រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន៥៨គ្រួសាររស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ដែលបានរុះរើលំនៅឋានមករស់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាពដើម្បីបញ្ចៀសពីទឹកជំនន់មួយរយៈពេលខ្លីបានទទួលកៅស៊ូតង់សំរាប់ប្រក់ដំបូលពីលោកយិុន វុធ ចៅសង្កាត់ច្បារអំពៅទី២នាព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០១១។
លោកយ៉ិន វុធ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់អំពីអនាម័យសុខភាព គឺត្រូវបរិភោគទឹកឆ្អិនឱ្យបានទៀងទាត់ដើម្បីទប់ស្កាត់កុំឱ្យមានជំងឺផ្សេងៗបៀតបៀន ខណៈពេលដែលកំពុងជួបការលំបាកនេះ។
លោកចៅសង្កាត់ឱ្យដឹងថា កៅស៊ូតង់ដែលចែកជូននេះបានមកពីព្រះតេជគុណហោ សុខុន ចៅអធិការវត្តច្បារអំពៅ និងសប្បុរសជនរួមមានលោកឧកញ៉ាអ៊ូ ឆាយ លោកកា អាន និងអាជ្ញាធរសង្កាត់។
ប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់ម្ចាស់អំណោយទាំងអស់ហើយទន្ទឹមនេះពួកគាត់ទទូចដល់អង្គការសប្បុរសធម៌នានាឱ្យជួយឧបត្ថម្ភដល់ពួកគាត់ដែលកំពុងជួបប្រទះការខ្វះខាតជាក់ស្តែងលើជីវភាពរស់នៅប្រចាំថ្ងៃនេះ
ផង ៕
ចែករំលែកព័តមាននេះ