល់​​គុណ​ភាព​៦០​ភាគ​រយ​។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា បុរស​ទាំង​ពីរ​នាក់​នេះ​ជា​មុខ​សញ្ញា​ទើប​តែ​ចេញ​ពី​ពន្ធ​នា​គារ​នៅ​ខេត្ត​កណ្តាល​ដោយ​ជាប់​ចោទ​ពី​បទ​ប្លន់​ប្រដាប់​អាវុធ​។ លោក​អធិការ​បាន​ឱ្យ​ដឹង​ទៀត​ថា ប៉ូលិស​បាន​កសាង​សំណុំ​រឿង​បញ្ជូន​បុរស​​ទាំង​ពីរនាក់​នេះ​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ រី​ឯ​អាវុធខ្លី​សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ត ៕